ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្លូវទៅ​​តំបន់អា​រ៉ែ​ង​​ពិបាក ក៏​ក្រុម​​ការងារ​មូ​លនិ​ធិ​អណ្តូង​ទឹក​​ស្អាត​​​ចុះ​​ទៅ​​​ដល់​ដែរ​​

7 ឆ្នាំ មុន

ខេត្តកោះកុង​ ៖ អំណោយ​មនុស្សធម៌​របស់​អ្នកឧកញ៉ា​ មហា​ភក្តី​សប្បុរិស​ភោ​គា​ធិ​បតី ហ៊ុន នាង និង​មហា​ឧបាសិកា ប៊ុ​ន ស៊ា​ង​លី ឪពុក​ម្តាយបង្កើត​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹ​ទ្ធ​បណ្ឌិត បាន​ធ្វើការ​ប្រគល់​ជូន​ដោយ​លោ​ល​ហ៊ុន ម៉ា​ណែ​ត និង​ភរិយា​ ។ បើ​

ខេត្តកោះកុង​ ៖ អំណោយ​មនុស្សធម៌​របស់​អ្នកឧកញ៉ា​ មហា​ភក្តី​សប្បុរិស​ភោ​គា​ធិ​បតី ហ៊ុន នាង និង​មហា​ឧបាសិកា ប៊ុ​ន ស៊ា​ង​លី ឪពុក​ម្តាយបង្កើត​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹ​ទ្ធ​បណ្ឌិត បាន​ធ្វើការ​ប្រគល់​ជូន​ដោយ​លោ​ល​ហ៊ុន ម៉ា​ណែ​ត និង​ភរិយា​ ។ បើ​ទោះ​បីជាស្ថានភាព​​ផ្លូវ​លំបាក ដោយ​​ត្រូវ​​ប្រើ​មធ្យោបាយ​ច្រើន​ប្រភេទ​ (​រថយន្ត ម៉ូតូ ទូក​) ​ក្តី ក៏​​ក្រុមការងារ​មូ​និ​ធិ​អណ្តូងទឹក​ស្អាត​បាន​ចុះ​ទៅ​ដល់​តំ​បន់​អា​រ៉ែ​ង ស្រុក​ថ្ម​របាំង ខេត្តកោះកុង​ ដើម្បី​ប្រគល់​អណ្តូងទឹក​ស្អាត​ចំនួន​១៦ ​ជូន​ដល់​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​ស្ថិត​នៅ​ក្នុង​ឃុំ​ជី​ណ​ប់ ឃុំ​ប្រឡាយ ឃុំ​ថ្ម​ដូន​ពៅ និង​ឃុំ​ឫស្សី​ជ្រុំ  ស្រុក​ថ្ម​បាំង ខេត្តកោះកុង​ ។

នៅ​ក្នុង​ឱកាស​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ជាមួយ​​​ប្រជាពលរដ្ឋ​ ដែល​ទទួល​អាស្រ័យ​ផល​អណ្តូងទឹក​ស្អាត​ទាំ​ងអស់ លោក​ហ៊ុន ម៉ា​ណែ​ត លោក​ជំទាវ ពេជ្រ ចន្ទ​មុន្នី ប្រធាន​មូលនិធិ​អណ្តូងទឹក​ស្អាត ​ក៏​បានឱ្យ​ដឹង​ថា ​អំណោយ​អណ្តូងទឹក​ទាំងនេះ​ គឺជា​អំណោយ​កេ​រ្តិ៍​មរតក​របស់​អ្នកឧញ៉ា​មហា​ភក្តី​សប្បុរិស​ភោ​គា​ធិ​បតី ហ៊ុន នាង និង​មហា​ឧបាសិកា ឌី​ប៉ុក ដែល​ត្រូវជា​ឪពុក​ម្តាយ​បង្កើត​សម្តេច​តេ​ជោ ហ៊ុន សែន ចំនួន​៨​​អណ្តូង ដែល​គាត់បាន​​ទទួលអនិច្ចកម្ម​ទៅ​ហើយ​នោះ ​។

គួរ​រំលឹក​ថា ​កាលដែល​លោក​នៅ​មានជីវិត​លោក ​គឺជា​មនុស្ស​ដែល​មានចិត្ត​សប្បុរសធម៌ បរិច្ចាគ​ទ្រព្យធន​ផ្ទាល់ខ្លួន​ជា​ច្រើន​ ក្នុង​វិស័យ​មនុស្សធម៌ ជា​ពិសេស​ គឺ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​តាម​ទី​ជនបទ​ដាច់​ស្រយាល ខ្វះខាត​ទឹក​ស្អាត​ប្រើប្រាស់ ហេតុ​ដូច្នេះ​បន្ទាប់​ពី​លោក​លាចាក​លោក​ទៅ ទើប​កូនចៅ​សម្រេច​​យក​ថវិកា ដែល​នៅ​សេសសល់​ទាំង​ប៉ុន្មាន​ មក​ធ្វើ​ជា​មូលនិធិ​អណ្តូងទឹក​ស្អាត ​ដាក់​ជួន​ប្រជាពលរដ្ឋ​ប្រើប្រាស់​នៅ​គ្រប់​ខេត្ត​ក្រុង​ទាំងអស់​ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ។ ​