ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​4​យ៉ាង​ដែល​អាច​ជួយ​លោក​អ្នក​សម្រាប់​ការ​សម្រក​ទម្ងន់​ខ្លួន

7 ឆ្នាំ មុន

លោក​អ្នក​ដែល​ត្រូវការ​សម្រក​ទម្ងន់​ខ្លួន​គប្បី​អនុវត្ត​តាម​របៀប​ទទួលទាន​អាហារ​មួយ​ចំនួន​ដូច​ខាងក្រោម ៖

១-​ត្រី​សាល់​ម៉ុ​ន ៖ ត្រី​សម្បូរ​ជាតិ​ខ្លាញ់​ដូច​ជា​ត្រី​សាល់​ម៉ុ​ន​មាន​ផល​ល្អ​ចំពោះ​

លោក​អ្នក​ដែល​ត្រូវការ​សម្រក​ទម្ងន់​ខ្លួន​គប្បី​អនុវត្ត​តាម​របៀប​ទទួលទាន​អាហារ​មួយ​ចំនួន​ដូច​ខាងក្រោម ៖

១-​ត្រី​សាល់​ម៉ុ​ន ៖ ត្រី​សម្បូរ​ជាតិ​ខ្លាញ់​ដូច​ជា​ត្រី​សាល់​ម៉ុ​ន​មាន​ផល​ល្អ​ចំពោះ​សុខភាព​។ វា​ធ្វើ​ឲ្យ​អ្នក​ឆ្អែត​បាន​ច្រើន​ម៉ោង​ដោយ​មាន​កាល់​ឡូ​រី​ត្រឹមតែ​បន្តិចបន្តួច​ប៉ុណ្ណោះ ។ ត្រី​សាល់​ម៉ុ​ន​ផ្ទុក​ទៅ​ដោយ​ប្រូ​តេ​អីុន​ដែល​មានគុណ​ភាព​ខ្ពស់ ខ្លាញ់​ល្អ​ចំពោះ​សុខភាព ព្រមទាំង​មាន​សារធាតុចិញ្ចឹម​សំខាន់​គ្រប់​ប្រភេទ​។ ត្រី និង​អាហារ​សមុទ្រ​ជា​ទូទៅ ផ្ទុក​ទៅ​ដោយ​បរិមាណ​អុ​ី​យ៉ូ​ត​ដ៏​សំខាន់​។ សារធាតុចិញ្ចឹម​នេះ​ចាំបាច់​សម្រាប់​មុខងារ​ក្រ​ពេញទី​រ៉ូ​អីុ​ត ដែល​វា​សំខាន់​ក្នុង​ការ​បំ​លែង​សារធាតុ​មេតាបូលីស ។

២-​ត្រី​ធូ​ណា ៖ ត្រី​ធូ​ណា​ជា​ប្រភេទ​ត្រី​មួយទៀត​ដែល​មាន​កាឡូរី​ទាប និង​មាន​ប្រូ​តេ​អីុន​ខ្ពស់ ដូច្នេះ​វា​មិនសូវ​មាន​ជាតិ​ខ្លាញ់​ច្រើន​ទេ ។ ត្រី​ធូ​ណា​គឺ​មាន​ភាព​ពេញ​និយម​ក្នុង​ចំណោម​អ្នក​ហ្វឹកហាត់​យក​សាច់ដុំ និង​អ្នក​ហ្វឹកហាត់​កាយសម្បទា​ដើម្បី​សម្រក​ទម្ងន់ ព្រោះ​វា​ជា​អាហារ​ដ៏​ល្អ​ក្នុង​ការ​រក្សា​ជាតិ​ប្រូ​តេ​អីុន​ឲ្យ​ខ្ពស់ ដោយ​មាន​ជាតិ​កាល់​ឡូ​រី​និង​ជាតិ​ខ្លាញ់​សរុប​ទាប ។

៣-​ម្រេច ៖ ការ​ទទួលទាន​ម្រេច​អាច​មាន​ប្រយោជន៍​ក្នុង​ការ​សម្រក​ទម្ងន់​។ ពួក​វា​មាន​សារធាតុ​មួយ​ដែល​គេ​ហៅ​ថា capsaicin ដែល​ត្រូវ​បាន​គេ​បង្ហាញ​ថា អាច​ជួយ​កាត់​បន្ថយ​ការ​ឃ្លាន​អាហារ និង​បង្កើន​ការ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​នៅ​ក្នុង​ការ​សិក្សា​មួយ​ចំនួន ។

សារធាតុ​នេះ​ត្រូវ​បាន​លក់​ក្នុង​ទម្រង់​ជា​ថ្នាំ​គ្រាប់ និង​ជា​គ្រឿងផ្សំ​ទូទៅ​នៅ​ក្នុង​ថ្នាំ​គ្រាប់​សម្រាប់​សម្រក​ទម្ងន់ ។

៤-​គ្រាប់ Chia ៖ គ្រាប់ Chia ស្ថិត​ក្នុង​ចំណោម​អាហារ​ដែល​មាន​ជីវជាតិ​បំផុត​នៅ​លើ​លោក​នេះ ។ ពួក​វា​ផ្ទុក​សារជាតិ​កាបូ​អីុ​ដ្រា​ត ១២​ក្រាម​ក្នុង​មួយ​អោន ដែល​ជា​បរិមាណ​មួយ​ដ៏​ខ្ពស់ ប៉ុន្តែ​១១​ក្រាម​នៃ​ជាតិ​កាបូ​អីុ​ដ្រា​ត​ទាំងនោះ​គឺជា​ជាតិ​កាក​សរសៃ​។ វា​ធ្វើ​ឲ្យ​គ្រាប់ Chia ក្លាយជា​អាហារ​មាន​ជាតិ​ស្ករ​តិច​និង​ជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​ជាតិ​កាក​សរសៃ ។

ដោយសារ​តែ​ជាតិ​កាក​សរសៃ ដែល​មាន​ក្នុង​គ្រាប់ chia វា​អាច​ស្រូប​ជាតិ​ទឹក​រហូត​ដល់ ១១-១២ ដង​នៃ​ទម្ងន់​របស់​ពួក​វា ។ ទោះបីជា​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា គ្រាប់ chia អាច​ជួយ​កាត់​បន្ថយ​ការ​ឃ្លាន​អាហារ ប៉ុន្តែ​ពួក​គេ​មិន​ទាន់​បាន​រក​ឃើញ​ពី​ឥទ្ធិពល​សំខាន់​លើ​ការ​សម្រក​ទម្ងន់​ទេ​។ ទោះជា​យ៉ាងណា ដោយសារ​សារធាតុចិញ្ចឹម​របស់​វា នឹង​ធ្វើ​ឱ្យ​គេ​យល់​ថា គ្រាប់ chia អាច​មាន​សារៈ​ប្រយោជន៍​ក្នុង​ការ​សម្រក​ទម្ងន់ ៕