ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​នឹក​ស្មានថា ននោង ជា​ឱសថ​ចាប់ពី​ឫស​ដល់​ចុង​ស្លឹក​!

7 ឆ្នាំ មុន

មិន​នឹក​ស្មានថា ននោង ជា​ឱសថ​ចាប់ពី​ឫស​ដល់​ចុង​ស្លឹក​! ជួយ​ព្យាបាល​លាប់​ក​ញ្ជ្រិ​ល ក្អកមាន់ ក្តៅខ្លួន រលាក​ច្រមុះ រលាក​ទងសួត បញ្ចុះ​ទឹកនោម ។

(សម្រួលអត្ថបទដោយ ៖ អ៊ាង សុផល្លែត សូមចូលទៅចុច Like ផេកហ្វេសប៊ុកផ្ទាល់ អ៊ាង សុផល្លែត Sophalleth ដើម្បីទទួល​បានចំណេះ​ដឹងថ្មីៗអំពីបច្ចេកទេសកសិកម្ម និងការព្យាបាលជំងឺ តាមបែបធម្មជាតិ)

មិន​នឹក​ស្មានថា ននោង ជា​ឱសថ​ចាប់ពី​ឫស​ដល់​ចុង​ស្លឹក​! ជួយ​ព្យាបាល​លាប់​ក​ញ្ជ្រិ​ល ក្អកមាន់ ក្តៅខ្លួន រលាក​ច្រមុះ រលាក​ទងសួត បញ្ចុះ​ទឹកនោម ។ជួយ​ចែក​គ្នា​ដឹងផង​!

ការ​ព្យាបាល​ ៖

– ផ្លែ​ខ្ចី​ ៖ លាប់​ក​ញ្ជ្រិ​ល យក​ជន្លេន​៧​ដាក់​ក្នុង​ផ្លែ​ដុត ពូត​យក​ទឹក​ផឹក​។

– ស្លឹក​ ៖ ព្យាបាល​ក្អកមាន់ ក្តៅខ្លួន គ្រុនឈាម ដោយ​យក​ស្លឹក​ននោង​ស្រស់​ចំនួន​ប្រមាណ​៤០​ក្រាម​បុក​ជាមួយ​ធ្យូង​ប៉ុន​ម្រាមដៃ​៧​ដុំ​ពូត​យក​ទឹក​លាយ​ស្ករ​បន្តិច​ផឹក​។

– គ្រាប់​ ៖ ព្យាបាល​ក្អកមាន​ស្លេស៍ បញ្ចុះ​ព្រូន បញ្ចុះ​ទឹកនោម​។- ឫស​ ៖ ព្យាបាល​រលាក​ច្រមុះ ឬ​ហៀរ​សំបោរ​។

– ដើម​វ​ល្លិ៍​ ៖ ព្យាបាល​ឈឺ​ខ្នង ក្អក​រលាក​ច្រមុះ រលាក​ទងសួត​។ របៀប និង​កំរិត​ប្រើ​៖ ដើម​រុក្ខជាតិ​ក្រៀម​ប្រើ​ពី​៥-១០​ក្រាម​ដាំទឹក​១​លី​ត្រ​ផឹក​ក្នុង​មួយ​ថ្ងៃ​។ដកស្រង់​ចេញ​ម​ជ្ឍ​មណ្ឌល​ជាតិ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​បូរាណ

*** សូម​ពិនិត្យ និង​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឱ្យ​បាន​ច្បាស់លាស់ និង​អស់​លទ្ធភាព​ជា​មុន​។ វិធី​នេះ​អាច​ប្រើ​សាកល្បង​នៅ​ពេល​ដែ​អ្នក​មិន​មាន​ជម្រើស​ផ្សេង​។