ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង«កំណត់ហេតុ​នាងនាថ» នឹង​ទៅដល់ខេត្តបាត់ដំបង និង​កំពង់​ចាម​

7 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ មិន​ទាន់​បាត់​ភាព​កក្រើក សម្រាប់​អ្នក​​​​ទស្សនា​​ក្នុង​​រាជធានី​ភ្នំពេញនិង​ខេត្តសៀមរាប​ផង ​ស្រាប់​​តែ​ខ្សែភាពយន្ត
«​កំណត់ហេតុ​នាង​នាថ​» បាន​​ប្រកាស​ចេញ​ទៅ​ចាក់​បញ្ចាំង​​ជូនថែម​ទៀត ​​​នៅ​លើ​ទឹកដី​ខេត្តបាត់​ដំបង និង​ខេត្តកំពង់​​ចាម​ ដែល​តារា​សម្តែង​ក្នុង​ខ្សែភាពយន្ត​នេះ នឹង​ត្រៀមខ្លួន​រួច​ជា​ស្រេច​​ ក្នុង​ការ​ជួប​ផ្ទាល់​ជាមួយ​អ្នកគាំទ្រ​របស់​ពួក​គេ​​។

​ខ្សែភាពយន្ត​ «​កំណត់ហេតុ​នាង​នាថ​» ​អាច​ក្លាយជា​ខ្សែភាពយន្ត​ ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​ជាងគេ​ប្រចាំឆ្នាំ​ ក្រោយ​ពី​ទទួល​បាន​អ្នកគាំទ្រ​ជា​ច្រើន​ម៉ឺន​នាក់​ ខណៈ​​ដែល​ចាក់​បញ្ចាំង​ ទើបបាន​​មួ​យស​ប្តា​ហ៍​នេះ​ ។

ខ្សែភាពយន្ត​ដែល​​ទទួល​បាន​ចំណាត់ថ្នាក់​កំពូល​តារាង​ នៅ​រោង​ភាពយន្ត​ទំនើប​ៗ​នេះ ​នឹង​ធ្វើការ​ចាក់​បញ្ចាំង​ជូន​ដល់​អ្នកគាំទ្រ​របស់​ខ្លួន​​នៅ​ខេត្តបាត់ដំបង​ចំនួន​២​ថ្ងៃ ​គឺ​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៤ ធ្នូ​ នេះ ហើយនឹង​បន្ត​ទៅ​ចាក់​បញ្ចាំង​នៅ​លើ​ទឹកដី​នៃ​ខេត្តកំពង់ចាម ​ចាប់ពី​ថ្ងៃ​ទី​៩​ ដល់​ថ្ងៃ​ទី​១០​ ធ្នូ​ ​២០១៦​។

​ក្រៅពី​ខេត្ត​ទាំង​២​ខាងលើ​ ផលិតកម្ម​គ្រោង​នឹង​ចាក់​បញ្ចាំង​នៅ​តាម​បណ្តា​ខេត្ត​នានា​ ដែល​មាន​រោងកុន និង​សាល​មហោស្រព​ដែល​អាច​ចាក់​បាន ហើយ​ពេល​នេះ​អ្នកស្រី​កំពុង​តែ​មក​ជួប​ជាមួយនឹង​ក្រុមការងារ​រោង​ភាពយន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ​ទៀត​ ដើម្បី​កំណត់​ថ្ងៃ​ចាក់​បញ្ចាំង​។

គួរ​បញ្ជាក់​ថា ខ្សែភាពយន្ត​រឿង​​ «​កំណត់ហេតុ​នាង​នាថ​» ​ត្រូវ​​ចាប់ផ្តើម​ផលិត​ចាប់តាំងពី​ខែកុម្ភៈ​ ឆ្នាំ​២០១៦ ក្រោម​ការ​ដឹកនាំ​សម្តែង​ដោយ​ផលិតករ​វ័យក្មេង លោកចាន់​ណា រ៉ូ​ណា​ន់ និង​ចំណាយ​ទុន​ប្រមាណ​៧​ម៉ឺន​ដុល្លារ​ ។ តារា​សម្តែង​ក្នុង​ខ្សែភាពយន្ត​នេះ​ មាន​កញ្ញាណា​តា​ហ្សា លោក ន សុភ​រិ​ទ្ធិ  លោកទេព​រិ​ន្ទ ដា​រ៉ូ ក្រុម​តារាចម្រៀង D5net លោក​ភី ម៉ៃ ទ្រី លោកទ្រី តារា​វុ​ធ កញ្ញា យ៉ែ​ម ស្រី​ពេជ្រ អ្នក​នាង​ប៉ោង ប៉ោង លោក អ៊ុ​ក សុភ​រិ​ទ្ធិ​ និង​តារា​ប្រុស​ស្រី​ជា​ច្រើន​រូប​ទៀត​ ។