ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​ធ្វើ​សមយុទ្ធ​ដូច​ការ​វាយប្រហារ​ប្រឆាំង​កូរ៉េ​ខាងត្បូង

7 ឆ្នាំ មុន

មេដឹកនាំ​កូរ៉េ​ខាងជើង លោក គី​ម ជុង​អ៊ុ​ន កាលពី​ថ្ងៃ​ទី​១ ធ្នូ ដឹកនាំ​​ការ​ធ្វើ​សមយុទ្ធ​បា.ញ់កាំភ្លើ.ង​ធំ​ទ្រង់ទ្រាយ​ធំ​មួយ ហើយ​ធ្វើ​ត្រាប់​ដូច​ការ​វាយប្រហារ​ប្រឆាំង​កូរ៉េ​ខាងត្បូង ព្រមទាំង​គោលដៅ​ឯទៀត​ៗ ។

មេដឹកនាំ​កូរ៉េ​ខាងជើង លោក គី​ម ជុង​អ៊ុ​ន កាលពី​ថ្ងៃ​ទី​១ ធ្នូ ដឹកនាំ​​ការ​ធ្វើ​សមយុទ្ធ​បាញ់កាំភ្លើង​ធំ​ទ្រង់ទ្រាយ​ធំ​មួយ ហើយ​ធ្វើ​ត្រាប់​ដូច​ការ​វាយប្រហារ​ប្រឆាំង​កូរ៉េ​ខាងត្បូង ព្រមទាំង​គោលដៅ​ឯទៀត​ៗ ។

ប៉ុន្មាន​ម៉ោង​មុន​នេះ ក្រុមប្រឹក្សាសន្ដិសុខ អ​.​ស​.​ប បាន​អនុម័ត​ដំណោះស្រាយ​ថ្មី​មួយ​ដែល​ពង្រឹង​ទណ្ឌកម្ម​ថែម​ទៀត​ប្រឆាំង​ការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៥​របស់​ព្យុ​ង​យ៉ាង។ នា​ថ្ងៃ​ទី​១ ខែធ្នូ កូរ៉េ​ខាងជើង​ថ្កោលទោស​យ៉ាង​ម៉ឺង​ម៉ាត់ និង​បដិសេធ​ដំណោះស្រាយ​នោះ ដែល​រួម​មាន​ទណ្ឌកម្ម​ថ្មី​ៗ​ដែល​គាបសង្កត់​លើ​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​បាលី​ស្ទីក​របស់​ប្រទេស​នោះ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េ​ខាងជើង​បាន​ថ្កោលទោស​ក្រុមប្រឹក្សាសន្ដិសុខ អ​.​ស​.​ប ថា រំលោភ​បំពាន​អធិបតេយ្យភាព​របស់​ខ្លួន ហើយ​ធ្វើ​តាម​ការ​ណែនាំ​របស់​សហរដ្ឋអាមេរិក ។

កាំភ្លើង​ធំ​ធុន​ធ្ងន់​ជា​ច្រើន​ត្រូវ​បាន​ដាក់​ពង្រាយ​សម្រាប់​សមយុទ្ធ​យោធា​នោះ ។ សមយុទ្ធ​ធ្វើ​ត្រាប់​ដូច​ការ​វាយប្រហារ​ប្រឆាំង​កោះ​៥​នៅ​តាម​ព្រំដែន និង​បណ្ដា​អង្គការ​ដឹកនាំ​របស់​កូរ៉េ​ខាងត្បូង​នៅ​ក្រុង​សេ​អ៊ូ​ល​និង​ក្រុង​ឯទៀត​ៗ ។

ពេល​ធ្វើ​សមយុទ្ធ​លោក គី​ម ជុង​អ៊ុ​ន ថ្លែង​ថា ប្រសិនបើ​សង្គ្រាម​មួយ​ផ្ទុះ​ឡើង ការ​វាយប្រហារ​ខ្លាំង​បែប​នេះ​នឹង​ធ្វើ​ឱ្យ​កងទ័ព​កូរ៉េ​ខាងត្បូង​រង​ការ​បាត់បង់​ធ្ងន់ធ្ងរ ហើយ​ឆ​ន្ទះ​វាយបក​របស់​ពួក​គេ​នឹង​ត្រូវ​បំបែក​ទាំងស្រុង តាំងពី​ដើម​ទី​ដូច្នេះ​កងទ័ព​នោះ​នឹង​ត្រូវ​កម្ទេច​ទាំងស្រុង នឹង​ពុំ​សល់​មនុស្ស ឬអ្វី​នៅ​រស់​ឡើយ ៕