ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ដំណើរ​កាត់​ផ្លូវជាតិ​លេខ​៥ កុំ​ភ្លេច​ឈប់​ទិញ​កសិផល​របស់​ខ្មែរ​ដែល​គ្មាន​ជាតិ​គីមី​ផង

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណោត​ចុះ​ពី​ភ្នំ​ដាំ​ផ្កា​មក​ខាងត្បូង ដែល​ស្ថិត​ក្នុង ភូមិ​ចារ​ថ្មី និង​ភូមិ ព្រៃ​ខ្មែរ ក្នុង​ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ មាន​តូប​លក់ដូរ​ជា​ច្រើន​កន្លែង

ខេត្តកំពង់ឆ្នាំង ៖ កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណោត​ចុះ​ពី​ភ្នំ​ដាំ​ផ្កា​មក​ខាងត្បូង ដែល​ស្ថិត​ក្នុង ភូមិ​ចារ​ថ្មី និង​ភូមិ ព្រៃ​ខ្មែរ ក្នុង​ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ  មាន​តូប​លក់ដូរ​ជា​ច្រើន​កន្លែង ដែល​ដាក់​តាំង​លក់​កសិផល​គ្រប់​ប្រភេទ​ទៅ​តាម​រដូវ​កាល​។ កន្លែង​លក់​កសិផល មួយ​នេះ កាល​ដើម​ឡើយ​គឺជា​កន្លែង ភ្ញៀវ​ឈប់​បន្ទោ​របង់​សោះ តែ​យូ​ៗ​ទៅ បាន​ប្រែ​ក្លាយជា​កន្លែង​លក់ដូរ​ជា​ប្រចាំ​នូវ​មុខទំនិញ ដែល​បាន​មក​ពី​កសិផល​គ្រប់​ប្រភេទ  ហើយ​ក៏​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ដែល​បាន​ចាប់​យកមុខ​របរ​បន្ទាប់បន្សំ​នេះ បាន​ប្រែក្លាយ​ជីវភាព​មួយ​កម្រិត​ផង​ដែរ​។

ស្ត្រី​ឈ្មោះ ចាន់ ថន ដែល​បាន​ប្រកប​របរ​នេះ​៥​ឆ្នាំ​កន្លង​ទៅ បាន​ឲ្យ​ដឹង​ថា គាត់​មាន​លក់​ដំឡូង​គ្រប់​ប្រភេទ មាន​លក់​ចេកឆាប ត្រសក់ផ្អែម ត្រសក់ស្រូវ និង​ឪឡឹក​ជាដើម ទៅ​តាម​រដូវ​កាល​។ មុន​ពេល​គាត់​ចាប់​នូវ​មុខរបរ​នេះ គាត់​គឺជា​កម្មករ ដែល​មាន​ជីវភាព​មិនសូវ​ល្អ​ប៉ុន្មាន​ទេ តែ​ក្រោយ​ពី​ចាប់​មុខរបរ​នេះ គាត់​មាន​ជីវភាព​ល្អ​មួយ​កម្រិត​អាច​ទប់ទល់  ឲ្យ​កូន​រៀន​បាន ។ គាត់​សូម​អំពាវនាវ​ឲ្យ អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​នេះ មេត្តា​ជួយ​ឈប់​រថយន្ត​សម្រាក​លំហែកាយ និង​ទិញ​ទំនិញ ជា​កសិផល ដែល​ជា​របស់​ខ្មែរ​យើង​ពិត​ៗ និង​គ្មាន​ជាតិ​គីមី​ឡើយ​។

លោកយាយ ស៊ិ​ន សង មាន​ប្រសាសន៍​ប្រហាក់ប្រហែល​គ្នា​ដែរ​ថា ចាប់តាំងពី​លក់ដូរ នៅ​តាម​ដងផ្លូវ​នេះ​ឃើញ​ថា អាច​ទប់ទល់​ជីវភាព​បាន​មួយ​រស់​ៗ​ដែរ  និង​អាច​ទៅ​ធ្វើបុណ្យ​ទាន​នៅ​វត្ត​បាន តែ​ឲ្យ​សល់​ធ្វើ​មានបាន គឺ​មិន​សល់​ទេ​។ របស់​គាត់​លក់​មាន​ដូច​ជា​ឪឡឹក ត្រសក់ស្រូវ ដំឡូង​ជាដើម គឺ​គ្មាន​គីមី​ទេ ព្រោះ​ដាំ​ខ្លួនឯង គាត់​គ្រាន់តែ​ដាក់​អាចម៍គោ តែ​ប៉ុណ្ណោះ គាត់​ក៏​សូម​អំពាវនាវ​ឲ្យ​អ្នកដំណើរ​ឈប់​រថយន្ត ជួយ​ទិញ ទំនិញ​កសិផល​ជា​របស់​ខ្មែរ​ដែរ​។

លោក ងិ​ន ហ៊ុន  ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត កំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ដែរ​ថា និយាយ​ជា​រួម តំបន់​គោលដៅ ដែល​ផលិតផល​បាន​មក​ពី​ក្នុង​តំបន់​របស់​គាត់ ដូច​ជា​ស្រុក​រលាប្អៀរ គាត់​ប្រមូល​ទិញ​មក​ដាក់​លក់ ទីផ្សារ នៅ​ទីនោះ​គឺ​ល្អ ហើយ​បញ្ហា​គីមី ដូច​ជា​មិន​មាន​ទេ ព្រោះ​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ គេ​ចូល​ចិត្ត​ទិញ​របស់​នៅ​ទីនោះ មាន​ដូច​ជា​ដំឡូង ចេកឆាប ដំឡូង​ឆាប ជាដើម ថ្វីបើ​ថ្លៃ​បន្តិច​មែន តែ​មាន​អ្នក​ចូល​ចិត្ត​ឈប់​ទិញ​។

ផលិតផល របស់​ពួក​គាត់​បើ​មិន​លក់​នៅ​ទីនោះ​ទេវា​ថោក ដូច​ជា​ដំឡូងជ្វា គាត់​លក់​១០​គីឡូ ក្រាម ថ្លៃ​១៥.០០០​រៀល ប៉ុន្តែ​បើ​ក្នុងភូមិ​គាត់​លក់​បាន​១០​គីឡូ​បាន​តែ​៧​ទៅ​៨​ពាន់​រៀល​ប៉ុណ្ណោះ ។ សូម​បញ្ជាក់​ផង​ដែរ​ថា ការ​ដាក់​លក់ទំនិញ បាន​មក​ពី​កសិផល នៅ​ទីនោះ គឺ​លក់​ជា​ប្រចាំ ពី​១​ឆ្នាំ ទៅ​១​ឆ្នាំ តែ​មាន​តាម​រដូវ​កាល របស់​វា ដូច​ជា​ខែ​នេះ ផុត​ត្រសក់ស្រូវ ចូល​ដល់​ដំ​ឡូងមីជាដើម៕​