បុរស​ម្នាក់​ទទួល​កេរ​មរតក​ជា​មាសប្រាក់ពី​អ្នក​ស្លាប់​ដែល​បាន​លាក់​ទុក​នៅ​ក្នុងផ្ទះ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

បុរស​ម្នាក់​ទទួល​កេរ​មរតក​ជា​មាសប្រាក់ពី​អ្នក​ស្លាប់​ដែល​បាន​លាក់​ទុក​នៅ​ក្នុងផ្ទះ

4 ឆ្នាំ មុន

បុរស​ជនជាតិ​បារាំង​ម្នាក់​បាន​ទទួល​ផ្ទះ​ដ៏​ធំ​ជា​កេរ​មរតក​នៅ​ខណ្ឌ​ន័​រម៉ង់​ឌី ពី​សាច់ញាតិ និង​បាន​ប្រទះ​ឃើញ​មាស​លាក់​នៅ​តាម​គ្រឿងសង្ហារិម​សរុប​ចំនួន​៥០០០​កាក់ ក្នុង​នោះ​មាន​មាស​ចំនួន​១២​គីឡូក្រាម និង​កាក់​មាស​ចំនួន​៣៧

បុរស​ជនជាតិ​បារាំង​ម្នាក់​បាន​ទទួល​ផ្ទះ​ដ៏​ធំ​ជា​កេរ​មរតក​នៅ​ខណ្ឌ​ន័​រម៉ង់​ឌី ពី​សាច់ញាតិ និង​បាន​ប្រទះ​ឃើញ​មាស​លាក់​នៅ​តាម​គ្រឿងសង្ហារិម​សរុប​ចំនួន​៥០០០​កាក់ ក្នុង​នោះ​មាន​មាស​ចំនួន​១២​គីឡូក្រាម និង​កាក់​មាស​ចំនួន​៣៧ ទម្ងន់​១​គីឡូក្រាម សរុប​ទាំងអស់​មាន​ទម្ងន់​ប្រហែល​១០០​គីឡូក្រាម គិត​ជា​ប្រាក់​៣,៥​លាន​អឺ​រ៉ូ ។

បុរស​សំណាងល្អ​រូប​នោះ​ប្រទះ​ឃើញ​មាស ខណៈ​ពេល​កំពុង​បន្លាស់​ទី​វត្ថុ​ប្រើប្រាស់​នានា​នៅ​ក្នុងផ្ទះ និង​បាន​ហៅ​មេធាវី​ទៅ​ចុះបញ្ជី​វត្ថុ​ដែល​ប្រទះ​ឃើញ ។ ចំពោះ​ប័ណ្ណធានា​ពី​វត្ថុ​ទាំងអស់​បាន​ទិញ​ក្នុង​លក្ខណៈ​ស្រប់ច្បាប់ ក្នុង​អំឡុង​ពី​ឆ្នាំ​១៩៥០ រហូត​ដល់​១៩៦០​ទាំង​នៅ​ក្នុង និង​ក្រៅប្រទេស ។

ប្រសិនបើ​គ្មាន​នរណា​ម្នាក់​អះអាង​ថា​ជា​ម្ចាស់​មាស​ដែល​រក​ឃើញ​នោះ​ទេ មាន​ន័យ​ថា​បុរស​ដែល​មានសំណាង​រូប​នោះ​ត្រូវ​បង់ពន្ធ​ចំនួន​៤៥​ភាគរយ នៃ​តម្លៃ​មាស​សរុប​ក្នុង​រយៈពេល​៣​ឆ្នាំ ព្រោះ​អ្នក​ស្លាប់​មិន​បាន​ប្រាប់​ថា​មាន​មាស​ជា​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​ទេ ៕