ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរប្រយ័ត្ន! ​បើសិនសត្វ​​ប្រភេទ​នេះ​​ខាំយើង​ ​

7 ឆ្នាំ មុន

អាមេរិក​៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឱ្យ​ដឹង​ថា សត្វ​ចៃ​ម្យ៉ាង ​ហៅ​ថា «Lone Star Tick» (​​មិន​មាននៅ​ស្រុក​យើង​ទេ) ដែលប្រភេទសត្វ​​នេះខាំ​ អាច​ធ្វើ​ឱ្យ​​មនុស្ស​យើង​​ប្រតិកម្ម​ជាមួយនឹង​ការ​​បរិភោគ​សាច់​ ។

​ពួក​វា​​មាន​​នៅ​ក្នុង​ព្រៃ នា​ប៉ែ​កប​ញ្ចឹម​​នៃ​សហរដ្ឋអាមេរិក​ រួម​មាន​ភាគ​កណ្តាល​នៃ​រដ្ឋ Wisconsin រដ្ឋ Texas និង រដ្ឋ Maine​។
ទឹក​មាត់​របស់​វា ធ្វើ​ឱ្យ​បុគ្គល​ដែល​ត្រូវ​​វា​​ខាំនោះ មាន​ប្រតិកម្ម​ទៅ​ជាមួយ​​សាច់​ទាំងឡាយ​ណា ដែល​មាន​សារជាតិ «Alpha Gel» រួម​មាន​​សាច់​គោ សាច់​ចៀម និង​សាច់​ជ្រូក​ ។

គួរ​បញ្ជាក់​ថា វា​មិនមែន​ងាយស្រួល​ ព្យាបាល​​ដូច​ប្រតិកម្ម​ផ្សេង​ៗ​​ទេ ដែល​​​គ្រាន់តែ​លេបថ្នាំ​អា​ឡែ​ហ្ស៊ី​នោះ​​ទេ​ ។ វា​ត្រូវ​ទាមទារ​ឱ្យ​​យើង​ទៅ​ពេទ្យ​ជា​បន្ទាន់ ព្រោះ​វា​​លក្ខណៈ​ធ្ងន់ធ្ងរ​ ។

អ្នក​ដែល​ត្រូវ​វា​ខាំ​នឹង​មាន​អាកា​រៈអា​ឡែ​ហ្ស៊ី ក្រោយ​ពេល​បាន​​ទទួល​សាច់​រយៈពេល​ប៉ុន្មាន​ម៉ោង​ក្រោយមក​ ។ ​​ដូចនេះ អ្នក​ដែល​ត្រូវ​ចៃ​​ប្រភេទ​ខាងលើ​ខាំ ​អាច​ទទួល​​បានតែសាច់​ត្រី សាច់​មាន់ និង​ស៊ុត​ ​។

ទោះបីជា​សត្វ​ចៃ​ប្រភេទ​នេះ​មិនមែន​នៅ​ស្រុក​យើង​ក៏​ដោយ ក៏​យើង​គួរតែ​យល់​ដឹង​ពី​វា​ដែរ ព្រោះថាថ្ងៃ​ណាមួយ យើង​​ទៅ​ដើរ​លេង​នៅ​អា​មេ​រិ​ក​​ក៏​មិនដឹង​។