ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សញ្ញា​ព្រមាន​លើ​រាង​កាយ​របស់​អ្នក​ដែល​ពោរពេញ​ដោយ​ប៉ារ៉ាស៊ីត

7 ឆ្នាំ មុន

ប៉ារ៉ាស៊ីត​គឺជា​ពពួក​មីក្រុប​ដែល​រស់នៅ​ដោយសារ​សរីរាង្គ​ផ្សេង​ទៀត ។ នរណា​ក៏​អាច​ឆ្លង​ប៉ារ៉ាស៊ីត​បាន​ដែរ​។ ប៉ារ៉ាស៊ីត​មួយ​ចំនួន​អាច​បង្ក​ឱ្យ​មាន​ជំងឺ​ដោយ​ផ្ទាល់ ខណៈ​ប៉ារ៉ាស៊ីត​ផ្សេង​ទៀត​បណ្តាល​ឱ្យ​កើត​ជំងឺ

ប៉ារ៉ាស៊ីត​គឺជា​ពពួក​មីក្រុប​ដែល​រស់នៅ​ដោយសារ​សរីរាង្គ​ផ្សេង​ទៀត ។ នរណា​ក៏​អាច​ឆ្លង​ប៉ារ៉ាស៊ីត​បាន​ដែរ​។ ប៉ារ៉ាស៊ីត​មួយ​ចំនួន​អាច​បង្ក​ឱ្យ​មាន​ជំងឺ​ដោយ​ផ្ទាល់ ខណៈ​ប៉ារ៉ាស៊ីត​ផ្សេង​ទៀត​បណ្តាល​ឱ្យ​កើត​ជំងឺ​ដោយសារ​ជាតិពុល​ដែល​ពួក​វា​ផលិត ។ មាន​ប៉ារ៉ាស៊ីត​ជា​ច្រើន​ប្រភេទ​ដែល​រស់នៅ​ក្នុង​ខ្លួន​អ្នកនិង​ចិញ្ចឹម​ខ្លួន​វា​ដោយ​ការ​ស្រូប​យក​សារធាតុចិញ្ចឹម​វ​ពី​រាង​កាយ​របស់​ង្ន​ក ។ ប៉ារ៉ាស៊ីត​ខ្លះ​រស់​ដោយសារ​ម្ហូបអាហារ​ដែល​អ្នក​បរិភោគ​ទៅ មួយ​ចំនួន​ទៀត​ស៊ី​កោសិកា​ឈាមក្រហម​របស់​អ្នក និង​មួយ​ក្រុម​ទៀត​ថែម​ទាំង​បង្កើត​ពង​ប៉ារ៉ាស៊ីត​ក្នុង​រាង​កាយ​របស់​អ្នក​ឱ្យ​តែ​ច្រើន ។

ខាងក្រោម​នេះ​គឺជា​សញ្ញា​ព្រមាន​កំពូល​ទាំង​៤​ដែល​បង្ហាញ​ថា រាង​កាយ​របស់​អ្នក​ពេញ​ទៅ​ដោយ​ប៉ារ៉ាស៊ីត ។

១-​បញ្ហា​រំលាយ​អាហារ​រ៉ាំរ៉ៃ ៖ ការ​ឆ្លង​ប៉ារ៉ាស៊ីត​ក្នុង​ពោះវៀន​អាច​បង្ក​ឱ្យ​មានការ​រលាក និង​បំផ្លាញ​ស្រទាប់​ពោះវៀន ដែល​នាំ​ឱ្យ​មាន​ជំងឺ​រាករូស​រ៉ាំរ៉ៃ ។

សូ​ម្បី​តែ​កាក​សំណល់​ពុល​ដែល​ផលិត​ដោយ​ពពួក​ប៉ារ៉ាស៊ីត​នេះ​អាច​បង្ក​ឱ្យ​មានការ​ទល់លាមក​រ៉ាំរ៉ៃ ហ្គា​ស​ក្នុង​ពោះ ហើមពោះ ចង្អោរ និង​ក្រហាយ​ក្នុង​ក្រពះ ។

ប្រសិនបើ​អ្នក​ទទួលទាន​អាហារ​មាន​ជាតិ​សរសៃ​ខ្ពស់ និង​អាហារ​អាល់​កា​ឡាំង​យ៉ាងច្រើន​ជា​រៀងរាល់ថ្ងៃ និង​នៅ​តែ​មាន​បញ្ហា​ជំងឺ​រាគ ឬ​បញ្ហា​រំលាយ​អាហារ​ផ្សេង​ទៀត សូម​ពិចារណា​ក្នុង​ការ​បញ្ចុះ​ប៉ារ៉ាស៊ីត​ចេញពី​រាង​កាយ​របស់​អ្នក​។

