ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១តង់យីឌុប​បុកស្លា.ប់​ម្នាក់ហើយ ឈប់​អន្តរា​គមន៍ បុកថែម១តង់ស្លា.ប់​​ទៀត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ឧប្បត្តិហេតុ​ដ៏​អាក្រក់​មួយ​បាន​កើតឡើង ខណៈ​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​យី​ឌុ​ប​បើក​បុក​អូស​ជាង​៥០​ម៉ែត្រ​បណ្តាលឲ្យ​អ្នក​ជិះ​ម៉ូតូ​រង​របួសធ្ងន់ ហើយ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ក៏​ស្លា.ប់ ។ អ្វី​ដែល​ជា​គ្រោះ​ចង្រៃ​មិន​ទាន់​រសាត់​ផុត​ផង ខណៈ​រថយន្ត​ឈប់​នៅ​កន្លែង​កើតហេតុ​មិន​ទាន់​វាស់វែង​រួច​នៅឡើយ ក៏​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ជិះ​ជែង​គ្នា​ទាក់​ដៃចង្កូត​ជ្រុល​ទៅ​បុក​រថ​

រាជធានី​ភ្នំពេញ ៖ ឧប្បត្តិហេតុ​ដ៏​អាក្រក់​មួយ​បាន​កើតឡើង ខណៈ​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​យី​ឌុ​ប​បើក​បុក​អូស​ជាង​៥០​ម៉ែត្រ​បណ្តាលឲ្យ​អ្នក​ជិះ​ម៉ូតូ​រង​របួសធ្ងន់ ហើយ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ក៏​ស្លាប់ ។ អ្វី​ដែល​ជា​គ្រោះ​ចង្រៃ​មិន​ទាន់​រសាត់​ផុត​ផង ខណៈ​រថយន្ត​ឈប់​នៅ​កន្លែង​កើតហេតុ​មិន​ទាន់​វាស់វែង​រួច​នៅឡើយ ក៏​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ជិះ​ជែង​គ្នា​ទាក់​ដៃចង្កូត​ជ្រុល​ទៅ​បុក​រថ​យន្ត​នោះ​ពីក្រោយ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ទៀត​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ។

គ្រោះ​អកុសល​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា តាម​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​គល់ សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ រថយន្ត​យី​ឌុ​ប​ម៉ាក​ហ៊ី​យ៉ា​ន់ដាយ ពណ៌​ស្លា​ទុំ ពាក់​ផ្លា​ក​លេខ កំពង់ធំ ៣A ១៨៦ បើកបរ​ពី​កើត​ទៅ​លិច ។ ចំណែក​ជន​រង​គ្រោះ​ទី​១​ដែល​ស្លាប់ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ទេ ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ស៊េ​រ៊ី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១BZ ៥១៦៣ តែ​ម្នាក់ឯង​ឆ្លងផ្លូវ​ពី​ជើង​ទៅ​ត្បូង ។ ឯ​ជន​រង​គ្រោះ​ទី​២​មិន​ស្គាល់ឈ្មោះ​ដែរ ជិះ​ម៉ូតូ​ម៉ាក FZ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១B ១១៦៨ ស្រប​ទិស​នឹង​រថយន្ត​ដែល​ឈប់ ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​និយាយ​ថា បុរស​រង​គ្រោះ​ទី​១​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​បាន​បន្តិច ក៏​ត្រូវ​រថយន្ត​យី​ឌុ​ប​ខាងលើ​បុក​ពេញទំហឹង​អូស​ជាង​៥០​ម៉ែត្រ​និង​កិន​ចំ​ជើង​ឆ្វេង​របួសធ្ងន់ ។ ជន​រង​គ្រោះ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​គ្លីនិក​ឯកជន​មួយ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ តែ​ក៏​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ខណៈ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​មិន​ទាន់​វាស់វែង​រួចរាល់​ផង ប្រមាណ​ជា​កន្លះ​ម៉ោង​ក្រោយមក ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក FZ បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​យ៉ាង​លឿន ហើយ​ជែង​ម៉ូតូ​ស្គូ​ពី​មួយ​គ្រឿង​ក៏​ទាក់​ដៃចង្កូត​គ្នា​ដួល​ម៉ូតូ​ស្គូ​ពី​ដែល​ជិះ​គ្នា​២​នាក់​រង​របួសស្រាល និង​បាន​ជិះ​ចេញ​ទៅ​បាត់ ។ ចំណែក​ម៉ូតូ FZ ដែល​មិន​ទាន់​អស់​ល្បឿន បាន​ជ្រុល​ទៅ​បុក​រថយន្ត​យី​ឌុ​ប​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​មុន​នេះ បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ FZ ដួល​បោក​ក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ។

សព​ជន​រង​គ្រោះ​ទាំង​២​នាក់ ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុ​ណ​តាម​ប្រពៃណី​នៅ​ឯ​ស្រុកកំណើត​រៀង​ៗ​ខ្លួន រីឯ​រថយន្ត​និង​ម៉ូតូ​ទាំង​២​គ្រឿងត្រូវ​បាន​នគរបាល​ចរាចរណ៍​យក​ទៅ​រក្សា​ទុក​ដើម្បី​ដោះស្រាយ​តាម​ច្បាប់ ៕