ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចុះ​ទៅ​ព្រោងព្រាត ផ្អើល​ក្រុមហ៊ុន​ព្រី​ន​ស៍ ផ្លា​ហ្សា ទាំង​ព្រឹក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន ព្រី​ន​ស៍ ផ្លា​ហ្សា ដែល​មាន​ទីតាំង​ក្នុង​ដី​ឡូត៍​មួយ​កន្លែង ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ទៅ​ព្រោង​ព្រាត​ …

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន ព្រី​ន​ស៍ ផ្លា​ហ្សា ដែល​មាន​ទីតាំង​ក្នុង​ដី​ឡូត៍​មួយ​កន្លែង ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ទៅ​ព្រោង​ព្រាត​ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ការ​ស្នាក់ និង​បំពេញការងារ​របស់​ជនបរទេស​តាំងពី​ម៉ោង​៦ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៦ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ម៉ោង​៨ និង​៥០​នាទី​ព្រឹក​ថ្ងៃ​ដដែល​នេះ ក្នុង​ចំណោម​ជនជាតិ​២៩៦​នាក់​(​ស្រី​៥​នាក់​)​ដែល​ស្នាក់​នៅ​ក្នុង​ក្រុមហ៊ុន​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ដែល​គ្មាន​ឯកសារ​បាន​ចំនួន​១០​នាក់​ហើយ ហើយ​នៅ​កំពុង​បន្ត​ត្រួតពិនិត្យ​បន្ត​ទៀត​នៅឡើយ​ទេ ។

សូម​បញ្ជាក់​ថា ប្រតិបត្តិការ​ត្រួតពិនិត្យ​ការ​ស្នាក់​នៅ និង​បំពេញការងាររបស់​ជន​បរទេស​​​នៅ​ព្រឹក​នេះ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​អន្តោប្រវេសន៍​រាជធានី​ភ្នំពេញ និង​ដឹកនាំ​សម្របសម្រួល​ដោយ​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។