ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកាសធាតុ​29 វិច្ឆិកា​ដល់​1 ធ្នូ ឥទ្ធិពល​ព្យុះ​ទី​25​បង្ក​ជា​ភ្លៀង ធ្លាក់​នៅ​រាជធានី ខេត្ត​មួយ​ចំនួន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ថានភាព​អាកាសធាតុ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយ​ចំនួន​គិត​ចាប់ពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​១ ធ្នូ អាច​នឹង​មាន

រាជធានី​ភ្នំពេញ ៖ ស្ថានភាព​អាកាសធាតុ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយ​ចំនួន​គិត​ចាប់ពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​១ ធ្នូ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ា​យ​លាយឡំ​ជាមួយនឹង​ការធ្លាក់​ខ្យល់​ពី​ទិស​ខាងជើង និង​ចូល​មក​ដល់​(​រដូវរងា​) ។

យោង​តាម​ការ​ជូនដំណឹង​ពី​ស្ថានភាព​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ថ្ងៃ​២៣ វិច្ឆិកា បានឱ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ធ្វើការ​តាមដាន និង​ព្យាករណ៍​លើ​ស្ថានភាព​អាកាសធាតុ​រួច​មក​ឃើញ​ថា ៖

-​ជ្រលង​សម្ពាធ​ខ្ពស់​មាន​ឥទ្ធិពល​ខ្សោយ​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា និង​តំបន់​ឥណ្ឌូចិន​ជាមួយ​គ្នា​នេះ ឥទ្ធិពល​សម្ពាធ​ទាប​ពី​សមុទ្រ​ចិន​ខាងត្បូង​ក៏​កំពុង​គ្របដណ្តប់​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា ។

-​នៅ​ចុងខែ​វិច្ឆិកា​នេះ ក៏​អាច​នឹង​មាន​ព្យុះ​ទី​២៥ ឈ្មោះ TOKAGE កើតឡើង​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​ហ្វ៊ី​លី​ពី​ន ។ ព្យុះ​នេះ​នឹង​ធ្វើ​ដំណើរ​ចូល​មក​សមុទ្រ​ចិន​ខាងត្បូង រួច​បន្តដំណើរ​ទៅ​ដល់​តំបន់ឆ្នេរ​ប្រទេស​វៀតណាម​ភាគ​អ​គ្នេ​យ៍ នា​អំឡុង​ថ្ងៃ​ទី​២៩ និង​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៦ ។
យោង​តាម​ការ​ព្យាករណ៍ ស្ថានភាព​អាកាសធាតុ​បែប​នេះ​នឹង​បន្ត​ឱ្យ ៖

-​បណ្តា​រាជធានី​-​ខេត្ត​មួយ​ចំនួន​រួម​មាន រាជធានី​ភ្នំពេញ ខេត្តកំពង់ឆ្នាំង កណ្តាល កំពង់ស្ពឺ តាកែវ ស្វាយ​រៀង ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ និង​បណ្តា​ខេត្ត​នៅ​តាម​តំបន់​មាត់សមុទ្រ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ ចាប់ពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ
២០១៦ ។

-​បន្ទាប់​ពី​ព្យុះ​ទី​២៥ អស់​ឥទ្ធិពល​ទៅ ជ្រលង​សម្ពាធ​ខ្ពស់ លាយឡំ​ជាមួយ​ជំនោរ​ពី​ទិស​ខាងជើង នឹង​ចាប់ផ្តើម​បង្កើន​ឥទ្ធិពល​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា ៕