ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈ​នេះ ពលរដ្ឋ​កំពុង​បិទផ្លូវ​ជាតិ​លេខ​៦

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​នេះ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០​គ្រួសារ​រស់នៅ​ភូមិ​ព្រែក​លៀប សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ​បាន​នាំ​គ្នា​បិទផ្លូវ​ជាតិ​លេខ​៦ …

រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​នេះ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០​គ្រួសារ​រស់នៅ​ភូមិ​ព្រែក​លៀប សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ​បាន​នាំ​គ្នា​បិទផ្លូវ​ជាតិ​លេខ​៦ ដើម្បី​ប្រឆាំង​ជាមួយ​សមត្ថកិច្ច​ចម្រុះ​ដែល​ចុះ​ទៅ​អនុវត្ត​សាលដីកា កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ការ​បិទផ្លូវ​ជាតិ​លេខ​៦​នេះ​គឺ​ធ្វើ​ឡើង​ប្រឆាំង​នឹង​សមត្ថកិច្ច​ចម្រុះ​ដែល​ចុះ​មក​អនុវត្ត​សាល​ដី​លេខ ១៦៣៣ គ ចុះ​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៦ ដែល​សម្រេច​ប្រគល់​ដី​ទំហំ ២,៥០​ម៉ែត្រ​គុណ​៥២​ម៉ែត្រ ទៅ​ឲ្យ​ឈ្មោះ មាស ឆុ​ន និង​ភរិយា អ្នកស្រី លី​ន ថា​វី ដើម្បី​កាន់កាប់​ជា​កម្មសិទ្ធិ ។ ប្រភព​បាន​អះអាង​ថា ដី​ទំហំ​នេះ​ពី​ដើម​ឡើយ​ជា​ដី​ដែល​ពួក​គាត់​ធ្វើ​ដំណើរ​ជា​យូរ​មក​ហើយ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ លោក​ចៅសង្កាត់​ព្រែក​លៀប​បាន​ឲ្យ​ដឹង​ថា ដី​ទំហំ​នេះ​ជា​ដី​របស់​ឈ្មោះ មាស ឆុ​ន ជា​មន្ត្រី​យោធា និង​ជា​ថៅកែ​ហាង បឹង​សំរោង ដែល​បាន​បាក់​ស្រុត​កាលពី​លើក​មុន ដែល​បាន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​ជា​យូរណាស់​មក​ហើយ តែ​ក្រោយមក​ពេល​សង្កាត់​ធ្វើ​ផ្លូវ​ថ្មី​ឲ្យ​ធ្វើ​ដំណើរ ប្រជាពលរដ្ឋ​ក៏​នាំ​គ្នា​ធ្វើ​ដំណើរ​តាម​ផ្លូវ​ថ្មី​ដោយ​បោះបង់​ផ្លូវ​ចាស់​ដែល​ជា​ដី​កម្មសិទ្ធិ​របស់​លោក មាស ឆុ​ន ។

លោក​ចៅសង្កាត់​បន្ត​ថា ក្រោយមក​លោក មាស ឆុ​ន បាន​ស្នើ​ទៅ​តុលាការ​ដើម្បី​សុំ​កាន់កាប់​ដី​របស់​ខ្លួន​វិញ ព្រោះ​ប្រជាពលរដ្ឋ​មាន​ផ្លូវ​ធ្វើ​ដំណើរ​ហើយ ទើប​តុលាការ​សម្រេច​ចេញ​សាលដីកា​សម្រេច​ឲ្យ​ឲ្យ​កាន់កាប់​ស្របច្បាប់​វិញ ។

សូម​បញ្ជាក់​ថា ការ​បិទផ្លូវ​នេះ​ធ្វើ​ឡើង​ប្រមាណ​ជា​ជិត​១០​នាទី​ប៉ុណ្ណោះ បន្ទាប់​ពី​អាជ្ញាធរ​សង្កាត់ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច បាន​ធ្វើការ​សម្របសម្រួល​ជាមួយ​ប្រជាពលរដ្ឋ ដោយ​ពន្យល់​ប្រជាពលរដ្ឋ​ថា ការ​បិទផ្លូវ​នេះ​គឺ​ខុសច្បាប់ ម្យ៉ាងវិញទៀត​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​របស់​ប្រជាពលរដ្ឋ​ទៀត​ផង ៕