ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញ៉ាំ​ក្រសាំងទាប ប្រៀប​ដូច​ញ៉ាំ​បន្លែ​ទិព្វ​!

7 ឆ្នាំ មុន

ញ៉ាំ​ក្រសាំងទាប ប្រៀប​ដូច​ញ៉ាំ​បន្លែ​ទិព្វ​! ព្រោះវាជួយ​ទប់ស្កាត់​ជំងឺមហារីក លើសឈាម កែរោគ​ទឹកនោមផ្អែម បំបាត់​ជំងឺ​ភ្នែក​កន្ទុយថ្លែន មហារីក​ដោះ ជំនួយ​បេះដូង បំបាត់​ជ្រុះ​សក់

(សម្រួលអត្ថបទដោយ ៖ អ៊ាង សុផល្លែត សូមចូលទៅចុច Like ផេកហ្វេសប៊ុកផ្ទាល់ អ៊ាង សុផល្លែត Sophalleth ដើម្បីទទួល​បានចំណេះ​ដឹងថ្មីៗអំពីបច្ចេកទេសកសិកម្ម និងការព្យាបាលជំងឺ តាមបែបធម្មជាតិ)

ញ៉ាំ​ក្រសាំងទាប ប្រៀប​ដូច​ញ៉ាំ​បន្លែ​ទិព្វ​! ព្រោះវាជួយ​ទប់ស្កាត់​ជំងឺមហារីក លើសឈាម កែរោគ​ទឹកនោមផ្អែម បំបាត់​ជំងឺ​ភ្នែក​កន្ទុយថ្លែន មហារីក​ដោះ ជំនួយ​បេះដូង បំបាត់​ជ្រុះ​សក់ ជួយ​ស៊ែរ ចែក​គ្នា​ដឹងផង​!

– ស្លឹក​របស់​វា​យើង​អាច យក​មួយ​ក្តាប់ដៃ​មក​បុក​ពូត​យក​ទឹក​ពិសារ​បំបាត់​ឈឺក្បាល
– បំបាត់​ជម្ងឺ​ភ្នែក​កន្ទុយថ្លែន Glaucoma
– ក្រសាំងទាប​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​រ៉ា​ឌី​កាល់​សេរី ទប់ស្កាត់​ជម្ងឺមហារីក
– កែ​ពិស , បូស , កើត​មុន ដោយ​ទប់ស្កាត់​ពពួក​បាត់​តេ​រី
– ព្យាបាល​រើម (​បុក​ស្លឹក ជាមួយ​ល្មៀត និង​ម្សៅ​អង្ករ យក​ទៅ​បិទ​ទុក​ចោល​មួយ​យប់​)
– បន្ថយកម្តៅ កែ​រលាក , បំបាត់​ចុកពោះ
– មហារីក​សុដន់ ទឹកនោមផ្អែម
– ជួយ​ទប់ស្កាត់​ការ​ឈឺចាប់ និង​ការ​រលាក ដែល​វា​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ព្យាបាល​គ្រុនក្តៅ​ក្អក ផ្តាសាយ​ឈឺក្បាល និង​ជំងឺ​រលាក​សន្លាក់
– ជួយ​កាត់​បន្ថយ​អាស៊ីត​អ៊ុយ​រិច នៅ​ក្នុង​ឈាម
– ជួយ​បញ្ចុះ ជាតិ​ខ្លាញ់​ក្នុង​ឈាម Cholesterol សម្រួល​ដំណើរ​នៃ​ឈាម​រត់ និង​បន្ថយ​នៃ​ការ​កក​ខ្លាញ់​ក្នុង​សរសៃឈាម
– ស្លឹក​ក្រសាំងទាប​មិន​ត្រឹម រក្សា​មុន​ទេ ថែម​ទាំង​ជួយ បំប៉ន​ស្បែក​ឲ្យ​ភ្លឺ​រលោង
( ច្រើន​យក​ស្លឹក​ដាំទឹក​យក​មក​លាងមុខ )
– ច្របាច់​ស្លឹក​យក​មក​កក់សក់​បំបាត់​ជ្រុះ និង​ធ្វើ​ឲ្យ​សក់​ភឺ្ល​ទន់​រលោង ។
– ក្រសាំងទាប មាន​បរិមាណ Vit C និង បេ​តា​ការ៉ូ​ទី​ន​ខ្ពស់ ក្ន​ង​ស្លឹក​មាន​សារធាតុ TRINIDATE ដែល​ច្រើន​យក​មក​ប្រើ​ជា​ថ្នាំ​ត្រជាក់ ។
ការ​ប្រើប្រាស់​ដោយ​យើង​យក​វា​មក​ធ្វើ​ជា​បន្លែ​ញ៉ាំ​ឲ្យ​បាន​ញឹកញាប់ តែ​កុំ​ចំអិន​ឲ្យ​វា​ឆ្អិន​ខ្លាំង​ពេក​។
* ចំណាំៈ ក្រសាំងទាប​ជា​បន្លែ​សម្រាប់​បរិភោគ មិនមែន​ជា​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​ឡើយ​គ្រាន់តែ​វា​មានគុណ​សម្បត្តិ ដល់​ការ​ថែរក្សា​សុខភាព​និង ជំងឺ ៕
អត្ថបទ​៖ The Memories