ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នាដៃកូនខ្មែរខិតខំ​ធ្វើ​ ដើម្បីបង្ហាញទៀត​ហើយ

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រឿង​ «​ទឹកភ្នែក​កក​» ត្រូវ​បាន​ប្រកាស​​ជា​ស្នាដៃ​លើក​ដំបូង​របស់​អ្នកដឹកនាំរឿងជានារី ​គឺអ្នកនាង​ប៊ុ​ន ចាន់​និមល ដែល​គេ​ស្គាល់​ថា​ ជា​អតីត​អ្នកនិពន្ធ​ល្បីឈ្មោះ​ប្រចាំ​ផលិតកម្ម​សាន់​ដេ​ ។

រាជធានីភ្នំពេញ ៖ រឿង​ «​ទឹកភ្នែក​កក​» ត្រូវ​បាន​ប្រកាស​​ជា​ស្នាដៃ​លើក​ដំបូង​របស់​អ្នកដឹកនាំរឿងជានារី ​គឺអ្នកនាង​ប៊ុ​ន ចាន់​និមល ដែល​គេ​ស្គាល់​ថា​ ជា​អតីត​អ្នកនិពន្ធ​ល្បីឈ្មោះ​ប្រចាំ​ផលិតកម្ម​សាន់​ដេ​ ។

អ្នក​នាង​បាន​សំងំ​បោះទុន​ច្រើន​សែន​​ដុល្លារ ដើម្បីបង្កើត​ផលិតកម្ម​ថ្មី​មួយ​ ​មានឈ្មោះ​ថា ​«​ផលិតកម្ម​សាស្ត្រា ឬ Sastra Film » និង​​​​ប្រកាស​ចេញ​ថត​រឿង​ដំបូង​គឺ​រឿង​ «​ទឹកភ្នែក​កក​» ​វាយលុក​ទីផ្សារ​ភាពយន្ត ​។

អ្នកនិពន្ធ​ដែល​មាន​ស្នាដៃ​រាប់​មិន​អស់ ​ក្នុង​បទ​ចម្រៀង​ល្បី​ៗ​របស់​ផលិតកម្ម​សាន់​ដេ​រូប​នេះ​និយាយ​ថា បន្ទាប់​ពី​យល់​ថា ​ភាពយន្ត​សម្រាប់​ម៉ោង​មាស ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​មាន​តម្រូវការ​ខ្ពស់នោះ ទើប​អ្នក​នាង​សម្រេចចិត្ត​បោះទុន​​ផលិត​រឿង​ភាគ ដោយ​បាន​ក្រុង​ពាលី​រឿង ​«​ទឹកភ្នែក​កក​» ​បើក​ឆាក​នៅ​ព្រឹក​ថ្ងៃ​ទី​១ ធ្នូ ​២០១៦ ។

អ្នក​នាង​ថា ​នេះ​សា្ន​ដៃ​ភាពយន្ត​ភាគ​​លើក​​ដំបូង ប៉ុន្តែ​នា​ពេល​កន្លង​មក អ្នក​នាង​មិន​ត្រឹមតែ​មាន​ស្នាដៃ​ក្នុង​ការ​និពន្ធ​ទំនុកច្រៀង​ប៉ុណ្ណោះ​​ទេ គឺ​ការ​ដឹកនាំ​សម្ដែង ការ​រៀបចំ​ប្លង់​សម្ដែង ​ក៏​អ្នក​នាង​មាន​ជំនាញ​ផង​ដែរ ដោយ​បាន​រំលេច​ស្នាដៃ​ថត​ស្ព​ត និង​ផលិត​រឿង​ខ្លី​រាប់​មិន​អស់​ ។

អ្នក​នាង​ថា ​ខ្សែ​រឿង​«​ទឹកភ្នែក​កក​»​ជា​រឿង​ដែល​ទូរទស្សន៍​បាយ័ន​ ទិញ​សិទ្ធិ​យក​ទៅ​បញ្ចាំង ទើប​អ្នក​នាង និង​ក្រុមការងារ​ត្រូវ​តែ​សម្រិតសម្រាំង​ស្នាដៃ​មួយ​នេះ ឱ្យ​​ទទួល​បានការ​កត់សម្គាល់​ ដើម្បី​បើកមុខ​ផលិតកម្ម SASTRA Film ។ អ្នក​នាង​ថា ​រឿង​
«​ទឹកភ្នែក​កក​» ​ជា​ស្នាដៃ​និពន្ធ​ថ្មី​សុទ្ធសាធ តែ​អ្នក​នាង​ថា​ អ្នក​ស្នេហា​វិស័យ​ភាពយន្ត​ខ្មែរ នឹង​ទទួល​បាន​រសជាតិ​ថ្មី​ពី​ភាពយន្ត​នេះ ដោយសារ​តែ​មុន​ពេល​ចេញ​ថត​អ្នក​នាង និង​ក្រុមការងារ​មាន​ភាព​ម៉ត់ចត់​លើ​ការ​ផលិត​។

អ្នក​នាង​ប៊ុ​ន ចាន់​និមល បន្ត​ថា​ តួឯក​ក្នុង​រឿង​«​ទឹកភ្នែក​កក​» ​មិន​មាន​អ្នក​ណា​មិន​ឆ្លងកាត់​​ការ​ធ្វើ​តេស​កាមេរ៉ា និង​សម្ភាស​ន៍​នោះ​ទេ ដោយ​ដំណាក់កាល​ទី​១​ គឺ​អ្នក​នាង​ជ្រើស​យក​តួ​ប្រុស​២០​នាក់​ តួ​ស្រី​២០​នាក់ ដំណាក់កាល​ទី​២​ ជ្រើស​យក​តួ​ប្រុស​៥​នាក់​ តួ​ស្រី​៥​នាក់ ដំណាក់កាល​ទី​៣​ជ្រើស​យក​ម្ខាង​ៗ​២​នាក់ និង​ដំណាក់កាល​ចុង​ក្រោយ ​គឺ​យក​បេក្ខភាព​២​រូប​ ដែល​សម្រាំង​បាន​មក​សម្ដែង​ចុះឡើង​ៗ​ជា​ថ្មី​ម្ដងទៀត ដើម្បី​សម្រេច​យក​ម្នាក់​អោយធ្វើ​តួឯក​ ។ ​