ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​អូស្ដ្រាលី​ម៉ា​ក​វេ​ប​ប៊័រ ឈ្នះជើងឯក​ប្រណាំង​រថយន្ដ​ F1​នៅ​ម៉ូណា​កូ

13 ឆ្នាំ មុន

លោក​ម៉ាក វេ​ប​ប៊័រ កីឡាករ​អូស្ដ្រាលី​បានបញ្ជា​យានយន្ដ​របស់​ខ្លួន​ប្រជែង​យកឈ្នះ កីឡាករ​មិត្ដ​រួម​ក្រុម​សេ​បា​ស្ទៀ​ន វេ​ត​ទែ​ល រហូត​ដណ្ដើម​បាន​ជើងឯក​ហ្វ​ម​មូ​ឡា​វ័ន​ជុំ​ទី​៦នៃ​កម្មវិធី​ប្រណាំង Monaco Grand Prix នៅ​ទីក្រុង​ម៉ូ​ណា​កូ ប្រទេស​ម៉ូ​ណា​កូ កាលពីថ្ងៃអាទិត្យ ទី​១៦ ខែឧសភា កន្លង​មកនេះ​។

លោក​ម៉ាក វេ​ប​ប៊័រ កីឡាករ​អូស្ដ្រាលី​បានបញ្ជា​យានយន្ដ​របស់​ខ្លួន​ប្រជែង​យកឈ្នះ កីឡាករ​មិត្ដ​រួម​ក្រុម​សេ​បា​ស្ទៀ​ន វេ​ត​ទែ​ល រហូត​ដណ្ដើម​បាន​ជើងឯក​ហ្វ​ម​មូ​ឡា​វ័ន​ជុំ​ទី​៦នៃ​កម្មវិធី​ប្រណាំង Monaco Grand Prix នៅ​ទីក្រុង​ម៉ូ​ណា​កូ ប្រទេស​ម៉ូ​ណា​កូ កាលពីថ្ងៃអាទិត្យ ទី​១៦ ខែឧសភា កន្លង​មកនេះ​។

វេ​ប​ប៊័រ​ដែល​ជា​អ្នកបើកបរ​រថយន្ដ​ឱ្យ ក្រុម​ប្រណាំង Red Bull បាន​បញ្ចប់​ការប្រណាំង​ក្នុង​ថិរវេលា​១​ម៉ោង​៥០​នាទី និង ១៣.៣៥​វិនាទី​លើ​ផ្លូវ​ប្រណាំង​ចំនួន​៧៨​ជុំដែល​មាន​ចំងាយ​២៦០,៥២០​គីឡូម៉ែត្រ។ ចំណាត់ថ្នាក់​លេខ​២​បាន​ទៅ​លើ​កីឡាករ​អា​ល្លឺម៉​ង់ លោក​វេ​ត​ទែ​ល បន្ទាប់​ពី​បាន​បញ្ចប់​ការប្រណាំង​ក្នុង​ថិរវេលា​ច្រើន​ជាង​លោក វេ​ប​ប៊័រ ០.៤៤​វិនាទី ។ ចំណែក​កីឡាករ​ប៉ូ​ឡូញ លោក​រ៉ូ​បឺត គូ​ប៊ី​កា ដែល​បើកបរ​ឱ្យ​ក្រុមប្រណាំង​ឈ្មោះ Reneault បញ្ចប់​ការប្រណាំង​ក្នុង​ចំណាត់ថ្នាក់​ទី​៣ បន្ទាប់​ពី​បានប្រើ​ពេល​ច្រើន​ជាង​លោក​វេ​ប​ប៊័រ​១.៦៧វិនាទី។ ចំណែក​កីឡាករ​ប្រេ​ស៊ី​ល លោកហ្វី​លី​ព ម៉ាសា បញ្ចប់​ការ​ប្រណាំង​ក្នុង​ចំណាត់ថ្នាក់​ទី​៤ ខណៈ​ដែល​លោក​ម៉ៃ​ឃើ​ល ស្គូ​ម៉ាត ឈ័​រ បញ្ចប់​ការ​ប្រណាំង​ក្នុង​ចំណាត់ថ្នាក់​ទី១២​។

