ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌូ​បៃ គ្រោង​សាងសង់​ប្រព័ន្ធ​ដឹក​ជញ្ជូន​ល្បឿន​លឿន «Hyperloop»

7 ឆ្នាំ មុន

CNN កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា រដ្ឋាភិបាល​ក្រុង​ឌូ​បៃ ប្រទេស​អេ​មី​រ៉ាត​អា​រ៉ាប់​រួម បាន​អនុម័ត​គម្រោង​ដ៏​ធំ​មួយ​ដោយ​បង្កើត​«Hyperloop» ប្រព័ន្ធ​ដឹក​ជញ្ជូន​ទំនើប​ក្នុង​ពេល​អនាគត ហើយនឹង​ក្លាយជា​ក្រុង​ដំបូង​

CNN កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា រដ្ឋាភិបាល​ក្រុង​ឌូ​បៃ ប្រទេស​អេ​មី​រ៉ាត​អា​រ៉ាប់​រួម បាន​អនុម័ត​គម្រោង​ដ៏​ធំ​មួយ​ដោយ​បង្កើត​«Hyperloop» ប្រព័ន្ធ​ដឹក​ជញ្ជូន​ទំនើប​ក្នុង​ពេល​អនាគត ហើយនឹង​ក្លាយជា​ក្រុង​ដំបូង​នៅ​លើ​ពិភពលោក​ប្រើ​ប្រព័ន្ធ​ដឹក​ជញ្ជូន​ល្បឿន​លឿន ។

«Hyperloop» ជា​ប្រព័ន្ធ​ដឹក​ជញ្ជូន​ល្បឿន​លឿន​មិត្ដ​នឹង​បរិស្ថាន ព្រោះ​ប្រើ​ថាមពល​ពន្លឺព្រះអាទិត្យ ។ ប្រព័ន្ធ​ដឹក​ជញ្ជូន​Hyperloop មាន​លក្ខណៈ​ខុស​ប្លែក​ពី​រថយន្ដ​ទូទៅ ព្រោះ​មាន​ទូ​ដឹក​អ្នកដំណើរ​ស្ថិត​ក្នុង​ក្រ​សោម​មួយ​ស្រ​ដៀង​គ្រាប់​ថ្នាំ​ប្រភេទ​កាប់​សុ​ី​ល​(Capsule) ដោយ​បន្លាស់​ទី​តាម​បំពង់​មាន​សម្ពាធ​ប៉ប្រះ​ទាប​អាច​ធ្វើ​ដំណើរ​បាន​លឿន ដោយ​មាន​ល្បឿន​ជិត​១.១៩០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ។

សម្រាប់​ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​ប្រទេស​ពី​ក្រុង​ឌូ​បៃ ទៅ​ក្រុង​អា​ប៊ុ​យ​ដា​ប៊ី ដែល​មាន​ចម្ងាយ​ប្រហែល​១៦៥​គីឡូម៉ែត្រ ជា​ធម្មតា​ប្រ​សិន​ធ្វើ​ដំណើរ​ដោយ​រថយន្ដ​ចំណាយពេល​ជាង​១​ម៉ោង ប៉ុន្ដែ​បើ​ធ្វើ​ដំណើរ​ដោយ​«Hyperloop» ចំណាយពេល​តែ​១២​នាទី​ប៉ុណ្ណោះ ។

លោក​រ៉​ប់ ឡ​យ ប្រធាន​ក្រុមហ៊ុន​«Hyperloop» និយាយ​ថា ឌូ​បៃ​ជា​ក្រុង​មួយ​ក្នុង​ចំណោម​ក្រុង​ដ៏​សំខាន់​ជា​ច្រើន​ក្នុង​នាម​ជាម​ជ្ឃ​មណ្ឌល​នៃ​ការ​ធ្វើ​ដំណើរ​នៅ​លើ​ពិភពលោក ។ ដូច្នេះ​ការ​មាន​បំពាក់​ប្រព័ន្ធ​ដឹក​ជញ្ជូន​ល្បឿន​លឿន​គឺ​សម​ស្រប​បំផុត និង​អ្វី​ដែល​សំខាន់ ឌូ​បៃ គឺជា​អតិថិជន​ធំ​របស់​ក្រុមហ៊ុន ហើយ​ខាង​ក្រុមហ៊ុន​នឹង​ព្យាយាម​សាងសង់​ឱ្យ​បាន​ឆាប់​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ។

ក្រៅពី ឌូ​បៃ ក្រុមហ៊ុន​នៅ​មាន​គម្រោង​សាងសង់​ប្រព័ន្ធ​ដឹក​ជញ្ជូន​ល្បឿន​លឿន​នេះ ក្នុង​បណ្ដា​ប្រទេស​ជា​ច្រើន​ទៀត​នៅ​លើ​ពិភពលោក រួម​មាន រុ​ស្ស៊ី ហ្វាំ​ង​ឡង់ ស៊ុ​យ​អែ​ត ហូ​ឡង់ ស្វ៊ី​ស និង​អង់គ្លេស​។ ចំពោះ​ឌូ​បៃ គម្រោង​នោះ​រំពឹង​ថា នឹង​សង់​រួចរាល់​ដាក់​ឱ្យ​ដំណើរការ​នៅ​ឆ្នាំ​២០២១៕