ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួលទាន​សូកូឡា​រាល់ថ្ងៃ​អាច​បន្ថយ​ហានិភ័យ​ពី​ជំងឺ​ទឹកនោមផ្អែម​និង​បេះដូង

7 ឆ្នាំ មុន

អ្នក​គួរ​ទទួលទាន​សូកូឡា​ម្តងម្កាល​ទៅ​បាន​ហើយ ដោយសារ​តែ​ជាតិ​ខ្លាញ់ និង​ជាតិ​ស្ករ​ក្នុង​បរិមាណ​ដ៏​ខ្ពស់​របស់​សូកូឡា នៅ​ពេល​ដែល​យើង​បរិភោគ​វា​ច្រើន​លើស​កំណត់ អាច​នាំ​ឱ្យ​មាន​បញ្ហា​សុខភាព​ដូច​ជា​ជំងឺ​ពុក​ធ្មេញ

អ្នក​គួរ​ទទួលទាន​សូកូឡា​ម្តងម្កាល​ទៅ​បាន​ហើយ ដោយសារ​តែ​ជាតិ​ខ្លាញ់ និង​ជាតិ​ស្ករ​ក្នុង​បរិមាណ​ដ៏​ខ្ពស់​របស់​សូកូឡា នៅ​ពេល​ដែល​យើង​បរិភោគ​វា​ច្រើន​លើស​កំណត់ អាច​នាំ​ឱ្យ​មាន​បញ្ហា​សុខភាព​ដូច​ជា​ជំងឺ​ពុក​ធ្មេញ និង​ការ​ធាត់​លើស​ទម្ងន់ ។

ទោះជា​យ៉ាងណា ការ​សិក្សា​ជា​ច្រើន​កំពុង​បង្ហាញ​ថា ការ​ទទួលទាន​សូកូឡា​ក្នុង​កម្រិត​មធ្យម​ទៀងទាត់ អាច​ផ្តល់​ផលប្រយោជន៍​ចំពោះ​សុខភាព​យ៉ាងច្រើន ជា​ពិសេស​សូកូឡា​ខ្មៅ ។ សូកូឡា​ខ្មៅ​មាន​បរិមាណ​ជាតិ​កា​កាវ​ខ្ពស់​បំផុត ដែល​មាន​ន័យ​ថា វា​មាន​កម្រិត​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់​ពិសេស​សារជាតិ flavonoids ដែល​ជា​ម៉ូលេគុល​អាច​ទប់ស្កាត់​ការ​បំផ្លាញ​កោសិកា​ក្នុង​ទម្រង់​ជា​ច្រើន ។

សហ​និពន្ធ​ការ​សិក្សា​លោក​សាស្ត្រាចារ្យ Saverio Stranges បាន​មក​ទស្សនកិច្ច​សិក្សា​ក្នុង​សាកលវិទ្យាល័យ​សុខាភិបាល Warwick  ចក្រភព​អង់គ្លេស និង​ជានា​យក​វិទ្យាសាស្ត្រ​នៃ​នាយកដ្ឋាន​សុខភាព​ប្រជាជន​នៅ​វិទ្យាស្ថាន​សុខាភិបាល​លុ​ច​សំបួ (LIH) និង​មិត្ត​រួម​ការងារ​បោះពុម្ពផ្សាយ​ការ​រក​ឃើញ​របស់​ពួក​គេ​នៅ​ក្នុង​ទិនានុប្បវត្តិ​របស់​ពួក​គេ​ក្នុង​ព្រឹ​ត្តប​ត្រ British Journal of Nutrition ។

សម្រាប់​ការ​សិក្សា​របស់​ពួក​គេ សាស្ត្រាចារ្យ Stranges និង​អ្នក​រួមការ​ងារ​បាន​វិភាគ​លើ​ការ​ទទួលទាន​សូកូឡា​នៃ​មនុស្ស​អាយុ​ចាប់ពី​18 ដល់ 69 ឆ្នាំ​ចំនួន 1.153 នាក់ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​សិក្សាការ​តាមដាន​ហានិភ័យ​នៃ​ជំងឺ​សរសៃឈាម​បេះដូង នៅ​ក្នុង​ប្រទេស​លុ​ច​សំបួ (ORISCAV-Lux) ។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា 81,8 ភាគរយ​នៃ​អ្នកចូលរួម​ការ​សិក្សា ដែល​បាន​ទទួលទាន​សូកូឡា​ជា​មធ្យម 24,8 ក្រាម​ក្នុង​មួយ​ថ្ងៃ ។ បើ​ប្រៀបធៀប​ជាមួយ​អ្នក​ដែល​មិន​ទទួលទាន​សូកូឡា​ជា​រៀងរាល់ថ្ងៃ អ្នក​ដែល​បាន​ទទួលទាន​ត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​កាត់​បន្ថយ​ភាព​ធន់​នឹង​អាំង​ស៊ុ​យ​លី​ន និង​បង្កើន​កម្រិត​អង់ស៊ីម​របស់​ថ្លើម ។ ប្រសិទ្ធភាព​កាន់តែ​ខ្លាំង​នៅ​ពេល​ការ​ទទួលទាន​សូកូឡា​កាន់តែ​ច្រើន នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រុម​អ្នក​ស្រាវជ្រាវ ៕