ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​សារភាព​ពី​មូលហេតុ​ជះ​ទឹក​អាស៊ីត​ដាក់​ប្រពន្ធ

7 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ បន្ទាប់​ពី​ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​លប​ជះ​ទឹក​អាស៊ីត​កាលពី​វេលា​ម៉ោង​ប្រហែល​៥​ទៀប​ភ្លឺ ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ភូមិ​ទី​១០ ឃុំ​ព្រែក​តាន​ង់ ស្រុក​កោះសូទិន …

ខេត្តកំពង់ចាម ៖ បន្ទាប់​ពី​ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​លប​ជះ​ទឹក​អាស៊ីត​កាលពី​វេលា​ម៉ោង​ប្រហែល​៥​ទៀប​ភ្លឺ ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ភូមិ​ទី​១០ ឃុំ​ព្រែក​តាន​ង់ ស្រុក​កោះសូទិន សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់​រហូត​កំណត់​មុខសញ្ញា និង​ចាប់ខ្លួន​ជនសង្ស័យ​ជា​ប្តី​ដែល​ជា​អ្នក​ជះ​ទឹក​អាស៊ីត​ដាក់​ប្រពន្ធ​ខ្លួនឯង​បាន​កាលពី​រសៀល​ថ្ងៃ​ដដែល ។

គួរ​រម្លឹក​ថា ត្រឡប់​ពី​បត់ជើង​វិញ ស្រាប់តែ​ស្រែក​ទ្រហោយំ

នគរបាល​ស្រុក​កោះសូទិន​បាន​ឲ្យ​ដឹង​ថា បុរស​ជា​ប្តី​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ឈ្មោះ សេង ប៊ុ​ន​ណាត អាយុ​៤១​ឆ្នាំ ចំណែក​ប្រពន្ធ​រង​គ្រោះ​ឈ្មោះ នង់ សុខ​ឡេ​ង អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ទី​១០ ឃុំ​ព្រែក​តាន​ង់ ស្រុក​កោះសូទិន ។ ប្តី​ប្រពន្ធ​នេះ​មានកូន​២​នាក់ ប្រុស​ម្នាក់ ស្រី​ម្នាក់ កូនច្បង​មាន​អាយុ​១៨​ឆ្នាំ​ហើយ ។

នគរបាល​ស្រុក​កោះសូទិន​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​បាន​ជះ​ទឹក​អាស៊ីត​ដាក់​ប្រពន្ធ​ហើយ ជនសង្ស័យ​ជា​ប្តី​បាន​ប្រើ​ល្បិច​រត់​មក​ជួយ​ប្រពន្ធ ដឹក​ទៅ​យក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្រី​សន្ធរ តែ​ល្បិច​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ​ដឹង ហើយ​ចាប់ខ្លួន​តែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ជា​ប្តី​បាន​ឲ្យ​ដឹង​ថា គាត់​និង​ប្រពន្ធ ព្រមទាំង​កូន​២​នាក់​បាន​នាំ​គ្នា​ចេញ​ទៅ​រស់នៅ​ក្រុង​បាន​លុង ខេត្តរតនគិរី ប្រកប​របរ​ជាង​តោន​រថយន្ត ។ កាលពី​អំឡុង​ខែតុលា ឆ្នាំ​២០១៦ ខ្លួន​បាន​ឲ្យ​ប្រពន្ធ​ខ្ចី​លុយ​ប្អូនថ្លៃ​៣០០​ដុល្លារ​ដើម្បី​ដាក់​ហ៊ុន​រកស៊ី​ទិញ​ឈើ​ពី​ប្រជាពលរដ្ឋ​ជាមួយ​មិត្តភក្តិ ។ ៣-៤​ថ្ងៃ​ក្រោយមក​មិនឃើញ​មាន​ឈើ​ប្រពន្ធ​របស់​ខ្លួន​ក៏​បាន​ទារ​លុយ​វិញ តែ​ខ្លួន​(​ប្តី​)​ប្រាប់​ថា ចាំ​២-៣​ថ្ងៃ​ទៀត ខ្លួន​នឹង​ទៅ​ទារ​លុយ​យក​មក​វិញ ។ ពេល​ដល់​ថ្ងៃ​កំណត់​ទារ​មិន​បាន ប្រពន្ធ​ខឹង​ចោទប្រកាន់​ថា ខ្លួន​យក​លុយ​ឲ្យ​ស្រី ហើយ​ក៏​រករឿង​សុំ​លែង​នៅ​សាលាក្រុង​បាន​លុង ខេត្តរតនគិរី រួច​ប្រពន្ធ​គាត់​ក៏​បាន​ចាកចេញ​មក​រស់នៅ​ស្រុក​កំណើត​វិញ​នៅ​កោះសូទិន ។

