មិនចង់ដាច់ឆ្នាំទេ !
អាឡេវមិនដែលបានចេញទៅលំហែកំសាន្តនៅទីណាទេ…យូរៗបានចេញទៅម្តង…ពិតជាប្លែកភ្នែក ប្លែកត្រចៀកមែន !
អាឡេវមិនដែលបានចេញទៅលំហែកំសាន្តនៅទីណាទេ…យូរៗបានចេញទៅម្តង…ពិតជាប្លែកភ្នែក ប្លែកត្រចៀកមែន !
អាឡេវមិនដែលបានចេញទៅលំហែកំសាន្តនៅទីណាទេ…យូរៗបានចេញទៅម្តង…ពិតជាប្លែកភ្នែក ប្លែកត្រចៀកមែន !
ថ្ងៃមុនបានទៅចូលរួមក្នុងមង្គលការធំមួយនៅកោះពេជ្រ បានជួបមិត្តភក្តិច្រើននាក់ជាប្រធានក្រុមហ៊ុន…បានជួបប្រធានក្រុមហ៊ុនអាជីវកម្មធំមួយ…
– សួស្តីលោកប្រធាន…យូរៗជួបគ្នាម្តង…សូមជូនពរសុខភាពល្អ និងជោគជ័យ ព្រោះឆ្នាំថ្មី ឆ្នាំ២០១៧ ឈានមកជិតដល់ហើយ…សូមសំណាងល្អ…
លោកប្រធានក្រុមហ៊ុនជាក្លើបានឆ្លើយតបតាមរយៈអោបគ្នា ដោយស្និទ្ធស្នាល និងជូនពរតបវិញដោយញញឹម…បន្ទាប់ពីអង្គុយកៅអីជាប់គ្នាមក…សម្លាញ់ខ្ញុំខ្សិបថា
– ដាច់ឆ្នាំជិតមកដល់មែន…ប៉ុន្តែដាច់ឆ្នាំគឺដាច់ខ្យល់ !…មិនចង់ឱ្យដាច់ឆ្នាំមកដល់ឆាប់ៗទេ…ខ្លាចបង្វិលមិនទាន់…ខ្ញុំមិនចង់ដាច់ឆ្នាំទេ !!
ខ្ញុំឆ្ងល់ក៏ឆ្លើយតបទៅវិញរបៀបប្រដៅ
– រឿងអីខ្លាចបង្វិលមិន
ទាន់ ? ធម្មតាទេ ការរកស៊ី…ពេលរៀបដាច់ឆ្នាំយើងត្រូវសងគេ…គេសងយើង…ធ្វើម៉េចឱ្យដាច់ឆ្នាំបានចប់បំណុលទៅវិញទៅមកដើម្បីយកហុងស៊ុយ…
ក្លើខ្ញុំឆ្លើយភ្លាមគ្មានប្រណី ព្រមទាំងធ្វើមុខស្ងួត…
– មិនមែនរឿងសងទៅ…សងមកទេ…រឿងរកសីុសងទៅ សងម៉ោជារឿងធម្មតា…អារឿងមិនធម្មតា គឺឱ្យតែដាច់ឆ្នាំគេសុំនោះសុំ…សុំឱ្យជួយរឿងបង់កេ…ខ្លះសុំ២០០តុ ខ្លះ៣០០តុ…យ៉ាងតិច១០០តុ…ខ្ញុំមិនចង់ឱ្យមានដាច់ឆ្នាំឆាប់ទេ…ចាំយូរឆ្នាំទៀត សឹមដាច់ឆ្នាំកាន់តែសប្បាយ…។ អ្នកដែលសុំមុខដដែលៗ…ថ្នាក់លើខ្ពស់គេមិនដែលសុំទេ…ច្រើនតែថ្នាក់កណ្តាល…ថ្នាក់ដែលកាន់អំណាច…
ពិបាកណាស់ក្លើអើយ…និយាយចំពេកខ្លាចគេធ្វើបាប…ខ្លាចគេខឹង…ណ្ហើយនិយាយប៉ុណ្ណឹងបានហើយ…លើកកែវមួយសិនឱ្យវាកាត់សាញ…
ហេ ! ហេ !
អាឡេវ
ចែករំលែកព័តមាននេះ