ចិន​ត្រៀម​ហាម​ជក់បារី​នៅ​ទី​សាធារណៈ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ចិន​ត្រៀម​ហាម​ជក់បារី​នៅ​ទី​សាធារណៈ

4 ឆ្នាំ មុន

អាជ្ញាធរ​ចិន​គ្រោង​ប្រកាស​បម្រាម​ជក់បារី​នៅ​ទូ​ទាំង​ប្រទេស​ក្នុង​គោលបំណង​ឱ្យ​ចូល​ជា​ធរមាន​នៅ​ចុងឆ្នាំ​នេះ ខណៈ​ពេល​ចិន​ជា​ប្រទេស​មួយ​មាន​អត្រា​ជក់បារី​ច្រើន​បំផុត​នៅ​លើ​ពិភពលោក គឺ​មាន​ប្រហែល​២៨%

អាជ្ញាធរ​ចិន​គ្រោង​ប្រកាស​បម្រាម​ជក់បារី​នៅ​ទូ​ទាំង​ប្រទេស​ក្នុង​គោលបំណង​ឱ្យ​ចូល​ជា​ធរមាន​នៅ​ចុងឆ្នាំ​នេះ ខណៈ​ពេល​ចិន​ជា​ប្រទេស​មួយ​មាន​អត្រា​ជក់បារី​ច្រើន​បំផុត​នៅ​លើ​ពិភពលោក គឺ​មាន​ប្រហែល​២៨% ឬ​ជាង​៣៥០​លាន​នាក់​ជក់បារី​ជា​ប្រចាំ ។

អង្គការ​សុខភាព​ពិភពលោក​បាន​ប៉ាន់​ប្រមាណ​ថា មាន​ពលរដ្ឋ​ចិន ប្រហែល​១​លាន​នាក់​ក្នុង​មួយ​ឆ្នាំ ស្លាប់​បាត់បង់​ជីវិត​ដោយ​ការ​ជក់បារី ។ 

នៅ​ក្នុង​កិច្ចប្រជុំ​របស់​អង្គការ​សុខភាព​ពិភពលោក​ម៉ៅ ឈូ​ណា​ន អ្នកនាំពាក្យ​របស់​អាជ្ញាធរ​ចិន​ប្រកាស​ថា រដ្ឋាភិបាល​នឹង​ប្រកាស​ដាក់​ឱ្យ​ប្រើ​បទដ្ឋាន​គ្រប់គ្រង​លើ​អ្នក​ជក់បារី​នៅ​ទី​សាធារណៈ​ទូ​ទាំង​ប្រទេស ខណៈ​ពេល​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាសចេញ​ជា​ច្បាប់​និង​ប្រកាស​ឱ្យ​ប្រើ​នៅ​ដំណាច់ឆ្នាំ​នេះ ។

កាលពី​២​ឆ្នាំ​មុន លោក​ស៊ី ជី​ន ពីង ប្រធានាធិបតី​ធ្លាប់​បាន​ណែនាំ​មិន​ឱ្យ​មន្ត្រី​រដ្ឋ​ជក់បារី​នៅ​កន្លែង​សាធារណៈ ដើម្បី​ធ្វើ​ជាប​គំរូ​ដល់​ពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស ខណៈ​ពេល​ឧស្សាហកម្ម​ថ្នាំជក់​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង់​របស់​រដ្ឋាភិបាល​ចិន និង​រក​ចំណូល​ដល់​រដ្ឋ​ក្នុង​មួយ​ឆ្នាំ​ច្រើន​ជាង​១៦០​លាន​ដុល្លារ ៕