ជនសង្ស័យ​ជា​ប្តី​បាន​សារភាព​ថា មុន​ពេល​កើតហេតុ​១​ស​ប្តា​ហ៍​គាត់​(​ប្តី​)​បាន​ត្រឡប់​មក​ផ្ទះ​សុំ​រួមរស់​ជាមួយ​ប្រពន្ធ​ដូច​ដើម​វិញ តែ​ប្រពន្ធ​មិន​ព្រម​ឡើយ ដោយ​ឲ្យ​ខ្លួន​ដេក​ក្រោមផ្ទះ រីឯ​ប្រពន្ធ​ដេក​នៅ​លើ​ផ្ទះ ហើយ​ផ្តាច់​ការ​រួម​សង្វាស​ជា​ប្តី​ប្រពន្ធ ធ្វើ​ឲ្យ​ខ្លួន​ខឹង​យ៉ាង​ខ្លាំង​ក៏​បាន​ទៅ​ទិញ​ទឹក​អាស៊ីត​ពី​ផ្សារ​មក​ទុក​សម្រាប់​ចាក់​លើ​ប្រពន្ធ​ឲ្យ​ខូច​មុខមាត់​ដើម្បី​កុំ​ឲ្យ​គេ​ស្រឡាញ់ តែ​ដោយ​អាណិត​ប្រពន្ធ និង​កូន ខ្លួន​មិន​ដាច់​ចិត្ត​ចាក់ទឹក​អាស៊ីត​ដាក់​ប្រពន្ធ​ឡើយ ក៏​លាក់​ទុក​ក្នុង​ដបប្រេង​ម៉ាស៊ីន ។

ជនសង្ស័យ​ជា​ប្តី​សារភាព​បន្ត​ទៀត​ថា លុះ​នៅ​យប់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៦ ខ្លួន​បានឮ​ប្រពន្ធ​មិត្តភក្ដិ​រស់នៅ​ក្បែរ​គ្នា​បាន​ទូរស័ព្ទ​មក​គំរាម​ប្រពន្ធ​ខ្លួន​ថា ឲ្យ​ឈប់​ឲ្យ​ទាក់ទង​ប្តី​គេ​ទៀត ធ្វើ​ឲ្យ​គេ​ខឹង​ប្រពន្ធ​កាន់តែ​ខ្លាំង ។ លុះ​វេលា​ទៀប​ភ្លឺ​ពេល​ប្រពន្ធ​ដើរទៅ​បត់ជើង​នៅ​បន្ទប់ទឹក​ចំហៀង​ផ្ទះ​នោះ គាត់​បាន​ពួន​សំងំ​នៅ​កៀន​បង្គន់ ដោយ​មិន​ឱ្យ​ប្រពន្ធ​ដឹង​ឡើយ ពេល​ប្រពន្ធ​ដើរ​ចេញ​វិញ​បាន​ប្រហែល​៣​ម៉ែត្រ ខ្លួន​ក៏​បាន​យក​ទឹក​អាស៊ីត​ដែល​លាយ​ជាមួយ​ទឹក​ពាក់កណ្តាល​មក​ជះ​លើ​ស្រោច​លើ​ប្រពន្ធ​តែ​ម្តង ៕