ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ប្រធាន​សហជីព​កម្មករ​បម្រើ​ការ​នៅ​កាស៊ីណូ ហ្គ្រា​ន​ដាយ​មិន​ស៊ី​ធី ប៉ោយ​ប៉ែ​ត

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ នៅ​វេលា​ម៉ោង​៨​និង​២​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ នេះ ឈ្មោះ ប៊ុ​ន សុធី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​បុគ្គលិក​ផ្នែក​គណនេយ្យ​បម្រើ​ការងារ​នៅ​ក្នុង​កាស៊ីណូ ហ្គ្រា​ន​ដាយ​មិន​ស៊ី​ធី ក្រុង​ប៉ោយ​ប៉ែ​ត

ខេត្តបន្ទាយមានជ័យ ៖ នៅ​វេលា​ម៉ោង​៨​និង​២​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ នេះ ឈ្មោះ ប៊ុ​ន សុធី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​បុគ្គលិក​ផ្នែក​គណនេយ្យ​បម្រើ​ការងារ​នៅ​ក្នុង​កាស៊ីណូ ហ្គ្រា​ន​ដាយ​មិន​ស៊ី​ធី ក្រុង​ប៉ោយ​ប៉ែ​ត  និង​ជា​ប្រធាន​សហជីព​កម្មករ​ត្រូវ ខាង​ក្រុមហ៊ុន​សហការ​ជាមួយ​សមត្ថកិច្ច​ប៉ូលិស​សន្តិសុខ​ក្រសួងមហាផ្ទៃ បាន​ឃាត់ខ្លួន​ចោទប្រកាន់​ចំនួន​២​ករណី​យក​ទៅ​សួ​នាំ​។

ការ​ឃាត់ខ្លួន​លោក ប៊ុ​ន សុធី មាន​ក្រុម​កម្មករ និង​អង្គការ​សង្គម​ស៊ី​វិល រួម​ទាំង​អ្នក​សារ​ព៌​ត័​មាន បាន​នាំ​គ្នា​ឈរ​ត្រៀបត្រា​រង់ចាំ​មើល​ថា តើ​បុគ្គល​រូប​នេះ ត្រូវ​បាន​គេ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ ឬ​យ៉ាងណា?

សូម​បញ្ជាក់ លោក ប៊ុ​ន សុធី ត្រូវ​បាន​ខាង​ក្រុមហ៊ុន និង​សមត្ថកិច្ច​ឃាត់ខ្លួន​សួ​នាំ រហូត​ដល់​វេលា​ម៉ោង​១១​និង​៣​នាទី​ថ្ងៃត្រង់ ថ្ងៃ​ដដែល ទើបត្រូវ​បាន​គេ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ ។

លោក ប៊ុ​ន សុធី បាន​ប្រាប់​អ្នក​សារព័ត៌មាន​ឲ្យ​ដឹង​ថា រូប​លោក​ត្រូវ​បាន​ខាង​ក្រុមហ៊ុន​កាស៊ីណូ​ហ្គ្រា​ន​ដាយ​មិន​ស៊ី​ធី ឃាត់ខ្លួន​ចំនួន​២​ដង​រួច​មក​ហើយ រួម​ទាំង​លើក​នេះ​ផង​ដែរ។ ដោយ​លើក​ទី​១ កាលពី​វេលា​ម៉ោង​៤​និង​៥០​នាទី​ល្ងាច ថ្ងៃ​ទី​១៥ ខែវិច្ឆិកា កន្លង​មកនេះ គេ​បាន​ឃាត់ខ្លួន​លោក​ទាំង​បំពាន និង​ផ្លូវច្បាប់ ដោយ​ពុំ​មាន​មន្ត្រី​នគរបាល​យុត្តិធម៌​ចូលរួម​ឡើយ គឺ​ពួក​គេ​ឃាត់ខ្លួន​លោក​យក​ទៅ​សួ​នាំ​អស់​រយៈពេល​ជាង​១​ម៉ោង រហូត​ដល់​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល ទើប​ដោះ​លែង​មក​វិញ ។

