ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​អាហ្វ្រិក​ខាងត្បូង​យក​ចិញ្ចៀន​ពាក់​លើ​លិង្គជំរុញ​អារម្មណ៍​ផ្លូវភេទ​ជាប់​ដោះ​ចេញ​វិញ​មិន​រួច

7 ឆ្នាំ មុន

« Mirror » របស់​អង់គ្លេស​បាន​ផ្សាយ​ដោយ​យោង​តាម​ប្រភព​ឯកសារ​ពេទ្យ « South African Medical Journal » ថា​បុរស​អាហ្វ្រិក​ខាងត្បូង​អាយុ​២៨​ឆ្នាំ​ម្នាក់ ត្រូវ​ម្តាយ​យក​ទៅ​មន្ទីរពេទ្យ​ដើម្បី​យក​ចិញ្ចៀន​

« Mirror » របស់​អង់គ្លេស​បាន​ផ្សាយ​ដោយ​យោង​តាម​ប្រភព​ឯកសារ​ពេទ្យ « South African Medical Journal » ថា​បុរស​អាហ្វ្រិក​ខាងត្បូង​អាយុ​២៨​ឆ្នាំ​ម្នាក់ ត្រូវ​ម្តាយ​យក​ទៅ​មន្ទីរពេទ្យ​ដើម្បី​យក​ចិញ្ចៀន​ចេញពី​លិង្គ ។

បុរស​នោះ​បាន​យក​ចិញ្ចៀន​រៀប​ការ​ទៅ​ពាក់​នៅ​លិង្គ ដើម្បី​ជំរុញ​អារម្មណ៍​ផ្លូវភេទ​តាម​ការ​ណែនាំ​របស់​មិត្តភក្តិ ប៉ុន្តែ​ជា​អកុសល​ចិញ្ចៀន​ជាប់​យក​មិន​ចេញ ធ្វើ​ឱ្យ​លិង្គ​ហើម និង​ប្តូរ​ពណ៌ ។ ៤​ម៉ោង​ក្រោយ​គេ​ស៊ូទ្រាំ​នឹង​ការ​ឈឺចាប់​មិន​បាន ក៏​ឱ្យ​ម្តាយ​នាំ​ទៅ​មន្ទីរពេទ្យ ។

ហេតុការណ៍​ដែល​កើតឡើង តម្រូវ​ឱ្យ​រូបគេ​ចូល​វះកាត់ ដោយសារ​នៅ​បរិវេណ​ចិញ្ចៀន​ឡើង​ហើម ធ្វើ​ឱ្យ​គ្រូពេទ្យ​ពិបាក​យក​ចេញ ប៉ុន្តែ​ជា​ចុង​ក្រោយ​គ្រូពេទ្យ​ធ្វើ​ឱ្យ​បរិវេណ​នោះ​ហូរ​ឈាម ទើប​យក​ចេញ​ដោយ​សុវត្ថិភាព ។

ជា​សំណាង​មួយ​ក្នុង​មួយ​ពាន់​គ្រោះថ្នាក់​របស់​បុរស​រូប​នោះ ដែល​អវយវៈ​ភេទ​របស់​គេ​អាច​ប្រើប្រាស់​បាន​ធម្មតា និង​ចេញពី​មន្ទីរពេទ្យ​ក្រោយ​ពី​ព្យាបាល​រយៈពេល​៣​ថ្ងៃ ។
វា​ជា​ភាព​ប្រថុយប្រថាន​ក្នុង​ការ​ព្យាបាល ព្រោះ​ជា​រឿង​មួយ​ដែល​មិន​គួរ​កើត ដែល​យក​ចិញ្ចៀន​ទៅ​ពាក់​លើ​លិង្គ ៕