ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុសគ្រូបង្វឹកក្លឹប​ CHAPECOENSE​ ភេ្លចលិខិតឆ្លងដែន​ រួចផុតជីវិត

7 ឆ្នាំ មុន

ប្រទេសប្រេស៊ីល ៖​ ចាត់ទុកថាជាសំណាងមួយក្នុងមួយលានគ្រោះថ្នាក់​ ដែលកូនប្រុស​របស់​លោក​ CAIO JUNIOR អាយុ៥១ឆា្នំ ​គ្រូបង្វឹក​ក្រុមបាល់ទាត់ CHAPECOENSE គឺលោក ​MATHEUS SAROLI​ បានរួចផុតជីវិតពីគ្រោះថ្នាក់ធ្លាក់យន្តហោះដោយសារ​លោកភ្លេចយក​លិខិតឆ្លងដែនទៅជាមួយ ។

ប្រទេសប្រេស៊ីល ៖​ ចាត់ទុកថាជាសំណាងមួយក្នុងមួយលានគ្រោះថ្នាក់​ ដែលកូនប្រុស​របស់​លោក​ CAIO JUNIOR អាយុ៥១ឆា្នំ ​គ្រូបង្វឹក​ក្រុមបាល់ទាត់ CHAPECOENSE គឺលោក ​MATHEUS SAROLI​ បានរួចផុតជីវិតពីគ្រោះថ្នាក់ធ្លាក់យន្តហោះដោយសារ​លោកភ្លេចយក​លិខិតឆ្លងដែនទៅជាមួយ ។

អាជ្ញាធរ​កូ​ឡុំ​ប៊ី​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៩ ​វិច្ឆិកា​ថា ​ មនុស្ស​៧១​នាក់​ស្លាប់​ក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​​ដែល​ដឹក​ក្រុមបាល់ទាត់​ប្រេ​ស៊ី​ល​ CHAPECONSE ​ហើយ​មនុស្ស​៦​នាក់​នៅ​រស់រាន​មានជីវិតក្នុងនោះមានកីឡាករ៣នាក់​ (កីឡាករ​ខ្សែការពារ​ក្លឹ​ប​ Chapecoense លោក Alan Ruschel​ និង​អ្នកចាំទី​២​រូប គឺ​លោក Marcos Danilo និង​លោក​Jakson Follmann ។

យោង​តាម​កងឯកភាព​ជាតិ​គ្រប់គ្រង​គ្រោះថ្នាក់​និង​គ្រោះ​មហន្តរាយ​ UNGRD ថា​ប្រតិបត្តិការ​រុករក​និង​ជួយ​សង្គ្រោះ​អាច​រក​ឃើញ​អ្នក​ស្លាប់​៧១​នាក់​ហើយ​មនុស្ស​៦​នាក់​នៅ​រស់រាន​មានជីវិត ។​ តុល្យការ​លើក​មុន​រៀបរាប់​ពី​មនុស្ស​ស្លាប់​៧៥​នាក់​ តែមនុស្ស​៤​នាក់​ក្នុង​បញ្ជី​អ្នកដំណើរ​ពុំ​បាន​ឡើង​យន្តហោះ​ឡើយ​ ​ក្នុង​នោះ​មានកូន​ប្រុស​​គ្រូបង្វឹក​ក្រុម CHAPFCOENS ​ផង​ព្រោះ​គេ​ភ្លេច​លិខិតឆ្លងដែន ។

មន្រ្តីកូឡុំប៊ីបាននិយាយថា ប្រអប់​ខ្មៅ​ទាំង​២​របស់​យន្តហោះ​ដែល​ធ្លាក់​កាលពី​យប់​ថ្ងៃ​ទី​២៨ វិច្ឆិកា ​នៅ​កូ​ឡុំ​ប៊ី​នោះ​ត្រូវ​បាន​រក​ឃើញ ​។ មុន​ពេល​ធ្លាក់​មានការ​ប្រកាស​អាសន្ន​មួយ​នា​វេលា​ម៉ោង​៣​ម៉ោង​សាកល​ យប់​ថ្ងៃ​ទី​២៨ មក​២៩ ​វិច្ឆិកា​ ដោយ​អ្នក​បើក​ប្រាប់​ពី​ការ​ខូចខាត​ផ្នែក​អគ្គិសនី​ ។​ យន្តហោះ​នោះ​ជា​របស់​​ក្រុមហ៊ុន​បូ​លី​វី LAMIA ជា​យន្តហោះ​ធុន​ BRITISH AEROSPACE ​146 ដែល​ដាក់​ឱ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ​១៩៩៩ ។

គួរបញ្ជាក់ថា​ ក្រុម​កីឡាករ​បាត់​ទាត់​ក្លឹ​ប​ Chapecoense​ ត្រូវ​ទៅ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី Copa Sudamerica​ វគ្គ​ផ្តាច់​ព្រ​ត្រ​ជាមួយនឹង​ក្រុម ​Atletico Nacional នៅ​ទីក្រុង Medellin នៃ​ប្រទេស​កូ​ឡុំ​ប៊ី​ ដែល​តាម​គម្រោង​ នឹង​ធ្វើការ​ប្រកួត​នៅ​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​នេះ​ ប៉ុន្តែ​សំណាងអាក្រក់​ក៍​ជួប​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ នៅ​ក្នុង​ប្រទេស​កូ​ឡុំ​ប៊ី​កាលពី​​ថ្ងៃ​ទី​២៩ វិច្ឆិកា ២០១៦ ​។ យន្តហោះ CP2933​ ដែល​ជួប​គ្រោះ​នេះ​ បាន​ចាក​ចេញពី​ប្រទេស​ប្រេ​ស៊ី​ល​សំដៅ​ទៅ​អាកាសយានដ្ឋាន ​Medellin ​របស់​ប្រទេស​កូ​ឡុំ​ប៊ី ៕