ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជលផល៣ខេត្ត រួមគ្នាចុះបង្ក្រាប និងសម្រួលចរាចរ​ត្រី​ក្នុង​ខែ​ខ្នើត​

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រី​ខ​ណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង កំពង់ធំ ពោធិ៍​សាត់ និង​អធិការដ្ឋាន​ជលផល​ខាងជើង​ និង​ខាងត្បូង​បឹង​ទន្លេ​សាប រួម​ទាំង​សមត្ថកិច្ច​ចម្រុះ អាជ្ញាធរ​មូលដ្ឋាន កាលពី​ព្រឹក​ថ្ងៃ​ទី០២ ​វិច្ឆិកា ​បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទដាក់រ​បាំងសាច់​អួន នៅ​បឹង​ទន្លេសាប ចំណុច​ត្រង់ព្រំប្រទល់​ជាប់​គ្នា​រវាង​ខេត្ត​ទាំង​៣ គឺ​នៅ​ចំណុច​ក្រចាប់ ចំណុច​ថ្កោល និង​ចំណុច​ព្រែ​ទាល់ និង​

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រី​ខ​ណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង កំពង់ធំ ពោធិ៍​សាត់ និង​អធិការដ្ឋាន​ជលផល​ខាងជើង​ និង​ខាងត្បូង​បឹង​ទន្លេ​សាប រួម​ទាំង​សមត្ថកិច្ច​ចម្រុះ អាជ្ញាធរ​មូលដ្ឋាន កាលពី​ព្រឹក​ថ្ងៃ​ទី០២ ​វិច្ឆិកា ​បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទដាក់រ​បាំងសាច់​អួន នៅ​បឹង​ទន្លេសាប ចំណុច​ត្រង់ព្រំប្រទល់​ជាប់​គ្នា​រវាង​ខេត្ត​ទាំង​៣ គឺ​នៅ​ចំណុច​ក្រចាប់ ចំណុច​ថ្កោល និង​ចំណុច​ព្រែ​ទាល់ និង​ពិសេសគឺនៅចំណុចកដបដែលជាផ្លូវចរាចរណ៍ត្រីចុះមកផ្នែកខាងក្រោមនៃដងទន្លេសាប។

លោក​សោម ភិ​រុណ នាយ​ខ​ណ្ឌរដ្ឋបាល​ជលផល​កំពង់ឆ្នាំង​បាន​ឱ្យ​​ដឹង​ថា ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ប្រើប្រាស់​កម្លាំង​សរុប​មាន​ចំនួន៦១​នាក់ ដោយ​ប្រើប្រាស់ កាណូត​តូច​ធំ​១៣​គ្រឿង ។ ចំណែក​ល​ទ្ធ​ផល​ការ​បង្ក្រាប គឺ​បាន​១៤​កន្លែង ដោយ​កម្ទេច​រ​បាំងសាច់​អួន​ប្រវែង​២,៨០០​ម៉ែត្រ លប​លូ​សាច់​អួន២៨​លប, បង្គោល​៨០០​ដើម និង​ចាក់​លែ​ត្រី​១៤០​គីឡូក្រាម ចូល​ទន្លេ​វិញ ។

​ការ​បង្ក្រាប​បទល្មើស​រួម​គ្នា​បែប​នេះ គឺ​ចង់​ឱ្យត្រី​បាន​ចរាចរ​ណ៍​ចេញពី​បឹង​ទន្លេសាប​ចុះ​ទៅ​តាម​ដៃទន្លេ ដើម្បី​ឱ្យ​ប្រជា​កសិករ​បាន​នេសាទ សម្រាប់​ធ្វើត្រី​ប្រហុក​​ផ្អក ព្រោះ​ពេល​នេះ​ គឺ​ក្នុង​ខែខ្នើត​នៃ​ខែ​មឹ​គ​សិរ ត្រី​ត្រូវជា​បណ្តើរ​ៗ ហើយ​ចំណែក​ខ្នើត​ខែ​ក្រោយ គឺ​ខែបុស្សត្រី​នឹង​សំបូរ​ខ្លាំង ប្រជា​កសិករ​និង​មក​ពី​គ្រប់​ទិស​ទី ដើម្បី​ធ្វើ​ប្រហុក​ផ្អក ។