រាជធានីភ្នំពេញ ៖ ក្រៅពីការថ្លែងអំណរគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការស្នើសុំព្រះមហាក្សត្រលើកលែងទោស លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិក៍បានបញ្ជាក់នៅក្នុងលិខិតផ្ញើជូនសម្តេចតេជោនាយករដ្ឋមន្ត្រី នៅថ្ងៃទី០២ ធ្នូនេះដោយបញ្ជាក់ថា « ការសម្រេចដោយពិចារណាដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ក្នុងនាមជាមេដឹកនាំខ្មែរនេះ គឺជាការបង្ហាញឲ្យប្រជាជាតិបានឃើញថា យើងជាខ្មែរ ចេះដោះស្រាយបញ្ហាជាតិដោយខ្មែរនិងខ្មែរ និងបង្ហាញឲ្យពិភពលោកមើលឃើញថា អ្នកនយោបាយខ្មែរមានការអធ្យាស្រ័យ អត់ឱនឲ្យគ្នាទៅវិញទៅមក ស័ក្តិសមជាប្រជាជាតិដែលមានអរិយធ៌មដ៍ខ្ពង់ខ្ពស់ និងជាអ្នកកាន់ព្រះពុទ្ឋសាសនា »៕
ចែករំលែកព័តមាននេះ