ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំ​ប្រទេស​ដែល​មាន​ប្រាក់ខែ​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក​ប្រចាំឆ្នាំ​2016

7 ឆ្នាំ មុន

វេ​ប​សាយ «News» របស់​អូស្ត្រាលី​បាន​បង្ហាញ​១០​ចំណាត់ថ្នាក់​នៃ​មេដឹកនាំ​ពិភពលោក​ដែល​ទទួល​ប្រាក់ខែ​ប្រចាំឆ្នាំ​ខ្ពស់​បំផុត​នៅ​ឆ្នាំ​២០១៦ ។

លំដាប់​ទី​១​លោក​លី ស៊ា​ន​លុង នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី​មាន​ប្រាក់ខែ​ពេញ​មួយ​ឆ្នាំ​ដល់​ទៅ

វេ​ប​សាយ «News» របស់​អូស្ត្រាលី​បាន​បង្ហាញ​១០​ចំណាត់ថ្នាក់​នៃ​មេដឹកនាំ​ពិភពលោក​ដែល​ទទួល​ប្រាក់ខែ​ប្រចាំឆ្នាំ​ខ្ពស់​បំផុត​នៅ​ឆ្នាំ​២០១៦ ។

លំដាប់​ទី​១​លោក​លី ស៊ា​ន​លុង នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី​មាន​ប្រាក់ខែ​ពេញ​មួយ​ឆ្នាំ​ដល់​ទៅ ២.៣២០.០០០ ដុល្លារ​ឯណោះ ឃ្លាតឆ្ងាយ​ពី​៩​លំដាប់ថ្នាក់​ផ្សេង​ទៀត​ច្រើន​លើស
លុប ។

តាម​ការ​ប្រមូល​ទិន្នន័យ​របស់ «Wall Street Journal» បង្ហាញ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​ប្រាក់ខែ​ខ្ពស់​ស្ថិត​នៅ​លំដាប់​ទី​២​គឺ​លោក​លៀង ជុន​យី​ង អភិបាល​កោះ​ហុងកុង​ទទួល​ប្រាក់ខែ​ប្រចាំឆ្នាំ​សរុប ៧៦០.០០០ ដុល្លារ ។

លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ប្រធានាធិបតី​អា​មេ​រិ​ក​ទទួល​ប្រាក់​ប្រចាំឆ្នាំ​សរុប ៥២៧.០០០ ដុល្លារ ស្ថិត​នៅ​លំដាប់​ទី​៤ ។

ការ​រៀប​ចំណាត់ថ្នាក់​នេះ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា​ប្រាក់ខែ​ប្រចាំឆ្នាំ​សរុប​របស់​លោក​លី ស៊ា​ន​លុង ប្រៀប​ស្មើនឹង​ប្រាក់ខែ​របស់​មេដឹកនាំ​ក្នុង​លំដាប់​ពី​២​ចំនួន​៥​ដង ។

ខាងក្រោម​នេះ​ជា​ចំណាត់ថ្នាក់​ប្រាក់ខែ​ប្រចាំឆ្នាំ​របស់​មេដឹកនាំ​ពិភពលោក គឺ​លំដាប់​ទី​១​លោក​លី ស៊ា​ន​លុង នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី​ចំនួន ២.៣២០.០០០ ដុល្លារ ។

-​ទី​២ លោក​លៀង ជុន​យី​ង អភិបាល​កោះ​ហុងកុង​មាន​ចំនួន ៧៦០.០០០ ដុល្លារ ។
-​ទី​៣ លោក​ចូ​ហាន សា​ណេ​ឌ័​រ​អាំ​ម៉ា​ន ប្រធានាធិបតី​ប្រទេស​ស្វ៊ី​ស ៦០៦.០០០ ដុល្លារ ។
-​ទី​៤ លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ប្រធានាធិបតី​សហរដ្ឋអាមេរិក ៥២៧.០០០ ដុល្លារ ។
-​ទី​៥ លោក​ម៉ា​ល​ខុ​ម ធើ​ន​ប៊ូល នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​ទទួល​បាន ៥២២.០០០ ដុល្លារ ។
-​ទី​៦ លោក​វើ​ន័​រ ហ្វេ​ម៉េ​ន នាយក​រដ្ឋមន្ត្រី​អូ​ទ្រី​ស​ទទួល​បាន ៤៥២.០០០ ដុល្លារ ។
-​ទី​៧ លោក​ហ្សា​វៀ ប៊េ​ត​ថេ​ល នាយក​រដ្ឋមន្ត្រី​លុ​ច​ហ្សំ​បួ​ទទួល​បាន ៣៣៦.០០០ ដុល្លារ ។
-​ទី​៨ លោក​ចា​ស្ទី​ន ទ្រូ​ដូ នាយក​រដ្ឋមន្ត្រី​កា​ណា​ដា ៣៣៣.០០០ ដុល្លារ ។
-​ទី​៩ លោកស្រី​អេ​ន​ជេ​ឡា ម័​រ​គែល អធិការបតី​អា​ល្លឺ​ម៉​ង់​ទទួល​បាន ៣២២.០០០ ដុល្លារ ។
-​ទី​១០ លោក​ឆាល មី​ឆេ​ល នាយក​រដ្ឋមន្ត្រី បែ​ល​ហ្ស៊ិ​ក​ទទួល​បាន ៣១៥.០០០ ដុល្លារ ៕