ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ក្រីក្រ​១១​គ្រួសារ ទទួល​អំណោយ​ពី​កា​កក​បាទ​ក្រហម​កម្ពុជា​ខណ្ឌមានជ័យ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​១១​គ្រួសារ ក្នុង​នោះ​មាន​៤​គ្រួសារ ជា​ជន​ពិការ ដែល​រស់នៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ បាន​ទទួល​អំណោយ​ជា​គ្រឿង ឧបភោគបរិភោគ ក៏​ដូច​ជា​រទេះ​ពិការ​

រាជធានី​ភ្នំពេញ  ៖ ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​១១​គ្រួសារ ក្នុង​នោះ​មាន​៤​គ្រួសារ ជា​ជន​ពិការ ដែល​រស់នៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ បាន​ទទួល​អំណោយ​ជា​គ្រឿង ឧបភោគបរិភោគ ក៏​ដូច​ជា​រទេះ​ពិការ​ចំនួន​៤​គ្រឿង​ពី​អនុ​សាខា​កាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌ និង​ជា​ប្រធាន​អនុ​សាខា​កា​កក​បាទ​ក្រហម​ប្រចាំ​ខណ្ឌ ។

អំណោយ​ដែល​ត្រូវ​ចែក​ជូន​រួម​មាន  អង្គរ​១​ប៉ាវ ស្មើ​៣០​គីឡូក្រាម ឃី​ត​១​ឈុត ( មាន​មុង ភួយ ក្រមា ) មី​១​កេស ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ ត្រីខ​១​យួរ ទឹកបរិសុទ្ធ​១​យួរ រួម​ទាំង​ថវិកា​ក្នុង​១​គ្រួសារ​៨​ម៉ឺន​រៀល​ផង​ដែរ ។ សូម​បញ្ជាក់​ថា ថវិកា​ទាំង​៨​ម៉ឺន​នោះ ២​ម៉ឺន​ជា​របស់​កា​កក​បាទ​ក្រហម​ខណ្ឌ ២​ម៉ឺន​ជា​បច្ច័យ​ឧបត្ថម្ភ​របស់​ចៅអធិការ​វត្ត​ន​ន្ទ​មុនី និង​៤​ម៉ឺន​ជា​របស់​សប្បុរសជន ។

លោក ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ និង​ជា​ប្រធាន​អនុ​សាខា​កា​កក​បាទ​ក្រហម​កម្ពុជា​ខណ្ឌមានជ័យ បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ជីវិត​រស់នៅ​ត្រូវ​តែ​មានការ​តស៊ូ និង​ព្យាយាម ចូល​បងប្អូន​កុំ​អស់សង្ឃឹម ចំពោះ​ភាព​ក្រីក្រ​លំបាក​របស់​ខ្លួន ពិសេស​បងប្អូន​ដែល​ជា​ពិការ​ជន ព្រោះថា គ្មាន​នរណា​កើតមក​មិន​ជួប​ការ​លំបាក​ឡើយ ប៉ុន្តែ​យើង​ត្រូវ​ជំនះ​វា​ឱ្យ​បាន ដើម្បី​បន្តជីវិត​រស់​ទៅ​មុខ​ទៀត និង​ដើម្បី​មានជីវិត​នៅ​ជាមួយ​ក្រុម​គ្រួសារ និង​មនុស្ស​ជាទី​ស្រលាញ់ ។ លោក​អភិបាលរង​បន្ត​ថា ទីណា​មានទុក្ខ​លំបាក​របស់​ពលរដ្ឋ ទីនោះ​មានកា​កក​បាទ​ក្រហម​កម្ពុជា តែង​នៅ​ក្បែរ និង​ចាំ​ជួយ​បងប្អូន​ជា​និច្ច ។

បន្ថែម​ពី​នោះ លោក​អភិបាលរង​ឱ្យ​ដឹង​ថា រយៈពេល​៣​ឆ្នាំ កន្លង​មកនេះ កាកបាទក្រហមកម្ពុជា​ខណ្ឌមានជ័យ បាន​ជួយ​ដោះ​រំលែក​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​ក្រីក្រ​ចំនួន​៣.០០០​គ្រួសារ​មក​ហើយ ដោយ​បាន​ពាំនាំ​នូវ​អំណោយ​មនុស្សធម៌​របស់​សម្តេច​កិតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន មាន​ជា​គ្រឿង​ឧបភោគបរិភោគ​ផ្សេង​ៗ រួម​ទាំង​ថវិកា​តិច​ក្តី​ច្រើន​ក្តី​ចែក​ជូន​ដល់​បងប្អូន ។