ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របាំ​សហ​សម័យ​ស្ត្រី​ដំបូង​គេ​នៅ​កម្ពុជា​សម្តែង​នៅ​វិទ្យាស្ថាន​បារាំង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ វិទ្យាស្ថាន​បារាំង​ប្រចាំ​កម្ពុជា នឹង​បង្ហាញ​ទស្សនីយភាព​របាំ​សហ​សម័យ​ស្ត្រី ដែល​ជា​របាំ​ទទួលស្គាល់​ជា​ផ្លូវការ​មុនគេ​នៅ​កម្ពុជា នា​ថ្ងៃ​សុក្រ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង​៦ និង​៣០ នាទី​ល្ងាច

រាជធានី​ភ្នំពេញ ៖ វិទ្យាស្ថាន​បារាំង​ប្រចាំ​កម្ពុជា នឹង​បង្ហាញ​ទស្សនីយភាព​របាំ​សហ​សម័យ​ស្ត្រី ដែល​ជា​របាំ​ទទួលស្គាល់​ជា​ផ្លូវការ​មុនគេ​នៅ​កម្ពុជា នា​ថ្ងៃ​សុក្រ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង​៦ និង​៣០ នាទី​ល្ងាច​នៅ​រោង​ភាពយន្ត​វិទ្យាស្ថាន​បារាំង ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ វិទ្យាស្ថាន​បារាំង​ឲ្យ​ដឹង​ថា សិល្បករ​ថ្មី​នៃ​កម្ពុជា (NCA) គឺជា​ក្រុម​របាំ​ស្ត្រី​មួយ​របស់​ក្រុមហ៊ុន​របាំ​មហោស្រព (Dance Theatre Company) ដែល​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប ។ ក្នុង ពេល ថ្មី​ៗ​នេះ​ក្រុម​សិល្បករ​ថ្មី​នៃ​កម្ពុជា​ត្រូវ​បាន​ទទួលស្គាល់​ជា​ផ្លូវការ​ដោយ​នាយកដ្ឋាន​សិល្បៈ​និង​វប្បធម៌ ជា​ក្រុម​របាំ​សហ​សម័យ​ដំបូង​នៅ​ប្រទេស​កម្ពុជា ។ ពួក​នាង​គឺជា​អ្នក​ផ្តួចផ្តើម​នៅ​ក្នុង​វិធីសាស្ត្រ​សិល្បៈ​មួយ​ដោយ​បញ្ចូល​របាំ​ប្រពៃណី​អប្សរា និង​ឥទ្ធិពល​នៃ​សម័យ​ទំនើប ។ ក្រុម​នេះ​ក៏​តំណាង​ឱ្យ​ការ​តស៊ូ​ប្រយុទ្ធ​ប្រឆាំង​នឹង​វិសមភាព​សង្គម​ដោយ​លើកកម្ពស់​ស្វយ័ត​ភាព​របស់​ស្ត្រី​តាម​រយៈ​របាំ ។

តម្លៃ​សំបុត្រ​ចូល​ទស្សនា​១០​ដុល្លារ (​តម្លៃ​សំបុត្រ​ធម្មតា​) និង ៥​ដុល្លារ (​អាយុ​ក្រោម ១៨​ឆ្នាំ / និស្សិត​) ។ សំបុត្រ​មាន​លក់​នៅ​កន្លែង​ផ្ដល់​ព័ត៌មាន របស់​វិទ្យាស្ថាន​បារាំង ។
របាំ​សហ​សម័យ គឺជា​របាំ​មួយ​ប្រភេទ​ដែល​មិន​មាន​ទម្រង់​ច្បាស់លាស់​ទេ ប៉ុន្តែ​ស្ដែង​ចេញពី​ការ​រស់នៅ​របស់​មនុស្ស​បច្ចុប្បន្ន ហើយ​របាំ​សហ​សម័យ​គឺជា​របាំ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ថ្មី ដោយ​យក​របាំ​បរទេស​មក​បូក​បញ្ចូល​ជាមួយនឹង​របាំ​ខ្មែរ ។

វេទិកា​នោះ​បាន​ធ្វើ​ឡើង​ក្នុង​គោលបំណង ដើម្បី​លើកកម្ពស់​ស្នាដៃ​របាំ​សហ​សម័យ​ដែល​កំពុង​លេចធ្លោ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​ផ្ដល់​ឱកាស​ដល់​ក្រុម​សិល្បករ​-​សិល្ប​ការិនី​បាន​សម្ដែង​ជូន​ទស្សនិកជន ក៏​ដូច​ជា​បង្កើន​ភាព​ស្និទ្ធស្នាល​រវាង​សិល្បករ​-​សិល្ប​ការិនី និង​ទស្សនិកជន​ឱ្យ​បាន​កាន់តែ​ខ្លាំង​ថែម​ទៀត ៕