ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍​សុខភាព​នៃ​ផ្លែ​ពោត​ច្រើន​យ៉ា​ង

7 ឆ្នាំ មុន

ពោត​ផ្ដល់​នូវ​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ជា​ច្រើន ដោយសារ​តែ​វត្តមាន​នៃ​សារធាតុចិញ្ចឹម​ដែល​មានគុណ​ភាព ។ ក្រៅពី​បន្ថែម​រសជាតិ​ដ៏​ឆ្ងាញ់​ដល់​អាហារ​របស់​អ្នក វា​ក៏​សម្បូរ​សារធាតុ​គីមី​រុក្ខជាតិ​ផង​ដែរ ហើយ​វា​ផ្តល់

ពោត​ផ្ដល់​នូវ​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ជា​ច្រើន ដោយសារ​តែ​វត្តមាន​នៃ​សារធាតុចិញ្ចឹម​ដែល​មានគុណ​ភាព ។ ក្រៅពី​បន្ថែម​រសជាតិ​ដ៏​ឆ្ងាញ់​ដល់​អាហារ​របស់​អ្នក វា​ក៏​សម្បូរ​សារធាតុ​គីមី​រុក្ខជាតិ​ផង​ដែរ ហើយ​វា​ផ្តល់​នូវ​ការ​ការពារ​ប្រឆាំង​នឹង​ជំងឺ​រ៉ាំរ៉ៃ​មួយ​ចំនួន​។ អត្ថប្រយោជន៍​សុខភាព​ដែល​ទទួល​បាន​មក​ពី​ការ​ស្រាវជ្រាវ​ផ្លែ​ពោត​មាន​ដូច​ខាងក្រោម ។

ប្រភព​កាឡូរី​ជា​ច្រើន​ប្រភេទ ៖ ពោត​គឺជា​អាហារ​សម្បូរ​ទៅ​ដោយ​ជាតិ​កាឡូរី ។ បរិមាណ​កាឡូរី​របស់​ពោត​គឺ 342​កាឡូរី​ក្នុង​100​ក្រាម ដែល​ខ្ពស់​បំផុត​សម្រាប់​អាហារ​បែប​គ្រាប់​ធញ្ញជាតិ ។ វា​គឺជា​មូលហេតុ​ដែល​ពោត​ត្រូវ​បាន​គេ​ទទួលទាន​ដើម្បី​ឱ្យ​មានការ​ឡើង​ទម្ងន់​យ៉ាង​ឆាប់រហ័ស និង​មានការ​រីក​លូតលាស់​លឿន បរិមាណ​កាឡូរី​ក្នុង​កម្រិត​ខ្ពស់ ធ្វើ​ឱ្យ​វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​រស់រាន​មានជីវិត​នៃ​មនុស្ស​ទូទៅ ។

ការពារ​បេះដូង​របស់​អ្នក​៖ យោង​តាម​ក្រុម​អ្នក​ស្រាវជ្រាវ ប្រេង​ពោត​ត្រូវ​បាន​គេ​បង្ហាញ​ថា មាន​ឥទ្ធិពល​ប្រឆាំង​នឹង​ការ​កើនឡើង​ជាតិ​ខ្លាញ់​នៅ​តាម​សរសៃឈាម ដោយសារ​កូ​ឡេ​ស្តេ​រ៉ុល ដូច្នេះ​វា​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​សរសៃឈាម​បេះដូង​បាន​ច្រើន ។ ប្រេង​ពោត គឺជា​វិធី​ល្អ​បំផុត​ដើម្បី​បង្កើន​សុខភាព​បេះដូង ហើយ​ពោត​គឺជា​ការ​រួម​បញ្ចូល​គ្នា​មួយ​ដែល​ល្អ​ប្រសើរ​បំផុត​នៃ​អាស៊ីត​ខ្លាញ់ ។ វា​អាច​ឲ្យ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​3​បំផ្លាញ​កូ​ឡេ​ស្តេ​រ៉ុល​«​អាក្រក់​» និង​ជំនួស​ពួក​វា​ដោយ​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​ៗ​វិញ ។ វា​នឹង​កាត់​បន្ថយ​ឱកាស​នៃ​ការ​កកឈាម​ក្នុង​សរសៃ​អារ​ទែ កាត់​បន្ថយ​សម្ពាធ​ឈាម និង​បន្ថយ​ការ​គាំងបេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ។

ការពារ​ជំងឺ​ស្លេកស្លាំង​៖ ពោត​ជួយ​ការពារ​ជំងឺ​ខ្វះ​គោ​លិ​កា​ឈាមក្រហម ដែល​បង្ក​ឡើង​ដោយ​កង្វះ​វីតាមីន ។ ពោត​មាន​កម្រិត​ជាតិ​ដែក​ដ៏​សំខាន់ ដែល​ជា​សារធាតុ​រ៉ែ​ដ៏​ចាំបាច់​ក្នុង​ការ​បង្កើត​ជា​កោសិកា​ឈាមក្រហម​ថ្មី កង្វះ​ជាតិ​ដែក គឺជា​មូលហេតុ​ដ៏​សំខាន់​នៃ​ជំងឺ​ខ្វះ​គោ​លិ​កា​ឈាមក្រហម​ផង​ដែរ ។

បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​៖ យោង​តាម Journal of Nutritional Biochemistry ការ​ទទួលទាន​ប្រេង​សម្បក​ពោត​ជួយ​បន្ថយ​ប្លា​ស្មា​កូ​ឡេ​ស្តេ​រ៉ុល ដោយ​កាត់​បន្ថយ​ការ​ស្រូប​យក​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​រាង​កាយ ។ ដូច​បាន​រៀបរាប់​ខាងលើ ការ​កាត់​បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​នេះ មិនមែន​មាន​ន័យ​ថា ក៏​កាត់​បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​ល្អ HDL នោះ​ដែរ​ទេ ។ កូ​ឡេ​ស្តេ​រ៉ុល​ល្អ​មាន​ផលប្រយោជន៍​ដល់​រាង​កាយ​ជា​ច្រើន រួម​បញ្ចូល​ទាំង​កាត់​បន្ថយ​ជំងឺ​បេះដូង បង្ការ​ការ​កក​ខ្លាញ់​តាម​សរសៃឈាម និង​បំផ្លាញ​រ៉ា​ឌី​កាល់​សេរី​នៅ​ទូ​ទាំង​រាង​កាយ ៕