ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានស្ទាវដឹកទឹកកក បុកគេ​ដល់​ឡើងខឿនសួន ​ទើប​​ស្ងប់​ចិត្ត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយបង្ក​ឱ្យ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​រថយន្ត​ម៉ាក​គៀ​ដឹក​ទឹកកក​មួយ​គ្រឿង ​បានប៉ះ​​ម៉ូតូ​​កង់​៣​ ហើយ​ជ្រុល​ឡើង​ទៅ​លើ​ខឿន​សួនច្បារ ​ទើប​ទៅ​ណា​លែង​រួច ដែល​ហេតុ​ការណ៍​នេះកើតឡើង​កាលពី​វេលា​ម៉ោង​០៥ និង​៤០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៤ វិច្ឆិកា ស្ថិត​តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​-​ហាណូយ ក្នុងភូមិ​បន្លា​ស្អិត

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយបង្ក​ឱ្យ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​រថយន្ត​ម៉ាក​គៀ​ដឹក​ទឹកកក​មួយ​គ្រឿង ​បានប៉ះ​​ម៉ូតូ​​កង់​៣​ ហើយ​ជ្រុល​ឡើង​ទៅ​លើ​ខឿន​សួនច្បារ ​ទើប​ទៅ​ណា​លែង​រួច ដែល​ហេតុ​ការណ៍​នេះកើតឡើង​កាលពី​វេលា​ម៉ោង​០៥ និង​៤០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៤ វិច្ឆិកា ស្ថិត​តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​-​ហាណូយ ក្នុងភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។

ប្រភព​ឱ្យ​ដឹង​ថា ​សំណាងល្អ​ហើយ ដែល​មិន​មាន​មនុស្ស​ម្នាក់​រងគ្រោះថ្នាក់ ។ រីឯ​បើករថយន្ត​​ខាងលើ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ភ្លាម​ៗ ឈ្មោះ​អួ​ង ជា អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ថ្មី សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រថយន្តមានពាក់ស្លាកលេខ​ភ្នំពេញ​ 2N-5043 ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​នោះ ​បើក​ពី​ទិស​ខាងត្បូង ទៅ​ខាង​ជើង​យ៉ាង​លឿន ។ លុះដល់​ចំណុច​កើតហេតុ មិន​យ៉ាងម៉េច​ ក៏ជ្រុល​​​បុក​ម៉ូតូ​កង់​៣​មួយ​គ្រឿង ​បណ្តាល​ឱ្យ​ខ្ទេច​មួយ​ចំហៀង ហើយ​ក៏​បន្ត​ចង្កូត​ឡើង​ទៅ​លើ​ខឿន​សួនច្បារ​រ​តែ
​ម្តង ។