ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​កាក់​រាយ​ទិញ​រថយន្ត​ចំណាយពេល​រាប់​12​ម៉ោង

7 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អាជីវករ​ជនជាតិ​ចិន​ម្នាក់​បាន​យក​កាក់​ជា​ច្រើន​សែន​យាន់​ទិញ​រថយន្ត​មួយ​គ្រឿង ដូច្នេះ​បុគ្គលិក​ក្រុមហ៊ុន​ត្រូវ​ចំណាយពេល​រាប់់​ដល់​ទៅ​១២​ម៉ោង ។

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អាជីវករ​ជនជាតិ​ចិន​ម្នាក់​បាន​យក​កាក់​ជា​ច្រើន​សែន​យាន់​ទិញ​រថយន្ត​មួយ​គ្រឿង ដូច្នេះ​បុគ្គលិក​ក្រុមហ៊ុន​ត្រូវ​ចំណាយ​ពេល​រាប់់​ដល់​ទៅ​១២​ម៉ោង ។ ក្រុង​ជាំ​ង​ចូ​វ ខេត្ត​ហ៊ី​ណា​ន ប្រទេស​ចិន បុរស​ជា​អាជីវករ​លក់​ម្សៅ​រួម​ជាមួយ​សមាជិកគ្រួសារ​បាន​ធ្វើ​ដំណើរ​ទៅ​ហាង​លក់​រថយន្ត​មួយ ដើម្បី​ទិញ​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ប្រា​ដូ ស៊េរី​ថ្មី​មួយ​គ្រឿង ។ បុរស​រូប​នោះ​បាន​យក​ថង់​ប្លា​ស្ទិ​ក​ប្រហែល​១០​ច្រក​កាក់​មាន​តម្លៃ​ជាង​១០​សែន​យាន់ រួម​ទាំង​ក្រដាសប្រាក់​មួយ​ចំនួន​ទៀត ។

ការ​ទិញ​រថយន្ត​ដោយ​លុយរាយ​នោះ​ក្រុមហ៊ុន​លក់​រថយន្ត​ត្រូវ​ចំណាយ​បុគ្គលិក​ចំនួន​៤​នាក់​អង្គុយ​រាប់​កាក់ និង​ចំណាយពេល​រាប់​១២​ម៉ោង​ទើប​រួចរាល់ ៕