១-ប្រើកាយវិការបែបទាក់ទាញអារម្មណ៍ភេទ ៖ ទោះបីជាមិនបាននិយាយស្តីអ្វីក៏ដោយ លោកអ្នកអាចបង្កើតមន្តស្នេហ៍ដោយការប្រើកាយវិការដូចជា ប្រើក្រសែភ្នែក ញាក់ចិញ្ចើម ឬយកដៃអង្អែលករបស់ខ្លួន លទ្ធផលនេះនឹងបានទទួលចំណាប់អារម្មណ៍ពីអ្នកដទៃ ច្រើនជាងការនៅស្ងប់ស្ងៀម ។
២-ពិសាខ្ទឹមសជួយដល់ការដើរកម្សាន្តឱ្យមានភាពស្រស់ស្រាយ ៖ ជាទូទៅអ្នកទាំងឡាយរមែងយល់ថា ខ្ទឹមសជាវត្ថុមិនគួរទទួលទានមុនពេលដើរកម្សាន្ត ព្រោះអាចធ្វើឱ្យមានក្លិនឆួល ប៉ុន្តែតាមការស្រាវជ្រាវបានបញ្ជាក់ថា ខ្ទឹមសអាចធ្វើឱ្យក្លិនរាងកាយគួរមានចំណប់អារម្មណ៍ ព្រោះវាមានសារធាតុប្រឆាំងនឹងជាតិពុលលើខ្លួនប្រាណ (Antioxidants) និងជួយលើកតម្កើងក្លិនខ្លួនល្អប្រសើរ ។
៣-ស្ត្រីភាគច្រើនពេញចិត្តលើបុរសមានពុកមាត់ ៖ នារីរមែងមានអារម្មណ៍ថា ពុកមាត់បុរសជាផ្នែកមួយមានមន្តស្នេហ៍ ព្រោះមានលក្ខណៈជាចាស់ទុំ និងសមសួនជាបុរសពេញលក្ខណៈ ប៉ុន្តែសូមកុំទុកឱ្យពុកមាត់ដុះវែងពេកនាំឱ្យរំខានដល់អារម្មណ៍ភាគីម្ខាងទៀត ។ លទ្ធផលស្រាវជ្រាវបញ្ជាក់ថា ស្ត្រីភាគច្រើនបានជ្រើសរើសបុរសដែលរក្សាទុកពុកមាត់ដុះរយៈពេលពី៥ទៅ១០ថ្ងៃទើបកោរម្តង ។
៤-ពណ៌ក្រហមជួយបង្កើតការទាក់ចិត្ត ៖ ការតុបតែងកាយដោយពណ៌ក្រហម ឬពណ៌ដែលលេចធ្លោ អាចជួយឱ្យលោកអ្នកមានសោភ័ណភាព ព្រោះពណ៌ក្រហមបង្ហាញឱ្យឃើញពីការមានទ្រព្យសម្បត្តិស្តុកស្តម្ភ និងរស់នៅក្នុងសង្គមដ៏ថ្កុំថ្កើង ។ តាមការសង្កេតឃើញថា អ្នកដែលពាក់អាវពណ៌ក្រហមនឹងមាននារីចាប់អារម្មណ៍ខ្លាំងជាងពណ៌ផ្សេង។
៥-ចាប់ផ្តើមសន្ទនាក្នុងឃ្លាងាយស្រួល ៖ មានជម្រើសជាច្រើនដែលលោកអ្នកអាចប្រើក្នុងការនិយាយស្តីដើម្បីស្គាល់គ្នា វិធីសាស្ត្រដែលល្អបំផុតគឺនិយាយរាប់រកគ្នាក្នុងប្រយោគយ៉ាងងាយស្រួល ដូចជាការសាកសួរក្នុងលក្ខណៈធម្មតាស្គាល់គ្នាលើកដំបូង ។ ប៉ុន្តែអ្វីជាបម្រាមគួរកុំនិយាយបែបលែបខាយ ឬពាក្យដែលភ័យខ្លាច និងផ្តល់ផលជាអវិជ្ជមាន។
៦-ពាក់វ៉ែនតាការពារពន្លឺថ្ងៃធ្វើឱ្យលោកអ្នកមានរូបរាងសង្ហា ៖ មនុស្សភាគច្រើនរមែងវាយតម្លៃលើភាពស្រស់ស្អាតតាមរយៈមុខមាត់ ប្រសិនបើមានពាក់វ៉ែនតាការពារពន្លឺថ្ងៃនឹងមានសភាពស័ក្តិសម ជួយឱ្យអ្នកមានមន្តស្នេហ៍ ព្រោះកញ្ចក់របស់វ៉ែនតានឹងជួយបិទបាំងបរិវេណខាងមុខបាន រួមទាំងធ្វើឱ្យស្អាតជាងមុនផងដែរ ។
៧-ប្រាប់ពាក្យស្រលាញ់ត្រង់ត្រចៀកខាងស្តាំ ៖ ប្រសិនបើលោកអ្នកចង់ប្រាប់ថាស្រលាញ់ ឬនិយាយឱ្យគូស្នេហ៍ពេញចិត្ត គួរនិយាយ ឬណែនាំប្រាប់នាងនៅត្រង់ត្រចៀកខាងស្តាំ ។ ការស្រាវជ្រាវបានបញ្ជាក់ថា ការឮពាក្យដែលទាក់ទាញអារម្មណ៍តាមរយៈត្រចៀកស្តាំ អាចធ្វើឱ្យអ្នកស្តាប់លង់ស្នេហ៍ និងចងចាំនៅក្នុងអារម្មណ៍បានរហូតដល់ទៅ ៦៤,៤៣ ភាគរយ ។
៨-ប្រើបទចម្រៀងសង់ទីម៉ង់ដើម្បីបំពេអារម្មណ៍គូស្នេហ៍ ៖ ចម្រៀងសង់ទីម៉ង់នឹងជួយរំងាប់អារម្មណ៍គូស្នេហ៍របស់អ្នកបានល្អ ។ លោកអ្នកពិនិត្យពីអារម្មណ៍គូស្នេហ៍ ពេលខ្លះប្រើបទចម្រៀងសង់ទីម៉ង់ ឬចម្រៀងមនោសញ្ចេតនាអាចននឹងបង្កើតអារម្មណ៍គូស្នេហ៍របស់អ្នកបានដោយជោគជ័យ ។
៩-ប្រើក្រសែភ្នែកជាមុន ទោះបីជាមិនទាន់ស្គាល់គ្នា ៖ ក្រសែភ្នែក គឺជាធ្នាក់ដ៏សំខាន់នៃការសន្ទនា និងជួយរឹតចំណងមិត្តភាពបានល្អ ព្រោះគ្រាន់តែដៀងកន្ទុយភ្នែកដាក់គ្នាទៅវិញទៅមក ក៏អាចបញ្ជាក់ពីអារម្មណ៍នៃយើងទាំងពីរ អាចបង្កើនសម្ព័ន្ធភាពនឹងគ្នាបាន ទោះបីជាពេលដំបូងមិនទាន់ស្គាល់គ្នាក៏ដោយ ៕
ចែករំលែកព័តមាននេះ