ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ពោធ​អគារ​មណ្ឌលកុមារ​កំព្រា​សមាគម​ផ្ដល់​ភាព​ញញឹម​នៃ​កម្ពុជា

13 ឆ្នាំ មុន

ខេត្ដបន្ទាយមានជ័យ ៖ កាលពី​ព្រឹក​ថ្ងៃ ទី​៣ មិថុនា លោកនាយ​ឧត្ដមសេនីយ៍​កែ គឹ​ម​យ៉ា​ន ឧបនាយករដ្ឋមន្ដ្រី និង​ជា​ប្រធាន អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀ.ន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​អគារ មណ្ឌលកុមារ​កំព្រា​របស់​សមាគម​ផ្ដល់​ភាព ញញឹម​នៃ​កម្ពុជា ស្ថិត​ក្នុងភូមិ​បា​លិ​លេ​យ្យ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នោះ​មាន​លោក​អ៊ុ​ង អឿ​ន អភិបាលខេត្ដ លោក​ប៉ុក សា​លុយ ប្រធាន​ក្រុមប្រឹក្សា​ខេត្ដ

ខេត្ដបន្ទាយមានជ័យ ៖ កាលពី​ព្រឹក​ថ្ងៃ ទី​៣ មិថុនា លោកនាយ​ឧត្ដមសេនីយ៍​កែ គឹ​ម​យ៉ា​ន ឧបនាយករដ្ឋមន្ដ្រី និង​ជា​ប្រធាន អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​អគារ មណ្ឌលកុមារ​កំព្រា​របស់​សមាគម​ផ្ដល់​ភាព ញញឹម​នៃ​កម្ពុជា ស្ថិត​ក្នុងភូមិ​បា​លិ​លេ​យ្យ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នោះ​មាន​លោក​អ៊ុ​ង អឿ​ន អភិបាលខេត្ដ លោក​ប៉ុក សា​លុយ ប្រធាន​ក្រុមប្រឹក្សា​ខេត្ដ លោក​ឧត្ដមសេនីយ៍ ប្រតិភូ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង ញៀន  អស់លោក លោកស្រី​គណៈ​អភិបាល ខេត្ដ ក្រុមប្រឹក្សា​ខេត្ដ លោក​ទ្រី ណា​រិ​ន អភិបាលក្រុង​ប៉ោយ​ប៉ែ​ត លោក​ស្ទេ​វិ​ន ច​ន ហា​យ ប្រធាន​មណ្ឌលកុមារ​កំព្រា​និង​ភរិយា ព្រមទាំង​អស់លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ មន្ដ្រីរាជការ កងកំលាំងប្រដាប់អាវុធ លោក គ្រូ អ្នកគ្រូ សិស្សានុសិស្ស កុមារ​កំព្រា ប្រជាពលរដ្ឋ​និង​តំណាង​អង្គការ​ជាតិ​-​អន្ដរជាតិ​យ៉ាងច្រើន​កុះករ ។

លោក​អ៊ុ​ង អឿ​ន បានឱ្យ​ដឹង​ថា ទីតាំង មណ្ឌលកុមារ​កំព្រា​នេះ មាន​ផ្ទៃដី​ទំហំ​៦០ ម៉ែ​ត្រិ៍​១៤០​ម៉ែត្រ មាន​អគារ​ចំនួន​៣​កំពស់ ២​ជាន់ សាងសង់​អស់​ថវិកា​ចំនួន​២០៥.៦០០ ដុល្លារ​សហរដ្ឋអាមេរិក ។ អគារ​នេះ​ចាប់ ផ្ដើម​សាងសង់​នៅ​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០០៩ ហើយ​បញ្ចប់​ជា​ស្ថាពរ​នៅ​ថ្ងៃ​ទី​២៥ ឧសភា ២០១០​។ លោក​ស្ទេ​វិ​ន​ច​ន​ហា​យ បាន​ថ្លែង​ថា លោក បាន​កសាង​មណ្ឌលកុមារ​កំព្រា​បែប​នេះ​នៅ ខេត្ដក្រចេះ  កាលពី​ឆ្នាំ​១៩៩៦ ហើយ​បន្ដ​ការ យកចិត្ដទុកដាក់​បន្ថែម​ទៀត​ដើម្បី​ជួយ​ដល់ កុមារ​កំព្រា​ក្នុង​នាម​មនុស្សធម៌ ។  ដំបូង​ការ សាងសង់​មណ្ឌលកុមារ​កំព្រា​នៅ​ខេត្ដ​បន្ទាយ មាន​ជ័យ​នេះ​គឺ​លោក​ជួប​ជាមួយ​លោក​អ៊ុ​ង អឿ​ន អភិបាលខេត្ដ ហើយ​លោក​អភិបាល​ក៏ បាន​ស្នើ​ឱ្យ​លោក​ជួយ ។ ដោយ​មើលឃើញ ពី​ការ​លំបាក​របស់​កុមារ​មួយ​ចំនួន​នៅ​តាម ស្រុកភូមិ ព្រោះតែ​ជីវភាព​ខ្វះខាត ពិសេស កុមារ​កំព្រា ទើប​លោក​និង​ភរិយា​បាន​កៀង គរ​មិត្ដភក្ដិ​ជា​ច្រើន​នៅ​ក្រៅប្រទេស​មក​ជួយ​កសាង​អគារ​មណ្ឌលកុមារ​កំព្រា​នេះ​ឡើង ។

