ខេត្តកោះកុង ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោបានចុះមកព្យាបាលជំងឺទូទៅនៅក្នុងភូមិកាយ៉ាក់ ស្ដិតក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង កាលពីព្រឹកថ្ងៃទី២៧ វិចិ្ឆកា ឆ្នាំ២០១៦។
លោក ធូ វិបុល អភិបាលក្រុងខេមរភូមិន្ទ បានបញ្ជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ គឺចុះមកព្យាបាលជំងឺរយៈពេញមួយថ្ងៃដែលមានក្រុមគ្រូពេទ្យចំនួន៣០០នាក់ ដឹកនាំដោយលោក ហ៊ុន ម៉ាណែត ដែលមានទីតាំងព្យាបាលជំងឺនៅក្នុងបរិវេណអនុវិទ្យាល័យបាំងកាយ៉ាក ។
លោកអភិបាលក្រុងបានបញ្ជាក់ទៀតថា ការព្យាបាលខាងលើជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដោយឡែកករណីជំងឺធ្ងន់ធ្ងរមិនអាចព្យាបាលនៅទីនេះបាន ក្រុមគ្រូពេទ្យ និងធ្វើការបញ្ជូនអ្នកជំងឺទៅកាន់រាជធានីភ្នំពេញដោយផ្ទាល់ និងទទួលរ៉ាប់រងរាល់ការចំណាយផ្សេងៗទាំងអស់ផងដែរ ។
ទន្ទឹមនឹងនេះដែរ ប្រជាពលរដ្ឋបានសម្ដែងការត្រេកអរ និងនាំគ្នាទៅពិនិត្យ និងព្យាបាលជំងឺយ៉ាងច្រើនកុះករទៀតផង ៕
ចែករំលែកព័តមាននេះ