ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យានអវកាស​កា​ហ្គោ​រុ​ស្ស៊ី​ផ្ទុះ​ឆេះ​ពេល​កំពុង​ហោះហើរ

7 ឆ្នាំ មុន

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​រុ​ស្ស៊ី SPUTNIK ថា​យានអវកាស​កា​ហ្គោ​រុ​ស្ស៊ី​ដែល​បញ្ជូន​ទៅ​ផ្គត់ផ្គង់​សម្ភារ​ដល់​ស្ថានីយ​អវកាស​អន្តរជាតិ ISS បាន​ផ្ទុះ​ឆេះ​ពេល​កំពុង​ហោះហើរ​៦​នាទី​ក្រោយ​ការ​បា.ញ់​បង្ហោះ​កាលពី​ថ្ងៃ​ទី​១ ធ្នូ

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​រុ​ស្ស៊ី SPUTNIK ថា​យានអវកាស​កា​ហ្គោ​រុ​ស្ស៊ី​ដែល​បញ្ជូន​ទៅ​ផ្គត់ផ្គង់​សម្ភារ​ដល់​ស្ថានីយ​អវកាស​អន្តរជាតិ ISS បាន​ផ្ទុះ​ឆេះ​ពេល​កំពុង​ហោះហើរ​៦​នាទី​ក្រោយ​ការ​បាញ់​បង្ហោះ​កាលពី​ថ្ងៃ​ទី​១ ធ្នូ ចេញពី​មជ្ឈមណ្ឌល​បៃ​កូ​នួ​រ ។

តាម​TWITTER ទីភ្នាក់ងារ​អវកាស​រុ​ស្ស៊ី ROSKOSMOS ថ្លែង​ថា ដោយសារ​សភាពការណ៍​មិន​ប្រក្រតី យើង​បាត់បង់​យានអវកាស​ផ្គត់ផ្គង់​PROGRESS​ក្នុង​កម្ពស់​១៩០​គ​.​ម ពីលើ​តំបន់​ពុំ​មាន​មនុស្ស​រស់នៅ​និង​ភ្នំ​នៅ​សាធារណរដ្ឋ​រុ​ស្ស៊ី​ទូ​វ៉ា ។ បំណែក​យាន​ភាគច្រើន​ត្រូវ​ឆេះ​ក្នុង​បរិយាកាស​តែ​ទោះបី​យ៉ាងណា​តាម​វី​ដេ​អូ​មួយ​បំណែក​ទាំងឡាយ​របស់​យាន​នោះ​ត្រូវ​បាន​រក​ឃើញ​នៅ​សាធារណរដ្ឋ​ទូ​វ៉ា​តំបន់​ស៊ី​បេ​រី ។

យាន​PROGRESS ដែល​ផ្ទុក​ស្បៀង​និង​របស់របរ​ផ្សេង​ៗ​ទម្ងន់​២​តោន​កន្លះ​សម្រាប់​ផ្គត់ផ្គង់​ដល់​ស្ថានីយ ISS ត្រូវ​បាន​បាញ់​បញ្ជូន​នា​វេលា​ម៉ោង​១៤​និង​៥១​នាទី​ម៉ោង​សាកល ចេញពី​ប្រទេស​កា​ហ្សា​ក់​ស្ថាន ក៏​បុ​៉​ន្តែ​រាល់​ការ​ទាក់ទង​របស់​យាន​ជាមួយ​បណ្តា​អ្នកត្រួតពិនិត្យ​ការ​ហោះហើរ​បាន​បាត់ ក្រោយ​ពី​មាន​ភ្លើង​ឆេះ​នៅ​ជាន់​ទី​៣​នៃ​កាំជ្រួច​បញ្ជូន ។ មូលហេតុ​នៃ​គ្រោះថ្នាក់​នោះ​ដែល​កើត​មាន​ក្នុង​កម្ពស់​១៩០​គ​.​ម​នៅ​ពុំ​ទាន់​កំណត់​ដឹង​នៅឡើយ ។

ទោះបី​យ៉ាងណា សមាជិក​ទាំង​៦​រូប​នៃ​ក្រុម​ប្រចាំការ​នៅ​ស្ថានីយ ISS ដែល​ហោះហើរ​តាម​តារាវិថី​កម្ពស់​ប្រមាណ​ជា​៤០០​គ​.​ម​ពី​ផែនដី​ពុំ​មាន​គ្រោះថ្នាក់​ឡើយ​ព្រោះ​ពួក​គេ​មាន​ស្បៀង​និង​របស់​ប្រើប្រាស់​ចាំបាច់​អាច​ប្រើ​បាន​ច្រើន​ខែ ។

នេះ​ជា​លើក​ទី​៤​ហើយ​រយៈពេល​២​ឆ្នាំ​ដែល​ការ​បញ្ជូន​យាន​ផ្គត់ផ្គង់​ស្ថានីយ ISS ត្រូវ​បរាជ័យ​រួច​ជា​បរាជ័យ​លើក​ទី​២​របស់​យាន​PROGRESS ។

ក្រុមហ៊ុន​ឯកជន​អា​មេ​រិ​ក SPACEX ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​អា​មេ​រិ​ក​ដែល​រ៉ាប់រង​ការ​ផ្គត់ផ្គង់​ដល់​ស្ថានីយ ISS បាន​បាត់បង់​កាំជ្រួច​មួយ​កាលពី​ថ្ងៃ​ទី​១ កញ្ញា នៅ​ជើង​ទម្រ​បាញ់​បង្ហោះ CAP CANAVERAL ។ បេសកកម្ម​ផ្គត់ផ្គង់​នា​ពេល​ខាង​មុខ​របស់ SPACEX គ្រោង​ធ្វើ​នា​ខែមករា​ខាង​មុខ តែ​ទីភ្នាក់ងារ​អវកាស​ជប៉ុន​ក៏​ត្រូវ​បញ្ជូន​យាន​អវកាស​មួយ​ទៅ​កាន់ ISS ដែរ​នា​ថ្ងៃ​ទី​៩ ធ្នូ ៕