ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ​ ហ៊ុន សែន ​៖ កម្ពុជាត្រូវតែមាន​«សន្តិភាព»​ដាច់ខាត​ដើម្បីកសាងប្រទេស

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ជាថ្មីម្តងទៀត ​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ​បានបញ្ជាក់ថា«​ កម្ពុជាត្រូវតែមាន“សន្តិភាព” ​ដាច់ខាតដើម្បីយើងមាន ឱកាសកសាងប្រទេសជាតិ» ។

រាជធានីភ្នំពេញ ៖ ​ជាថ្មីម្តងទៀត ​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ​បានបញ្ជាក់ថា«​ កម្ពុជាត្រូវតែមាន“សន្តិភាព” ​ដាច់ខាតដើម្បីយើងមាន ឱកាសកសាងប្រទេសជាតិ» ។

សរសេរនៅលើ​បណ្តាញទំនាក់ទំនងសង្គម(Facebook)​បង្ហោះនៅប៉ុន្មាននាទីមុននេះ ​សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ច្បាស់ថា ​«យើងក៏មិនភ្លេច​ផង​ដែរថា​ ក្នុងពេលដែលកម្ពុជាប្រាព្ឋព្រះរាជពិធីបុណ្យអុំទូក ​បណ្តែតប្រទីប ​អកអំបុក និងសំពះព្រះខែ​ យ៉ាងសប្បាយរីករាយបំផុតនោះ ​ គឺមានប្រទេស​មួយ​ចំនួន​កំពុងរត់លូនដោយសារសង្គ្រាមយ៉ាងវេទនាបំផុត ​ដូចដែលកម្ពុជាធ្លាប់បានឆ្លងកាត់ជាច្រើន​ទសវត្សកន្លងមកហើយ ​។ កម្ពុជាត្រូវតែ​មាន​“សន្តិភាព” ​ដាច់ខាតដើម្បីយើងមាន​ឱកាសកសាងប្រទេសជាតិ។

បើតាមសម្តេចតេជោ​ ហ៊ុន សែន​ ពិធីបុណ្យអុំទូក៣ថ្ងៃនេះកន្លងទៅនេះ​ បានទាក់ទាញភ្ញៀវទេសចរណ៍​អន្តរជាតិយ៉ាងច្រើនកុះករ ​និងបានផ្សព្វផ្សាយ​កម្ពុជាទៅកាន់ពិភពលោក​អោយគេបានស្គាល់ព្រះរាជាណាចក្រកម្ពុជាកាន់តែច្រើនឡើង ​។ ជាមួយគ្នានេះដែរ​ សម្តេចប្រមុខរាជរដ្ឋាភិបាល​អាណត្តិទី៥​ក៍បានអរគុណពលរដ្ឋកម្ពុជា​ ជាពិសេសយុវជន ​និងសារព័ត៌មានជាតិ​ និងអន្តរជាតិ​ដែលបានចូលរួមផ្សព្វផ្សាយពិធីបុណ្យអុំទូក​តាមបណ្តាញសារព័ត៌មាន និងតាមបណ្តាញសង្គមនានា៕