ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​Nokia​ នឹង​បញ្ចេញ​ទូរស័ព្ទ​ឆ្លាត​វៃ​នៅ​ឆ្នាំ​ក្រោយ

7 ឆ្នាំ មុន

Nokia បាន​បញ្ជាក់​ថា ទូរស័ព្ទ​ឆ្លាត​វៃ​របស់​ខ្លួន​នឹង​មាន​វត្តមាន​លើ​ទីផ្សារ​នៅ​ឆ្នាំ​ក្រោយ ។ វា​ជា​ការ​សន្យា​មួយ​ដ៏​ល្អ​សម្រាប់​អតិថិជន​របស់​ខ្លួន ដែល​ចង់​ឲ្យ​មាន​វត្តមាន​ទូរស័ព្ទ​Nokia ជា​ថ្មី​នៅ​ក្នុង​ទីផ្សារ​

Nokia បាន​បញ្ជាក់​ថា ទូរស័ព្ទ​ឆ្លាត​វៃ​របស់​ខ្លួន​នឹង​មាន​វត្តមាន​លើ​ទីផ្សារ​នៅ​ឆ្នាំ​ក្រោយ ។ វា​ជា​ការ​សន្យា​មួយ​ដ៏​ល្អ​សម្រាប់​អតិថិជន​របស់​ខ្លួន ដែល​ចង់​ឲ្យ​មាន​វត្តមាន​ទូរស័ព្ទ​Nokia ជា​ថ្មី​នៅ​ក្នុង​ទីផ្សារ​ទូរស័ព្ទ ។

ក្រុមហ៊ុន Nokia ត្រូវ​បាន​ក្រុមហ៊ុន​Microsoft ទិញ​យក​នៅ​ឆ្នាំ​២០១៤ ក្រោយមក​ម៉ូ​ដែល​ទូរស័ព្ទ​ថ្មី​របស់​ខ្លួន ត្រូវ​ជ្រក​ក្រោម​យីហោ Lumia ប៉ុន្តែ​ពេល​នេះ​ក្រុមហ៊ុន Microsoft បាន​សម្រេច​ចាកចេញ​ផ្នែក​ពាណិជ្ជកម្ម​ទូរស័ព្ទ​ទាំងស្រុង ដោយ​ប្រគល់​ភារៈ​នេះ​ឲ្យ​ទៅ​ក្រុមហ៊ុន​Nokia វិញ ដូច្នេះ Nokia នឹង​ត្រឡប់​ចូល​ទីផ្សារ​ជា​ថ្មី ។

ទូរស័ព្ទ​ជំនាន់​ថ្មី​របស់​ក្រុមហ៊ុន​ត្រូវ​គេ​រំពឹង​ថា នឹង​ចេញ​មុខ​នៅ​ត្រីមាស​ទី​ពីរ ឆ្នាំ​២០១៧ ហើយ​ក៏​មាន​ពាក្យ​ចចាមអារ៉ាម​ថា ទូរស័ព្ទ​ថ្មី​នឹង​ត្រូវ​បង្ហាញ​នៅ​ក្នុង​កិច្ចប្រជុំ​ទូរស័ព្ទ​ពិភពលោក​នា​ខែកុម្ភៈ​ខាង​មុខ ។

លោក Rajeev Suri នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Nokia បាន​និយាយ​ថា តាម​គំរោង​គឺ​ត្រូវ​ថ្លែង​សុន្ទរកថា នៅ​ក្នុង​កិច្ចប្រជុំ​នោះ ហើយ​ក្រុមហ៊ុន​ក៏​មាន​ស្តង់​លក់​ផលិតផល​ដែរ​។ អ្នកតំណាង​ក្រុមហ៊ុន Nokia បាន​និយាយ​ថា ឆ្នាំ​ក្រោយ ម៉ាក Nokia នឹង​មាន​វត្តមាន​ជា​ថ្មី​លើ​ទូរស័ព្ទ​ឆ្លាត​វៃ ។

ក្រុមហ៊ុន Microsoft បាន​ដាក់​កំណត់​ឲ្យ​ក្រុមហ៊ុន Nokia ចេញពី​ការ​ផលិត​ទូរស័ព្ទ​ជាមួយនឹង​ឈ្មោះ​របស់​ខ្លួន​រហូត​ដល់​ឆ្នាំ​២០១៥​ដែល​ក្រុមហ៊ុន Nokia និយាយ​ថា ខ្លួន​ពិចារណា​ឡើង​វិញ​ពី​វត្តមាន Nokia នៅ​ក្នុង​ទីផ្សារ​វិញ​ប្រសិនបើ ឬ​នៅ​ពេល​ណា​ដែល​បាន ស្វែងរក​ដៃគូ​លំដាប់ថ្នាក់​ពិភពលោក​បាន​ដើម្បី​ចាត់ចែង​ការ​ផលិត ការ​លក់ ទីផ្សារ និង​មានការ​គាំទ្រ​ពី​អតិថិជន ។

ក្រុមហ៊ុន Nokia បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ហ្វាំ​ង​ឡង់​មួយ​ឈ្មោះ HMD ដែល​ទទួល​បន្ទុក​ផលិត​ទូរស័ព្ទ​ម៉ូ​ដែល​ថ្មី​របស់​ក្រុមហ៊ុន ហើយ​ក៏​បាន​ចុះហត្ថលេខា​ព្រមព្រៀង​កាលពី​ខែ ឧសភា ដោយ​ឲ្យ​ក្រុមហ៊ុន HMD ទទួល​បាន​សិទ្ធិ​ផ្តាច់មុខ​លើ​ម៉ាក Nokia ។

ក្រុមហ៊ុន​បង្កើត​ថ្មី​នោះ​នឹង​ត្រូវ​ចំណាយ​ប្រាក់​ប្រហែល​ជាង​៥៣១​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​ផ្នែក​ទីផ្សារ​ទូរស័ព្ទ ក្នុង​រយៈពេល​៣​ឆ្នាំ ។ ក្រុមហ៊ុន Nokia ក៏​បាន​ព្រមព្រៀង​ថា HMD នឹង​ផលិត hardware សម្រាប់ Nokia ក្នុង​រយៈពេល​១០​ឆ្នាំ​ដែរ ។

មក​ដល់​ពេល​នេះ​មិន​ទាន់​ដឹង​ឲ្យ​ច្បាស់​ពី​ទូរស័ព្ទ​ម៉ូ​ដែល​ថ្មី​របស់ Nokia ទេ ប៉ុន្តែ​ទូរស័ព្ទ​ថ្មី​នោះ​ទំនង​នឹង​ដើរ​ដោយ​ប្រព័ន្ធ Google Android ។ គេហទំព័រ​របស់​ក្រុមហ៊ុន Nokia Power User បាន​អះអាង​ថា ទូរស័ព្ទ​ទាន់សម័យ​ពីរ​ម៉ូ​ដែល​ដែល​ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​Android Nougat ចុង​ក្រោយ​គេ​កំពុង​ដំណើរការ ៕