ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាប់​អ្នក​មាត់ដាច

7 ឆ្នាំ មុន

បឹង​ទំពុន​នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ​មាន​ទំហំ​ប្រមាណ​ជាង​៣​ពាន់​ហិ​កតា​…​ជា​កម្មសិទ្ធិ​របស់​ឧកញ៉ា​មួយ​ក្រុម​ធំ​…​។ មុន​ដំបូង​មហាជន​គិត​ថា

បឹង​ទំពុន​នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ​មាន​ទំហំ​ប្រមាណ​ជាង​៣​ពាន់​ហិ​កតា​…​ជា​កម្មសិទ្ធិ​របស់​ឧកញ៉ា​មួយ​ក្រុម​ធំ​…​។
មុន​ដំបូង​មហាជន​គិត​ថា នឹង​មានការ​អភិវឌ្ឍ​លឿនលយ​…​កែប្រែ​មុខមាត់​រាជធានី​ដូច​ម្ចាស់​គេ​អួត​មិន​ខាន​…​ប៉ុន្តែ​ម្ចាស់​ថ្លៃ ម្ចាស់​ថោក​អើយ​…​លឿនលយ​លើស​ពី​ដង្កូវបាក់ខ្នង​…​លើស​ពី​ដំណើរ​អណ្តើក​អត់​ស្នូក​…​។

មាន​អស់លោក​ឧកញ៉ា​ទាំងឡាយ​នោះ​ដែល​រាប់​ទៅ​មួយ​ក្រុម​ធំ មិនមែន​ជា​អ្នក​អភិវឌ្ឍ​ដូច​គ្នា​ទេ​…​គេ​អភិវឌ្ឍ​ខាង​បូម​ដី​ចាក់​បឹង​វាតទី​…​រួច​អង្គុយ​សំកុក​ចាំ​លក់​…​អង្កន់​លក់​ដូច​អ្នកលក់​សាច់​ជ្រូក សាច់​គោ​…​ទិញ​ប៉ុនណា​កាត់​ឱ្យ​ភ្លាម​…​សាច់​មួយ​គីឡូ​កាត់​យក​៣​ខាំ​កន្លះ​…

ពេល​បាន​ជួបជុំ​គ្នា​ក្នុង​ពិធី​ណាមួយ​ម្តង​ៗ…​ស្តាប់​អ្នក​មាត់ដាច​និយាយ​ពី​រឿង​លក់​ដី​…​ទិញ​ដី​បឹង​ទំពុន​…​អ្នកទិញ​ត្រូវ​កាត់​ឱ្យ​ថៅកែ​ក្រុមហ៊ុន​ឧកញ៉ា​៣៥​ភាគរយ​…​សំអាង​ថា យក​៣៥​ភាគរយ​ទៅ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ក្នុង​បរិវេណ​បឹង​ទំពុន​…​ម្នាក់​ៗ​ចង់​អភិវឌ្ឍ​បែរជា​គ្រវីក្បាល​ហើយ​និយាយ​ថា ហួសហេតុ​ពេក​ហើយ !

ខ្លះ​និយាយ​ដូច​ដឹង​ណាស់​ថា​…​ឧកញ៉ា​ខ្លះ​លក់​បាន​រាប់​សិប​លាន​ដុល្លារ​…​ខ្លះ​ថា​ដល់​រយ​លាន​ទៅ​ហើយ​…​យក​ប្រាក់​ទៅ​អភិវឌ្ឍ​នៅ​ប្រទេស​ភូមា​…​ប្រទេស​មី​យ៉ា​ន់​ម៉ា​ឯណោះ​សោះ​…​ហើយ​គិតតែ​ពី​កាត់​៣៥​ភាគរយ​…​សង្ស័យ​យក​អា​៣៥​ភាគរយ​វេច​ស្ពាយ​ទៅ​ជាមួយ​ដែរ​ទេដឹង ?​…​។​ល​។ រឿង​បែប​នេះ​មិន​អាច​ស្វែងរក​ការ​បំភ្លឺ​បាន​ទេ ។

ប៉ុន្តែ​មហាជន​នាំ​គ្នា​សរសើរ​…​សរសើរ​មិន​ឈប់​ទៅ​លើ​ក្រុមហ៊ុន​២-៣​ដែល​កំពុង​សង់​បូ​រី​ក្នុង​បឹង​ទំពុន​ថា ជា​ក្រុមហ៊ុន​មានចិត្ត​អភិវឌ្ឍ​ពិតប្រាកដ​មែន ។ ជា​ក្រុមហ៊ុន​ក្នុងស្រុក​…​កំពុង​ជួយ​លើកមុខ លើក​មាត់​សង្គម​…​លើកមុខ លើក​មាត់​រាជរដ្ឋាភិបាល ដែល​ជា​រាជរដ្ឋាភិបាល​អភិវឌ្ឍ​…​ជា​ក្រុមហ៊ុន​យក​ប្រាក់​មក​ចំណាយ​ក្នុង​សង្គម​…​ជួយ​សង្គម​ជាតិ​…​ដែល​ផ្ទុយ​ពី​ថៅកែ​ឧកញ៉ា​ខ្លះ​វេចសំពាយ​ទៅ​ជួយ​សង្គម​ជាតិ​ដទៃ​…​ហេ ! ហេ !

សូមកុំ​ច្រឡំ​ថា ការ​អភិវឌ្ឍ​ក្នុង​តំបន់​បឹង​ទំពុន​…​ជា​ស្នាដៃ​ម្ចាស់​ដី​ដែល​សម្តេច​តេ​ជោ​ផ្តល់​ឱ្យ​នោះ​ទេ​…​គេ​គ្មាន​ទាន់​អភិវឌ្ឍ​អ្វី​នោះ​…​អភិវឌ្ឍ​តិចតួច​ដោយសារ​តែ​កាត់​យក​៣៥​ភាគរយ​ពី​អ្នកទិញ​តែ​ប៉ុណ្ណោះ ។

តើ​អស់លោក​ឧកញ៉ា​ណាខ្លះ​បាន​ក្លាយជា​ម្ចាស់​ដី ម្ចាស់​បឹង​ទំពុន​ទាំងមូល​នេះ ?

            អា​ឡេវ