២-​ឈឺពោះ ៖ បញ្ហា​ក្រពះ​មួយ​ផ្សេង​ទៀត​ដែល​បង្ក​ឡើង​ដោយ​ពពួក​ប៉ារ៉ាស៊ីត​គឺជា​ការ​ឈឺពោះ ។ ប៉ារ៉ាស៊ីត​រស់នៅ​ក្នុង​ពោះវៀនតូច​ផ្នែក​ខាងលើ បណ្តាល​ឱ្យ​មានការ​រលាក​នៅ​នឹង​តំបន់​នោះ ដែល​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ហើមពោះ និង​ឈឺចាប់​នៅ​ក្នុង​ពោះ ។

លើស​ពី​នេះ​ទៅ​ទៀត​ប៉ារ៉ាស៊ីត​ក៏​អាច​ទប់ស្កាត់​ការ​ដឹក​ជញ្ជូន​ផលិតផល​កាក​សំណល់​ចេញពី​រាង​កាយ ដែល​អាច​នាំ​ឱ្យ​មានការ​ឈឺចាប់​នៅ​តំបន់​ពោះ​ផ្នែក​ខាងលើ ។

៣​រមាស់​រន្ធ​គូថ ៖ ការ​រមាស់​នៅ​ជុំវិញ​រន្ធ​គូថ គឺជា​សញ្ញា​មួយ​ផ្សេង​ទៀត​នៃ​ការ​ឆ្លង​ប៉ារ៉ាស៊ីត ។ ជា​ពិសេស អ្នក​ដែល​មាន​អៀន​តែងតែមាន​បញ្ហា​រមាស់​រន្ធ​គូថ ឬ​ភាព​មិន​ស្រួល។ ការ​រមាស់​នៅ​ជុំវិញ​រន្ធ​គូថ​នេះ​កើត​ឡើងជា​ញឹកញាប់​នៅ​ពេល​យប់ នៅ​ពេល​ដែល​អៀន​ញី​បង្កើត​ពង ។ ការ​រមាស់​នេះ​ត្រូវ​បាន​បង្ក​ឡើង​ដោយ​អៀន​ញី​ទៅ​ពង​នៅ​ជុំវិញ​រន្ធ​គូថ។ ទាំង​អៀន​ញី និង​ចង្កោម​នៃ​ពង​អៀន ធ្វើ​ឲ្យ​មានការ​រមាស់ ឬ​ការ​ឈឺចាប់​ធ្ងន់ធ្ងរ​ទៀត​ផង ។

៤-​អស់កម្លាំង និង​ទន់ខ្សោយ ៖ ការ​អស់កម្លាំង​អាច​ជា​សញ្ញា​មួយ​នៃ​ការ​ឆ្លង​ប៉ារ៉ាស៊ីត ។ វា​មាន​ទំនាក់​ទំនងជា​ចម្បង​ជាមួយនឹង​ដង្កូវ​ពោះវៀន ដែល​ស្រូប​យក​សារធាតុចិញ្ចឹម​សំខាន់​ពី​រាង​កាយ​របស់​អ្នក ដោយ​ស្រូប​យក​ចំណីអាហារ​ដែល​អ្នក​បាន​បរិភោគ ។ ការ​ស្រូប​យក​វីតាមីន សារធាតុ​រ៉ែ ខ្លាញ់ និង​កាបូ​អុ​ី​ដ្រា​ត​ដ៏​អាក្រក់​នេះ​អាច​ធ្វើ​ឱ្យ​រាង​កាយ​ចុះ​ខ្សោយ បន្សល់​ឲ្យ​អ្នក​នៅ​ភាព​អស់កម្លាំង ជំងឺ​ធ្លាក់​ទឹកចិត្ត និង​អារម្មណ៍​ព្រងើយកន្ដើយ ។ វា​អាច​នាំ​ឱ្យ​មានការ​អស់កម្លាំង​ផ្លូវចិត្ត ផ្លូវ​កាយ​និង​ផ្លូវ​អារម្មណ៍ ។

លើស​ពី​នេះ​កាក​សំណល់​មេតា​បូ​លី​ត​ពុល​ដែល​ផលិត​ដោយ​ប៉ារ៉ាស៊ីត បណ្តាល​ឱ្យ​សរីរាង្គ​របស់​យើង​ធ្វើការ​កាន់តែ​ខ្លាំង​ក្នុង​ការ​លុប​បំបាត់​ផលិតផល​កាក​សំណល់​ទាំងនេះ ។ វា​ក៏​ធ្វើ​ឱ្យ​អ្នក​អស់កម្លាំង ថយ​ចុះ​ថាមពល និង​ទន់ខ្សោយ​ហួសហេតុ ៕