ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀងនឹងបន្តធ្លាក់ឡើងវិញ​ នៅរាជធានី-ខេត្តចំនួន៦​និងតំបន់មាត់សមុទ្រ

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​រាជធានីភ្នំពេញ ​ព្រៃវែង ​ស្វាយរៀង ​តាកែវ ​កណ្តាលកំពង់ស្ពឺនិងបណ្តាខេត្តនៅជាប់មាត់សមុទ្រ​ ភ្លៀងអាចនឹងបន្តធ្លាក់ឡើងវិញចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣​ វិច្ឆិកា ២០១៦ ។

រាជធានីភ្នំពេញ ៖ ​រាជធានីភ្នំពេញ ​ព្រៃវែង ​ស្វាយរៀង ​តាកែវ ​កណ្តាលកំពង់ស្ពឺនិងបណ្តាខេត្តនៅជាប់មាត់សមុទ្រ​ ភ្លៀងអាចនឹងបន្តធ្លាក់ឡើងវិញចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣​ វិច្ឆិកា ២០១៦ ។

នេះបើយោងតាមការព្យាករណ៍​អាកាសធាតុរបស់ក្រសួងធនធានទឹក​និង​ឧតុនិយមរបស់ប្រទេសកម្ពុជា​ដែលចេញផ្សាយជាសាធារណៈ​នៅរសៀលថ្ងៃទី១៨ វិច្ឆិកានេះ ។

ក្រសួងជំនាញបានពន្យល់ទៀតថា​ មូលហេតុដែលភ្លៀងអាចនឹងបន្តធ្លាក់ចុះក្នុងភូមិសាស្រ្តខាងលើ ​ដោយសារខ្យល់មូសុងឦសានខ្សោយ​កំពុងគ្របដណ្តប់ភាគខាងជើង​និងភាគកណ្តាលនៃ​ព្រះរាជាណាចក្រកម្ពុជានិងឥទ្ឋិពលសម្ពាធទាប ​បាននិងកំពុងគ្រប់ដណ្តប់នៅប៉ែក​ខាងត្បូងនៃប្រទេសកម្ពុជា ៕