ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​អង់គ្លេស​ហែល​ឆ្លង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​កចម្ងាយ​3.200​គីឡូម៉ែត្រ​ចង់​បង្កើត​ឯតទគ្គ​កម្ម​ថ្មី

7 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ កន្លង​មក​ផ្សាយ​ថា លោក Ben Hooper អ្នក​ហែល​ទឹក​ស្ម័គ្រចិត្ត និង​ជា​អតីត​ប៉ូលិស​អង់គ្លេស​អាយុ​៣៨​ឆ្នាំ ចាប់​ហែល​ទឹក​ចេញពី​ឆ្នេរ​នៃ​សណ្ឋាគារ​មួយ​នៅ​ឈូង​សមុទ្រ​ហាន (Hann)

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ កន្លង​មក​ផ្សាយ​ថា លោក Ben Hooper អ្នក​ហែល​ទឹក​ស្ម័គ្រចិត្ត និង​ជា​អតីត​ប៉ូលិស​អង់គ្លេស​អាយុ​៣៨​ឆ្នាំ ចាប់​ហែល​ទឹក​ចេញពី​ឆ្នេរ​នៃ​សណ្ឋាគារ​មួយ​នៅ​ឈូង​សមុទ្រ​ហាន (Hann) ភាគ​ខាងកើត​ក្រុង​ដា​កា ប្រទេស​សេ​នេ​ហ្គា​ល់ កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ ឆ្ពោះទៅ​ឆ្នេរសមុទ្រ​ក្រុង​ណា​ថា​ល ប្រទេស​ប្រេ​ស៊ី​ល មាន​ចម្ងាយ​ប្រហែល​៣.២០០​គីឡូម៉ែត្រ ក្នុង​បំណង​បង្កើត​ឯតទគ្គ​កម្ម​ហែល​ទឹក​ឆ្លង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ។

ការ​ហែល​ទឹក​របស់​លោក Hooper នោះ មាន​នាវា​ជួយ​សង្គ្រោះ​ចំនួន​២​គ្រឿង​បើកបរ​តាម​ពីក្រោយ រួម​ទាំង​មាន​ក្រុមការងារ​ចំនួន​១០​នាក់ ខណៈ​ក្រុមការងារ​នៃ​អង្គភាព​ចុះបញ្ជី​ឯតទគ្គ​កម្ម​ពិភពលោក (Guinness World Record) ជា​អ្នក​ថតរូប​ពីលើ​នាវា និង​ពី Drone ធុន​តូច​ពីលើ​លំហ​អាកាស ។

រូបភាព​បាន​បង្ហោះ​តាម​វេ​ប​សាយ «Swim The Big Blue» ខណៈ​ពេល​លោក Hooper មាន​គម្រោង​ហែល​ទឹក​ក្នុង​មួយ​ថ្ងៃ​ប្រហែល​ពី​៨​ទៅ​១០​ម៉ោង រួច​ឡើង​សម្រាក​លើ​នាវា ដោយ​រំពឹង​ថា នឹង​ទៅ​ដល់​ប្រេ​ស៊ី​ល​នៅ​ខែមីនា ។ លោក Hooper និយាយ​ថា «​ការ​ហែល​ទឹក​ឆ្លង​សមុទ្រ​នេះ ខ្ញុំ​បាន​ទទួល​កម្លាំងចិត្ត​ពី​អ្នក​ហែល​ទឹក​ផ្សេង​ទៀត និង​ប្រមូលប្រាក់​ពី​ការ​បរិច្ចាគ​ប្រគល់​ឱ្យ​មូលនិធិ​សប្បុរសធម៌​» ។

កាលពីមុន​មាន​អ្នក​ហែល​ទឹក​ឆ្លង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​តែ​ម្នាក់​គត់ គឺ​លោក Benoit Lecomte ជនជាតិ​បារាំង នៅ​ឆ្នាំ​១៩៩៨ ពី​តំបន់ឆ្នេរ នៅ​រដ្ឋ​ម៉ាសា​ឈូ​សេត សហ​រដ្ឋ​អាមេរិក ឆ្ពោះទៅ​ក្រុង​គី​ប៊ើ​រ៉​ង់ ភាគ​ខាងលិច​ឆៀង​ខាងជើង​ប្រទេស​បារាំង ប៉ុន្តែ​គេ​មិន​បាន​ចុះបញ្ជី​ក្នុង​សៀវភៅ Guinness Book ទេ ។ ការ​មិន​បាន​ចុះ​ឈ្មោះ​នោះ ដោយសារ​គេ​ហត់នឿយ​ខ្លាំង​ពេក ដូច្នេះ​ត្រូវ​ឈប់​សម្រាក​នៅ​លើ​កោះ Azores ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់ កណ្តាល​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​រយៈពេល​ប្រហែល​ជិត​១​ស​ប្តា​ហ៍ ក្រោយមក​ទើប​ហែល​បន្ត​រហូត​ដល់​គោលដៅ ៕