ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​ប្រឆាំង​កូរ៉េ​ខាងត្បូង​ដាក់​ញត្តិ​ទម្លាក់​លោកស្រី​ប្រធានាធិបតី

7 ឆ្នាំ មុន

គណបក្សប្រឆាំង​៣​របស់​កូរ៉េ​ខាងត្បូង​ប្រកាស​ពី​ការ​ដាក់​ថ្ងៃ​ទី​២ ធ្នូ ជូន​សភា​នូវ​ញត្តិ​មួយ​ទម្លាក់​ប្រធានាធិបតី​លោកស្រី PARK GEUNG HYE ដោយសារ​រឿងអាស្រូវ​ឱ្យ​គេ​ប្រើ​ឥទ្ធិពល ។ ការ​បោះ​ឆ្នោត​លើ​ញត្តិ​នេះ​

គណបក្សប្រឆាំង​៣​របស់​កូរ៉េ​ខាងត្បូង​ប្រកាស​ពី​ការ​ដាក់​ថ្ងៃ​ទី​២ ធ្នូ ជូន​សភា​នូវ​ញត្តិ​មួយ​ទម្លាក់​ប្រធានាធិបតី​លោកស្រី PARK GEUNG HYE ដោយសារ​រឿងអាស្រូវ​ឱ្យ​គេ​ប្រើ​ឥទ្ធិពល ។ ការ​បោះ​ឆ្នោត​លើ​ញត្តិ​នេះ​អាច​ធ្វើ​នា​ស​ប្តា​ហ៍​ខាង​មុខ ។

ទទួល​ការ​ចោទប្រកាន់​ថា​រួមគំនិត​ជាមួយ​មិត្ត​ជិតដិត​ម្នាក់​ដែល​ត្រូវ​ចាប់ខ្លួន​កាលពីដើម​ខែវិច្ឆិកា ពី​បទ​ក្លែងបន្លំ និង​រំលោភ​បំពាន​អំណាច លោកស្រី PARK និយាយ​ថា លោកស្រី​ត្រៀម​ចាក​ចេញពី​អំណាច​មុន​ផុត​អាណត្តិ​គ្រោង​នា​ឆ្នាំ​២០១៨ ដោយ​បន្ត​ថា​លោកស្រី​ពឹងផ្អែក​លើ​សភា​។ សម្រាប់់​ពួក​ប្រឆាំង​ថា នោះ​គ្រាន់​ជា​ឧបាយកល​ដើម្បី​ឱ្យ​ចំណេញ​ពេល​ហើយ​ចៀសវាង​ការ​ទម្លាក់​លោកស្រី​ដោយ​អាម៉ាស់ ។

ពួក​ប្រឆាំង​និង​ពួក​អ្នក​ឯករាជ្យ​មាន​កៅអី​ភាគច្រើន​ក្នុង​សភា​ដល់​១៧១​រូប ក្នុង​ចំណោម​សមាជិក​សភា​ទាំង​៣០០​រូប ។ ទោះបី​យ៉ាងណា ដើម្បី​មានការ​អនុម័ត​ដក​តំណែង​ប្រធានាធិបតី​ចាំបាច់​ត្រូវ​មាន​សំឡេង​ដល់​២​ភាគ​៣​មាន​ន័យ​ថា ពួក​ប្រឆាំង​ត្រូវការ​សំឡេង​ជិត​៣០​ទៀត​ពី​សមាជិក​សភា​នៃ​គណបក្ស​អភិរក្សនិយម SAENURI របស់​លោកស្រី PARK ។

លោក​PARK JIE WON នៃ​គណបក្ស​ប្រជាជន​ជា​គណបក្សប្រឆាំង​មួយ​ថ្លែង​ថា យើង​ជឿជាក់​ថា​អាច​បញ្ចុះបញ្ចូល​បណ្តា​សមាជិក​សភា​គណបក្ស SAENURI ដែល​ប្រឆាំង​លោកស្រី PARK ដើម្បី​ឱ្យ​ទទួល​បានការ​គាំទ្រ​របស់​ពួក​គេ ។ គណបក្ស SAENURI បាន​ស្នើ​ដល់​លោកស្រី PARK ឱ្យ​បោះបង់​ចោល​អំណាច​ដោយ​ស្ម័គ្រចិត្ត​នា​ខែមេសា​ដើម្បី​ឱ្យ​មានការ​បោះ​ឆ្នោត​មុន​កាលកំណត់​មួយ​នា​ខែមិថុនា ។ គណបក្ស​នោះ​ទុក​ពេល​១​ស​ប្តា​ហ៍​សម្រាប់​ទទួល​សំណើ​នោះ ៕