ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ហ៊ុន ម៉ា​ណែ​ត​ ៖ សន្តិភាព​បាន​ដោយសារ​គុណ​បំណាច់​អតីត​យុទ្ធ​ជន

7 ឆ្នាំ មុន

ខេត្តបាត់ដំបង​ ៖​ ថ្លែងនៅ​​ក្នុង​ពិធី​សំណេះសំណាល និង​សួរសុខទុក្ខ​សមាជិកសមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ នៅ​ស្រុក​ប​វេ​ល កាលពី​ថ្ងៃ​ទី​០១​ ធ្នូ ​លោក​ហ៊ុន ម៉ា​ណែ​ត អគ្គលេខាធិការ​រង​គណៈ​អចិន្ត្រៃយ៍នៃ​គណៈកម្មាធិការ​កណ្តាល​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​បាន​​បញ្ជាក់​ថា សន្តិភាព​គឺ​មាន​តម្លៃ​ណាស់ ​ដូច្នេះ​ការ​ស្វែងយល់​ពី​តម្លៃសន្តិភាព​ គឺ​ស្វែ​ងយល់​ពី​ការ​ខិតខំ​របស់​អ្នក​ស្វែងរក​សន្តិភាព​​គឺ​

ខេត្តបាត់ដំបង​ ៖​ ថ្លែងនៅ​​ក្នុង​ពិធី​សំណេះសំណាល និង​សួរសុខទុក្ខ​សមាជិកសមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ នៅ​ស្រុក​ប​វេ​ល កាលពី​ថ្ងៃ​ទី​០១​ ធ្នូ ​លោក​ហ៊ុន ម៉ា​ណែ​ត អគ្គលេខាធិការ​រង​គណៈ​អចិន្ត្រៃយ៍នៃ​គណៈកម្មាធិការ​កណ្តាល​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​បាន​​បញ្ជាក់​ថា សន្តិភាព​គឺ​មាន​តម្លៃ​ណាស់ ​ដូច្នេះ​ការ​ស្វែងយល់​ពី​តម្លៃសន្តិភាព​ គឺ​ស្វែ​ងយល់​ពី​ការ​ខិតខំ​របស់​អ្នក​ស្វែងរក​សន្តិភាព​​គឺ​អតីត​យុទ្ធ​ជន ​ដែល​បាន​លះបង​សាច់​ស្រស់ ឈាម​ស្រស់​ ក្នុង​ការ​ស្វែងរក​សន្តិភាព​ជូន​ប្រជាជន ហើយ​នេះ​ជា​គុណ​បំណាច់​របស់​អតីត​យុទ្ធ​ជន ​និង​ជា​មោទនភាព ​សម្រាប់​មនុស្ស​គ្រប់​គ្នា​។

លោកហ៊ុន ម៉ា​ណែ​ត ថ្លែង​បញ្ជាក់​ថា ដោយ​សារ​តែ​គុណ​បំណាច់​ដ៏​ធំធេង​របស់​អតីត​យុទ្ធ​ជន​នោះ​ហើយ ទើប​ជា​និច្ចកាល សម្តេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា មិន​បោះបង់​អតីត​យុទ្ធ​ជន​នោះ​ទេ​គឺ​បាន​ខិតខំ​យកចិត្តទុក​ដាក់​​ដោះស្រាយ​នូវ​តម្រូវការ​ផ្សេង​ៗ ដើម្បី​លើក​ស្ទួយ​ជីវភាព​រស់នៅ និង​លើកតម្កើង​កិត្តិយស​អតីត​យុទ្ធ​ជន តាម​រយៈ​គោល​នយោបាយ​រាជរដ្ឋាភិបាល​និង​យន្តការ​ប្រកបដោយ​ប្រសិទ្ធភាព ។

លោក ហ៊ុន ម៉ា​ណែ​ត ថ្លែង​ថា គោលនយោបាយ​របស​រាជរដ្ឋាភិបាល​កម្ពុជា​គឺ លើ​កម្ពស់​ជីវភាព​មន្ត្រីរាជការ​ស៊ី​វិល កងកម្លាំង​ប្រដាប់អាវុធ អតីត​យុទ្ធ​ជន តាម​រយៈ​ការ​តម្លើង​ប្រាក់បៀវត្ស ការ​ផ្តល់​ទីជម្រក ការ​ផ្តល់​ដី​សម្បទាន​ដល់​អតីត​យុទ្ធ​ជន​ដែល​មាន​ជីវភាព​លំបាក និង​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត ​។ តំណាង​អោយ​ប្រជាជន​ទាំង​អស់លោក ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ថ្លែង​នូវ​ការ​ដឹង​គុណ ​​និង​គុណូបការៈ​នូវ​ការ​លះបង់​របស់​អតីត​យុទ្ធ​ជន​ក្នុង​ការ​បំពេញភារកិច្ច​ស្វែងរក​សន្តិភាព​ជូន​ប្រជាជន​។