ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រីស្អាតចិនម្នាក់ ដុះ​សុដន់២ផ្សេងទៀត​លើ​ពោះ​​​​នាង​

7 ឆ្នាំ មុន

ចិន​ ៖ តាម​ប្រភព​ព័ត៌មាន Viral4real ថា ស្រី​ស្អាត​ជនជាតិ​ចិន​​ម្នាក់​ដែល​សុំមិន​បញ្ចេញ​ឈ្មោះ​ឱ្យ​ដឹងថា ​គាត់​មាន​​ដុំ​ពីរ​ដុះ​នៅ​នឹង​ពោះ ដែល​មើលទៅ​ដូច​ជា​​​សុដន់ពីរ​ផ្សេង​ទៀត​អ​ញ្ចឹ​ង ​។ អ្វី​ដែល​កាន់តែ​ឆ្ងល់​ទៀត​នោះ គឺថា​នៅ​ពេល​ដែល​ដុំ​នោះ​កាន់តែ​ធំ សុដន់​របស់​នាង ​ចេះ​តែ​តូច​ទៅ​ៗ ​។

តាម​​ការ​ពិត​ទៅ ស្រី​ស្អាត​ខាងលើធ្លាប់​បាន​ទៅ​ធ្វើការ​កែ​សុដន់ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ ។ នាង​បាន​ប្រាប់​ទៅ​កាន់​គ្រូពេទ្យ​ថា នាង​ធ្លាប់​ទៅ​ឱ្យ​គេ​ចាក់​ជាតិ​ចាហួយ​ម្យ៉ាង​ ចូល​ទៅ​ក្នុង​សុដន់​ទាំង​សងខាង​របស់​នាងឱ្យ​​ធំ ​។ ពេល​នោះ​ហើយ ដែល​គ្រូពេទ្យ​ទាញ​សេចក្តី សន្និ​ដ្ឋាន​បាន​ថា សារធាតុ​ចាហួយ​ដែល​បាន​ចាក់​នៅ​ក្នុង​សុដន់​របស់​នាង​បាន​ជ្រាប​ទៅ​កន្លែង​ផ្សេង​ៗ​ទៀត ពោល​គឺ​ទៅ​កាន់​ផ្នែក​ពោះ​ ។

គ្រូពេទ្យ​បាន​ធ្វើការ​វះកាត់​បង្ហូរ​សារធាតុ​នោះចេញពី​ពោះបាន​សម្រេច​ ។ ស្រី​ស្អាតរូបនេះ ​គ្មាន​រឿង​អ្វី​កើតឡើង​ធ្ងន់ធ្ងរ​ទេ ព្រោះថា​នាង​បានជា​សះស្បើយ​យ៉ាង​ឆាប់រហ័ស បន្ទាប់​ពី​បាន​ធ្វើការ​វះកាត់​ ។