ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែក​ខ្ចាយ! ជាងជួសជុលទូរស័ព្ទគំរាមសម្លា.ប់ម្តាយនេះ ​គឺ​បា.ញ់​មនុស្ស​នៅ​

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្តឱ្យដឹងទៀតថា បន្ទាប់ពី​កម្លាំង​ប៉ូលិស​បាន​ឃាត់ខ្លួន និង​ចាប់វាយខ្នោះយុវជន​ម្នាក់ ​តាម​ពាក្យ​បណ្តឹង​របស់​ម្តាយ​ ក្រោយពី​ទាញកាំភ្លើងគំរាមរក​បា.ញ់សម្លា.ប់ម្តាយខ្លួនឯង ​និងបានបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ​នោះ គិត​ត្រឹម​វេលាម៉ោង១០​ និង១០នាទី​ព្រឹក​ថ្ងៃទី២៩ វិច្ឆិកា នេះ ត្រូវ​បែកធ្លាយរឿងមួយទៀត គឺជននេះ​ជា​ជន​ដៃដល់​បា.ញ់បោះសេរីនៅមុខ​​

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្តឱ្យដឹងទៀតថា បន្ទាប់ពី​កម្លាំង​ប៉ូលិស​បាន​ឃាត់ខ្លួន និង​ចាប់វាយខ្នោះយុវជន​ម្នាក់ ​តាម​ពាក្យ​បណ្តឹង​របស់​ម្តាយ​ ក្រោយពី​ទាញកាំភ្លើងគំរាមរក​បាញ់សម្លាប់ម្តាយខ្លួនឯង ​និងបានបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ​នោះ គិត​ត្រឹម​វេលាម៉ោង១០​ និង១០នាទី​ព្រឹក​ថ្ងៃទី២៩ វិច្ឆិកា នេះ ត្រូវ​បែកធ្លាយរឿងមួយទៀត គឺជននេះ​ជា​ជន​ដៃដល់​បាញ់បោះសេរីនៅមុខ​​ហាង​​ខារ៉ា​អូខេយីហោ «វីអាយភី» ស្ថិតក្នុងភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ ទៅ​លើសន្តិសុខម្នាក់ ដែលរារាំង​មិនឱ្យជួប​ស្រី​ស្នេហ៍ ។

ជនសង្ស័យខាងលើ ​ឈ្មោះហ៊ី បូរ៉ា ហៅ​រ៉ា អាយុ២៩ឆ្នាំ ​ជាជាងជួសជុលទូរស័ព្ទ ​ស្នាក់នៅទីតំាងកើតហេតុខាងលើ ត្រូវចាប់ខ្លួន  កាលពី​ម៉ោងជាង​៩​យប់​ថ្ងៃ​ទី​២៨ វិច្ឆិកា ២០១៦ ស្ថិតនៅផ្ទះ​លេខ​១៦១ ផ្លូវ​លេខ​១៥៦z ក្រុម​ទី​៥ ភូមិ​២ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌ​ទួលគោក ។ ជនសង្ស័យ​ ត្រូវ​បាននាំខ្លួន​​ទៅ​សាកសួរ​នៅ​អធិការដ្ឋានខណ្ឌ​ទួលគោក ដោយ​កម្លាំងបាន​សួរចុះឡើងៗតាមជំនាញ នោះ ក៏ធ្លាយ​រឿង​​បាញ់មនុស្សនេះ​តែម្តង ។

ទោះបីជាយ៉ាង គេនៅមិនទាន់ដឹងថា តើកម្លាំង​មាន​​ចំណាត់ការយ៉ាងណា​លើជនសង្ស័យរូបនេះ​ទេ ​ព្រោះ​ត្រូវ​រង់ចាំ​ខាង​​កម្លាំង​​ខេត្ត​​តាកែវ តើមាន​ស្នើសុំយកជនសង្ស័យរូប​នេះយកទៅចាត់ការឬយ៉ាងណា ។

គួររំលឹកថា ​កាលពី​ម៉ោង​២​រំលង​អា​ធ្រា​ត្រ​ថ្ងៃ​ទី​២៣ មិថុនា ២០១៦ ស្ថិត​នៅ​មុខ​ហាង​ខារ៉ាអូខេ​«​វី​អាយ​ភី​» ស្ថិត​ក្នុងភូមិ​ស្នោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ បុរស​ម្នាក់​បាន​ដក​កាំភ្លើង​បាញ់ប្រហារ​ទៅ​លើ​បុរស​ជា​សន្តិសុខ​យាម បណ្ដាល​ឱ្យ​រង​របួស​ជើង ព្រោះ​ខឹង​មិន​ព្រម​ធ្វើ​តាម​ខ្លួន ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ត្រូវ​គេ​ស្គាល់ឈ្មោះ​ហ៊ី បូ​រ៉ា អាយុ​២៨​ឆ្នាំ នៅ​រាជធានី​ភ្នំពេញ ។ រីឯ​បុរស​ជា​សន្តិសុខ​រង​គ្រោះ​ឈ្មោះ​រ៉ូ​យ បារាំង អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​សាលា សង្កាត់​រការ​ក្រៅ ក្រុង​ដូន​កែវ ។

ប្រភព​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ បុរស​ជា​ខ្មាន់កាំភ្លើង​ជិះ​ម៉ូតូ​មក​ឈប់​នៅ​ខារ៉ាអូខេ «​វី​អាយ​ភី​» នោះ ហើយ​បាន​ហៅ​សន្តិសុខ​ឱ្យ​ជួយ​ទៅ​ហៅ​ស្រី​ស្នេហ៍​របស់​ខ្លួន ដែល​ធ្វើការ​នៅ​ទីនោះ ។ ប៉ុន្តែ​ត្រូវ​សន្តិសុខ​ឆ្លើយ​ថា ដល់​ម៉ោង​ដេក​ហើយ ហៅ​មិន​បាន​ទេ​។​ពេល​នោះ ធ្វើ​ឱ្យ​ជនសង្ស័យ​ខឹង ក៏​ដើរ​ចូល​មក​ដក​កាំភ្លើងខ្លី​បាញ់​សំដៅ​ទៅ​លើ​សន្តិសុខ​ចំនួន​៣​គ្រាប់ តែ​ផ្ទុះ​តែ​ពីរ​គ្រាប់​ទេ បណ្ដាល​ឱ្យ​ត្រូវ​ចំ​ជង្គង់​ជន​រង​គ្រោះ​មួយ​គ្រាប់​បៀម​គ្រាប់ ។ ក្រោយ​ការ​បាញ់ប្រហារ ជនសង្ស័យ​ជិះ​ម៉ូតូ​គេចខ្លួន បច្ចុប្បន្ន​ជន​រង​គ្រោះ​កំពុង​តែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តតាកែវ ។