ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកភូមិបា.ញ់ឆ្គោល ថ្ងូរពីរបរធ្វើក្អម​​ឆ្នាំង និង​សុំមេត្តា​យោគ​យល់​ផង

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ក្រៅពី​របរ​ស្រែ​ចម្ការ អ្នក​ភូមិ​បា.ញ់​ឆ្គោ​ល (​សូម​អាន​ថា បា.ញ់​ឆ​គោល​) ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង គឺ​នៅ​មាន​របរ​មួយទៀត គឺ​ធ្វើ​ក្អម ឆ្នាំង វត្ថុ​អនុស្សាវរីយ៍ និង​ចង្ក្រាន ព្រម​ជាមួយ​គ្នា​នេះ ប្រជាពលរដ្ឋ​ក្នុងភូមិ​មួយ​ចំនួន​ទៀត ក៏​បាន​ចាប់​យក​របរ​មួយ​គឺ​ដឹក​គ្រឿង ដែល​ធ្វើ​អំពី​ដី​មួយ​នេះ ដើរ​លក់​គ្រប់​ខេត្ត​-​ក្រុង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

ខេត្តកំពង់ឆ្នាំង ៖ ក្រៅពី​របរ​ស្រែ​ចម្ការ អ្នក​ភូមិ​បាញ់​ឆ្គោ​ល (​សូម​អាន​ថា បាញ់​ឆ​គោល​) ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង គឺ​នៅ​មាន​របរ​មួយទៀត គឺ​ធ្វើ​ក្អម ឆ្នាំង វត្ថុ​អនុស្សាវរីយ៍ និង​ចង្ក្រាន ព្រម​ជាមួយ​គ្នា​នេះ ប្រជាពលរដ្ឋ​ក្នុងភូមិ​មួយ​ចំនួន​ទៀត ក៏​បាន​ចាប់​យក​របរ​មួយ​គឺ​ដឹក​គ្រឿង ដែល​ធ្វើ​អំពី​ដី​មួយ​នេះ ដើរ​លក់​គ្រប់​ខេត្ត​-​ក្រុង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

ប៉ុន្តែ​យ៉ាងនេះ​ក្តី មុខរបរ​ធ្វើ​ចង្ក្រាន គឺ​ត្រូវ​ចំណាយ​ដើមទុន​ធំ និង​ខ្លះ​ត្រូវ​ខ្ចីប្រាក់​គេ ចំណែក​អ្នក​ដឹក​លក់​តាម​ខេត្ត​ផ្សេង​ៗ​នៅ​ជួប​បញ្ហា សមត្ថកិច្ច​នគរបាល​តែង​ផាកពិន័យ​ពួក​គាត់ ព្រោះតែ​ការ​ដឹក​សំពីងសំពោង​របៀប​នេះ ។

បុរស​ម្នាក់​ឈ្មោះ​សួ​ស រិ​ទ្ធី និង​ភរិយា ដែល​កំពុង​មមារ​ញឹក​ដាក់​សន្ទះ​ចង្ក្រាន​បាន​ឆ្លៀ​ប​ប្រាប់​ខ្លះ​ៗ​ថា មុខរបរ​ធ្វើ​ចង្ក្រាន ថ្វីបើ​ធ្វើ​ចង្ក្រាន​បាន​លក់ដាច់  សឹងតែ​មិន​ទាន់​ក៏​ពិតមែន ប៉ុន្តែ​មុខរបរ​នេះ ទាមទារ​ឱ្យ​មាន​ដើមទុន​ធំ​ណាស់ ព្រោះ​អ្វី​ៗ​ក៏​ត្រូវ​ទិញ​គេ​ដែរ មាន​ដូច​ជា​ដីឥដ្ឋ សំបក​ប៉ោត និង​អង្កាម​ដុត​ជាដើម ។ ក្រៅពី​នោះ នៅ​ជួល​កម្លាំង​ពលកម្ម មាន​ដូច​ជា​ចាក់​ពុ​ម្ភ​ចង្ក្រាន ដុត​ចង្ក្រាន វ៉ៃ​សំបក​ចង្ក្រាន ញាត់​អង្កាម បៀក​មាត់​ចង្ក្រាន និង​ដាក់​សន្ទះ​ចង្ក្រាន​ជាដើម ។

មុខរបរ​មួយ​នេះ គឺ​ពិតជា​ត្រូវ​ចំណាយ​ទុន​ច្រើន​មែន អ្នកមាន​លុយ​គេ​ពង្រីក​ធំ​ទៅ តែ​ខ្លះ​អត់​លុយ ក៏​ខ្ចី​ពី​ធនាគារ ហើយ​របរ​នេះ​ទៀត ក៏​ធ្វើ​បាន​តែ​ខែប្រាំង​ប៉ុណ្ណោះ ចំណែក​ខែវស្សា​ធ្វើ​មិនកើត​ឡើយ ព្រោះ​គ្មាន​ថ្ងៃ​ហាល និង​ម្យ៉ាងវិញទៀត អ្នក​ទទួល​ដុំ​ដើរ​លក់​តាម​ខេត្ត​គេ​សម្រាក​ធ្វើស្រែ​ដែរ​។ ដោយសារ​បញ្ហា​នេះ គាត់​សំណូមពរ​បង​ៗ​ប៉ូលិស​មេត្តា​យោគយល់ និង​អធ្យាស្រ័យ​ដល់​អ្នក​ដឹក​ចង្ក្រាន ក្អម ឆ្នាំង​ផង ។

គួរ​បញ្ជាក់​ដែរ រ៉ឺ​ម៉ក​ដឹក​គ្រឿង​ប្រើប្រាស់​ពី​ដីឥដ្ឋ​របស់​ពួក​គាត់ គឺ​ដាក់​បាន​ច្រើន​ណាស់ និង​អាច​មាន​ទម្ងន់​ច្រើន​តោន ហើយ​ពិតជា​សំពីងសំពោង​មែន តែបើ​គាត់​មិន​ច្នៃ​ដាក់​ឱ្យ​បាន​ច្រើន គាត់​ចំណេញ​តិច គ្មាន​ប្រាក់​សល់​ចូល​ផ្ទះ​វិញ​ទេ ។