លោក ប៊ុ​ន សុធី បាន​បញ្ជាក់​ប្រាប់​ថា ការ​ឃាត់ខ្លួន​រូប​លោក​លើក​ទី​២ នេះ លោក​យល់​ថា ជា​រឿង​ត្រឹមត្រូវ​តាម​ច្បាប់ ដោយ​មាន​មន្ត្រី​នគរបាល​យុត្តិធម៌​សន្តិសុខ​ក្រសួង​មហា​ផ្ទៃ​ចូលរួម​ចំនួន​២​រូប និង​បាន​សួរនាំ​ចោទប្រកាន់​រូប​លោក​ចំនួន​២​ករណី គឺ​ករណី​ទី​១ ចោទ​រូប​លោក​ពី​បទ​ពាក់ព័ន្ធ​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់​, ករណី​ទី​២ ចោទ​រូប​លោក​ពី​បទ​ឃុបឃិត​គ្នា​ជាមួយ​ភ្ញៀវ​កឹ​ប​កេង យក​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន ។

លោក ប៊ុ​ន សុធី បាន​បញ្ជាក់​បន្ថែម​ថា ក្រោយ​ពេល​សមត្ថកិច្ច​ចោទប្រកាន់ និង​បាន​ឆែក​កាមេរ៉ា​សុវត្ថិភាព​មើល​រួចរាល់​ហើយ រក​មិនឃើញ​នូវ​កំហុសឆ្គង​របស់​លោក​ដែល​ជា​មនុស្ស​ស្អាតស្អំ មិន​បាន​ប្រព្រឹត្ត​ល្មើស​អ្វី​ខុស​ទៅ​និង​ផ្លូវច្បាប់​នោះ ទើបត្រូវ​បាន​ពួក​គេ បង្ខំ​ឲ្យ​រូប​លោក​ធ្វើ​កិច្ចសន្យា​លាយ​ល័​ក្ខ​ជា​អក្សរ ផ្តិត​មេដៃ ទុក្ខ​ភស្តុ​តាង​តែ​ម្តង​ថា បើ​ថ្ងៃ​ក្រោយ​រូប​លោក​ប្រព្រឹត្ត​ល្មើសច្បាប់​នោះ និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។ បន្ទាប់​មក​ទើបបាន​គេ​ដោះ​លែង​ឲ្យ​រូប​លោក​មាន​សិទ្ធិ​សេរីភាព​វិញ​តែ​ម្តង ។

ពាក់ព័ន្ធ​នឹង​ករណី​ទាំងអស់​ខាងលើ​អ្នក​សារ​ព៌​ត័​មាន​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​តំណាង​ក្រុមហ៊ុន​កាស៊ីណូ​ហ្គ្រា​ន​ដាយ​មិន​ស៊ី​ធី ប៉ោយ​ប៉ែ​ត​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា នេះ។

ជា​ចុង​ក្រោយ​លោក ប៊ុ​ន សុធី ជា​ប្រធាន​សហជីព​កម្មករ បាន​អំពាវនាវ​ដល់​ស្ថាប័ន អង្គការ សង្គម​ស៊ី​វិល ក៏​ដូច​ជា​ប្រមុខ​ថ្នាក់ដឹកនាំ​ដែល​តែង​យកចិត្តទុកដាក់​ការពារ​ដល់​សិទ្ធិ​សេរីភាព​កម្មករ ជួយ​ចាត់វិធានការ​ដល់​ក្រុមហ៊ុន វិនិយោគទន់ ដែល​ជា​ជនបរទេស​ទាំងអស់​រស់នៅ​លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​ចេះ​គោរព​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ផង កុំ​ធ្វើ​អ្វី​តាមតែ​ទំនើងចិត្ត​បែប​នេះ​តទៅ​ទៀត ៕