សំរាប់​លោក​វេ​ប​ប៊័រ ជ័យ​ជំនះ​លើក​នេះ គឺជា​លើក​ទី​២ ខណៈ​កាលពី​ចុង​សបា្ដហ៍​មុននៅ​ប្រទេស​អេ​ស្ប៉ា​ញ​បាន​យកឈ្នះ​ការប្រណាំង​បណ្ដោះអាសន្ន។ បន្ទាប់​ពី​ទទួលបាន​ជើងឯក​លោក​វេ​ប​ប៊័រ​បាន​និយាយ​ថា “​នេះ​ជា​ជ័យ​ជំនះ​ដែល​ហួស​ពី​ការ​ស្មាន​របស់ខ្ញុំ​។ ថ្ងៃនេះ​ជា​ទិវា​ដ៏​មហស្ចារ្យ​នៅ​ក្នុង​ជីវិតរបស់ខ្ញុំ​។ ការ​ឈ្នះ​ពានរង្វាន់​ជើងឯក​នៅ ទី​នេះ​គឺជា​រឿង​ដ៏​វិសេស​បំផុត។ នេះ​គឺជា​ទីកន្លែង​ដ៏​ល្អ​សំរាប់​ធ្វើតេស្ដ​”​។ ឯ​លោក​វេ​ត ទែ​ល​បាន​និយាយ​ថា “​ខ្ញុំ​មិន​អាច​តាម​ទាន់ លោក​វេ​ប​ប៊័រ បាន​ឡើយ។ វា​មានការ​ខុសចន្លោះ​គ្នា​តែ​បន្ដិចបន្ដួច​ប៉ុណ្ណោះ។ វា​ពិតជាមានការ​ពិបាក​ខ្លាំង​ណាស់​ក្នុង​ការ​វ៉ា​លោក វេ​ប​ប៊័រ ខណៈ​ជិត​ចូល​ដល់ទី​ព្រ័ត្រដូច្នេះ​ខ្ញុំ​ក៏ បាន​សំរេចចិត្ដ​ថាឈប់​តាម​” ។ អ្វី​ដែល​ជាការ​រីករាយ​បំផុត​សំរាប់​លោក​វេ​ប​ប៊័រ​លើក នេះនោះគឺ​ជ័យ​ជំនះ​លើក​នេះ​បាន​ជួយ​ឱ្យលោក​មាន​ពិន្ទុ​ឈរ​នៅ​លំដាប់​លើ​គេ​នៃ តារាង​ពិន្ទុ​ជើងឯក​ពិភពលោក ។

បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រណាំង​ជុំ​ទី​៦​នេះ រួច​មកលោក​វេ​ប​ប៊័រ សន្សំ​បាន​៧៨​ពិន្ទុ​ស្មើគ្នាជាមួយ​លោក​វេ​ត​ទែ​ល ។ ចំណែក​លោក អា​ឡុ​ន​សូ កីឡាករ​អេ​ស្ប៉ា​ញ​សន្សំ​បាន​៧៥ ពិន្ទុ​ឈរ​នៅ​លំដាប់​ទី​៣​លើ​តារាង​ជើងឯកពិភពលោក នាំមុខ​លើ​កីឡាករ​អង់គ្លេស ជេ​ល​សុ​ន បាត​ថុ​ន ដែល​មាន​៧០​ពិន្ទុ ខណៈ លោក​ម៉ាសា មាន​៦១​ពិន្ទុ​ឈរ​នៅ​លំដាប់ទី​៥​។ ឯ​លោក​ស្គូ​ម៉ាត​ឈ័​រ​ឆ្លងកាត់​ការប្រណាំង​ជុំ​ទី​៦​នេះ​មក រូប​លោក​សន្សំ​បានត្រឹមតែ​២២​ពិន្ទុ​ប៉ុណ្ណោះ ។
ដោយឡែក​ក្រុម​ដែល​សន្សំ​ពិន្ទុ​បាន​ច្រើន ជាងគេ គឺ​ក្រុម Red Bull ឈរ​នៅ​លំដាប់ ទី​១​មាន​១៥៦​ពិន្ទុ ក្រុម​ហ្វេ​រ៉ា​រី ឈរ​នៅ លំដាប់​ទី​២​មាន​១៣៦​ពិន្ទុ និង​ក្រុម McLa ren មាន​១២៩​ពិន្ទុ​ឈរ​នៅ​លំដាប់​ទី​៣​។ ចំណែក​ក្រុម Mercedes GP មាន​៧៨​ពិន្ទុ ខណៈ​ក្រុម Reneault មាន​៦៥​ពិន្ទុ .
    ​