លោក​ស្ទេ​វិ​ន ច​ន​ហា​យ បាន​បន្ដ​ទៀត​ថា អគារ​មណ្ឌលកុមារ​កំព្រា​របស់​លោក​នឹង​បន្ដ ទទួល​កុមារ​កំព្រា​បន្ថែមចំនួន​១០០​នាក់​ទៀត ហើយ​លោក​ក៏​បាន​អំពាវនាវ​ដល់​សប្បុរស ជន​ក្នុង និង​ក្រៅប្រទេស សូម​ឱ្យ​ចូលរួម អភិវឌ្ឍន៍​ដោយ​លោក​ប្រាប់​ថា ក្នុង​មណ្ឌល របស់​លោក​នៅ​មានការ​ខ្វះខាត​សំភារ​មួយ ចំនួន​ផង​ដែរ ។ លោកនាយ​ឧត្ដមសេនីយ៍​កែ គឹ​ម​យ៉ា​ន បាន​ថ្លែងអំណរគុណ​ចំពោះ​ស្មារតី​ទទួលខុស ត្រូវ​ខ្ពស់​របស់​គណៈ​អភិបាលខេត្ដ ក្រុម ប្រឹក្សា​ខេត្ដ ថ្នាក់ដឹកនាំ មន្ដ្រីរាជការ កង កំលាំងប្រដាប់អាវុធ​គ្រប់​អង្គភាព គ្រប់​ស្រុក -​ក្រុង​ទូ​ទាំង​ខេត្ដ ដែល​បាន​រួម​សាមគ្គី​គ្នា ប្រកបដោយ​មនសិការ​ជាតិ ជំរុញ​កសាង​និង អភិវឌ្ឍន៍​ទឹកដី​ជាយ​ដែន​ខេត្ដ​បន្ទាយ​មាន ជ័យ​ឱ្យ​កាន់តែ​មានការ​រីក​ចំរើន​រុងរឿង​ទៅ មុខជា​លំដាប់ ស្រប​តាម​កម្មវិធី​នយោបាយ  និង​យុទ្ធសាស្ដ្រ​ចតុកោណ​ជំហាន​ទី​២​របស់ រាជរដ្ឋាភិបាល ។

ក្នុង​ពិធី​សម្ពោធ​នេះ​ដែរ ទាំង​លោក​អ៊ុ​ង អឿ​ន  និង​លោកនាយ​ឧត្ដមសេនីយ៍ កែ គឹ​ម យ៉ា​ន សុទ្ធតែ​បាន​កោតសរសើរ​ដល់​ទឹកចិត្ដ សប្បុរសធម៌​របស់​លោក​ស្ទេ​វិ​ន​ច​ន​ហា​យ និង​ភរិយា ព្រមទាំង​ថ្លែងអំណរគុណ​ចំពោះ ទឹកចិត្ដ​ដ៏​ប្រពៃ​មិន​អាច​កាត់ថ្លៃ​បាន​របស់ លោក​ស្ទេ​វិ​ន​ច​ន​ហា​យ​ដែល​បាន​កៀងគរ មិត្ដភក្ដិ​ឱ្យ​ជួយ​ដល់​កុមារ​កំព្រា​នៅ​កម្ពុជា  ។ នៅ​ចុងបញ្ចប់​នៃ​ពិធី​សម្ពោធ លោកនាយ ឧត្ដមសេនីយ៍​ក៏​បាន​បំពាក់​គ្រឿង​ឥស្សរិយ យស​ជូន​សប្បុរសជន និង​ថ្នាក់ដឹកនាំ​មួយ ចំនួន​ក្នុង​ខេត្ដ​និង​ក្រុង ព្រមទាំង​សង្កាត់ ផង​ដែរ ។