ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ​រស់នៅ​លើ​ភ្នំ​បាន​ជណ្តើរ​ថ្មី​សម្រាប់​ទៅ​រៀន

7 ឆ្នាំ មុន

កុមារ​នៅ​តំបន់​ភ្នំ​ក្នុង​ខេត្ត​ស៊ី​ឈួ​ន ប្រទេស​ចិន ព្យាយាម​សួ​កាំជណ្តើរ​ឡើង​ចុះ​ភ្នំ​កម្ពស់​៨០០​ម៉ែត្រ ដើម្បី​ទៅ​រៀន​ដោយ​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​បំផុត ព្រោះ​ជណ្តើរ​ចាស់​ពី​មុន​ធ្វើ​ពី​វល្លិ ។ ដោយ​ឃើញ​ការ​លំបាក​បែប​នោះ

កុមារ​នៅ​តំបន់​ភ្នំ​ក្នុង​ខេត្ត​ស៊ី​ឈួ​ន ប្រទេស​ចិន ព្យាយាម​សួ​កាំជណ្តើរ​ឡើង​ចុះ​ភ្នំ​កម្ពស់​៨០០​ម៉ែត្រ ដើម្បី​ទៅ​រៀន​ដោយ​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​បំផុត ព្រោះ​ជណ្តើរ​ចាស់​ពី​មុន​ធ្វើ​ពី​វល្លិ ។ ដោយ​ឃើញ​ការ​លំបាក​បែប​នោះ អាជ្ញាធរ​បាន​ធ្វើ​ជណ្តើរ​ថ្មី​មាំទាំ​សម្រាប់​ពួក​គេ​ឡើង​ចុះ​ភ្នំ ។

ភូមិ​នោះ​មាន​ទីតាំង​ស្ថិត​នៅ​ទី​ខ្ពស់ ឈ្មោះ​ភូមិ «​ថ្ម​ជញ្ជាំង​ភ្នំ​» ដោយ​ក្មេង​ទាំងឡាយ​ត្រូវ​សួ​ឡើង​ចុះ​ទៅ​សាលា​នៅ​ផ្នែក​ខាងក្រោម ក្នុង​កម្ពស់​៨០០​ម៉ែត្រ ហើយ​រាល់ពេល​ធ្វើ​ដំណើរ​ត្រូវ​ប្រ​ឈ​មុខ​នឹង​គ្រោះថ្នាក់ ។ បច្ចុប្បន្ន​ទោះបីជា​កុមារ​ត្រូវ​កាន់​បង្កាន់ដៃ និង​សួ​ឡើង​ដោយ​ប្រុង​ប្រយ័ត្ន​ក៏​ដោយ ប៉ុន្តែ​តួ​ជណ្តើរ​ទាំងមូល​ស្ថិត​ក្នុង​លក្ខណៈ​បញ្ឈរ​ប្រហែល​៦០​ដឺ​ក្រ ជិត​ស្រប​នឹង​ជញ្ជាំង​ភ្នំ និង​ជា​ផ្នែក​មួយ​ធ្វើ​ឱ្យ​មាន​លក្ខណៈ​ងាយស្រួល​ជាង​ជណ្តើរ​ចង​ព្យួរ​ដោយ​វល្លិ កាលពី​ពេល​កន្លង​មក ៕