ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិន្នផល​សណ្តែកសៀង​ធ្លាក់​ចុះ​កសិករ​បារម្ភ​ថា​លក់​មិន​រួច​ថ្លៃដើម

7 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ ប្រជា​កសិករ​ដែល​កំពុង​ប្រមូល​ផល​សណ្តែកសៀង មានការ​ព្រួយបារម្ភ​ខ្លាំង ពេល​ដែល​ទិន្នផល​ធ្លាក់​ចុះ ហើយ​លក់​ចេញ​មិន​រួច​ថ្លៃដើម ដោយ​អ្នកខ្លះ​ជំពាក់​បំណុល​ធនាគារ ។ បញ្ហា​ដែល​កើតឡើង​នេះ

ខេត្តព្រះវិហារ ៖ ប្រជា​កសិករ​ដែល​កំពុង​ប្រមូល​ផល​សណ្តែកសៀង មានការ​ព្រួយបារម្ភ​ខ្លាំង ពេល​ដែល​ទិន្នផល​ធ្លាក់​ចុះ ហើយ​លក់​ចេញ​មិន​រួច​ថ្លៃដើម ដោយ​អ្នកខ្លះ​ជំពាក់​បំណុល​ធនាគារ ។ បញ្ហា​ដែល​កើតឡើង​នេះ​ត្រូវ​កសិករ​បង្ហាញ​ថា ដោយសារ​តែ​ឆ្នាំ​នេះ​អាកាសធាតុ​មិន អំណោយផល​សម្រាប់​ដំណាំ​សណ្តែកសៀង ។

កសិករ​ឈ្មោះ​ងួ​ន បារាំង រស់នៅ​ភូមិ​ចម្ការ​ស្រមូវ សង្កាត់​ប៉ា​លហាល ក្រុង​ព្រះ​វិហារ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ វិច្ឆិកា បាន​លើក​ឡើង​ថា កសិករ​ដែល​ដាំ​សណ្តែកសៀង​ទាំងអស់​នៅ​ខេត្តព្រះវិហារ ក្នុង​ឆ្នាំ​២០១៦​នេះ ដាំ​ដុះ​មិន​ត្រូវ​តាម​ខែ ព្រោះតែ​បញ្ហា​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់​គ្នា​នៅ​ដើមរដូវ​ដាំ​ដុះ ទើប​ធ្វើ​ឲ្យ​ពួក​គាត់​ដាំ​ដុះ​យឺត​ពេល រហូត​ដល់​ពេល​ប្រមូល​ផល​បែរជា​ភ្លៀង​បាន​ធ្លាក ់ជាប់​ៗ​គ្នា ធ្វើ​ឲ្យ​សណ្តែក​ខ្លះ​ហើម ខ្លះ​រលួយ ខ្លះ​ស្កក ជា​ហេតុ​បង្ក​ឲ្យ​សណ្តែក​ពួក​គាត់​ធ្លាក់​ទិន្នផល ។ ពួក​គាត់​ជួប​បញ្ហា​ប្រឈម​ពេល​លក់​សណ្តែក​មិន​រួច​ថ្លៃដើម​ដាំ​ដុះ និង​ជួល កម្មករ​ទេ ។ ការ​ធ្លាក់​ចុះ​ទិន្នផល​នេះ​កើតឡើង​ចំពោះ​កសិករ​ដាំ​ដុះ​សណ្តែកសៀង​រយៈពេល​៣​ឆ្នាំ ជាប់​ៗ​គ្នា​មក​ហើយ​សម្រាប់​ខេត្តព្រះវិហារ ។

កសិករ​ដដែល​អះអាង​ថា ទិន្នផល​សណ្តែក សៀង​ប្រសិនបើ​ល្អ​នោះ ទទួល​បាន​ចន្លោះ​ពី​១,៨​តោន​ទៅ​២​តោន​ក្នុង​១​ហិ​កតា ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ពួក​គាត់​ប្រមូល​ផល​បាន​ត្រឹមតែ​៧០០​គីឡូក្រាម​ទៅ​៨០០​គីឡូក្រាម​ប៉ុណ្ណោះ​ក្នុង​១​ហិ​កតា រីឯ​តម្លៃ​ប្រហាក់ប្រហែល​ឆ្នាំ​មុន ។

ដោយឡែក​ឈ្មួញកណ្តាល​ដែល​ចាំ​ប្រមូល​ទិញ​សណ្តែកសៀង​ពី​កសិករ​នៅ​ភូមិ​អូរ​ខ្លែង​ពណ៌ សង្កាត់​ប៉ា​លហាល ក្រុង​ព្រះ​វិហារ បាន​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ​សណ្តែក សៀង​មាន​តម្លៃ​ចន្លោះ​ពី​១៨០០​ទៅ​២០០០​រៀល​ក្នុង​១​គីឡូក្រាម​ទៅ​តាម​គុណភាព​សណ្តែក បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ទទួល​បាន​ចន្លោះ​ពី​២០០០​រៀល ទៅ​២៥០០​រៀល ហើយ​ការ​នាំ​ចេញ​គឺ​នាំ​ទៅ​កាន់​ប្រទេស​វៀតណាម រីឯ​តម្លៃ​ស្រេច​តែ​លើ​ឈ្មួញ​វៀតណាម​កំណត់ ព្រោះ​នៅ​កម្ពុជា​ពុំ​ទាន់​មាន​អ្នកបញ្ជា​ទិញ​ច្បាស់លាស់ ។

លោក​ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ បាន​ទទួលស្គាល់​ថា ឆ្នាំ​២០១៦​នេះ​ការ​ដាំ​ដុះ​ដំណាំ​សណ្តែកសៀង​របស់​កសិករ​នៅ​ខេត្តព្រះវិហារ ជួប​បញ្ហា​ប្រឈម​ប្រាកដ​មែន ដោយសារ​តែ​បណ្តាល​មក​ពី​អាកាសធាតុ​មិន​អំណោយផល​សម្រាប់​ពួក​គាត់​ដាំ​ដំណាំ​សណ្តែកសៀង ចំណែកឯ​កសិករ​មួយ​ចំនួន​ធំ​បាន​ប្រើប្រាស់​ថ្នាំ បាញ់​ស្មៅ​ទៅ​លើ​ដំណាំ​សណ្តែក​លើស​កំណត់ ទើប​ធ្វើ​ឲ្យ​ជួប​បញ្ហា​ធ្លាក់​ចុះ​ទិន្នផល​បែប​នេះ ។

កាលពី​ខែមិថុនា ឆ្នាំ​២០១៦ កសិករ​ខេត្តព្រះវិហារ បាន​ជួប​ប្រទះ​នឹង​បញ្ហា​សត្វ​ដង្កូវ​ហ្វូង​បំផ្លាញ​សណ្តែកបាយ​ប្រមាណ​ជាង​២០០​ហិតា ធ្វើ​ឲ្យ​ទិន្នផល និង​តម្លៃ​ទីផ្សារ​សណ្តែក បាយ​ធ្លាក់​ចុះ​ម្តង​ហើយ ។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​ក​សិ កម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ឲ្យ​ដឹង​ថា ខេត្ត ព្រះ​វិហារ ក្នុង​ឆ្នាំ​២០១៦​នេះ​មាន​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​សណ្តែកសៀង​ចំនួន​១៧.០០០​ហិ​កតា បើ​ធៀប​នឹង​ឆ្នាំ​២០១៥ មាន​ផ្ទៃដី​ប្រហាក់ប្រហែល​គ្នា ៕