ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសោកនាដកម្មណាស់ សុខៗ​​​មនុស្ស៤នាក់​អស់​ជីវិត​

7 ឆ្នាំ មុន

ខេត្តកំពត ៖ គិត​ត្រឹម​វេលា​ម៉ោង​០១ និង១៥នាទីរសៀល​ថ្ងៃ​ទី​១៥ វិច្ឆិកា ​នេះ សាក​សព​​ជន​រង​គ្រោះ​ទាំង​៤​នាក់ដែល​​​ស្លា.ប់​ក្នុងហេតុ​ការណ៍​ទូក​ទេសចរណ៍​ដឹក​ភ្ញៀវ​​មើល​អំពិលអំពែកបាន​គឿ​ង​ជាមួយ​ខ្សាច់ បណ្តាល​ឱ្យ​ផ្អៀង​រហូត​ធ្វើឱ្យ​​ភ្ញៀវ​លោត​ចូល​ទឹក​​នោះ ត្រូវ​បាន​រក​ឃើញ​​អស់ហើយ ​។

ខេត្តកំពត ៖ គិត​ត្រឹម​វេលា​ម៉ោង​០១ និង១៥នាទីរសៀល​ថ្ងៃ​ទី​១៥ វិច្ឆិកា ​នេះ សាក​សព​​ជន​រង​គ្រោះ​ទាំង​៤​នាក់ ដែល​​​ស្លាប់​ក្នុង​ហេតុ​ការណ៍​ទូក​ទេសចរណ៍​ដឹក​ភ្ញៀវ​​មើល​អំពិលអំពែកបាន​គឿ​ង​ជាមួយ​ខ្សាច់ បណ្តាល​ឱ្យ​ផ្អៀង​រហូត​ធ្វើឱ្យ​​ភ្ញៀវ​លោត​ចូល​ទឹក​​នោះ ត្រូវ​បាន​រក​ឃើញ​​អស់ហើយ ​។

​​គួររំលឹកថា ឧបទ្ទវហេតុ​លិច​ទូក​ដឹក​ភ្ញៀវ​ទេសចរ​មួយ​គ្រឿងនេះ កើត​ឡើងកាលពី​វេលា​ម៉ោង​០៩ ​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៤ វិច្ឆិកា នៅ​ចំណុច​ខាងត្បូង​ស្ពាន​ព្រែក​កំពង់បាយ ស្ថិត​ក្នុងភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ដោយ​មិន​ច្បាស់លាស់​ថា មនុស្ស​ដែល​ជិះ​លើ​ទូក​ទេសចរ​ពេល​យប់​ដែល​លិច​នេះ គឺ​អ្នក​បើកបរ​នៅ​លើ​ទូក​នេះ​ ពុំ​បានដឹង​ច្បាស់​ទេ គ្រាន់តែ​ប៉ាន់​ប្រមាណ​ថា មនុស្ស​ជិះ​លើ​ទូក​មិន​លើស​ពី​៨០​នាក់​ឡើយ ។ ភ្ញៀវ​ទេសចរ​ដែល​ជិះទូក​កម្សាន្ត​ពេល​រាត្រី​កើតហេតុ​នេះ សុ​ទ្ឋ​តែ​ជា​ភ្ញៀវ​ជាតិ (​ភ្ញៀវ​ខ្មែរ​ទាំងអស់​) មាន​ក្មេង​មាន​ចាស់ ។

លោក ស៊ឹ​ម វុ​ទ្ឋា អភិបាលរង​ខេត្ត បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ទូក​នេះ​បើ​តាម​ម្ចាស់​វា ​និង​អ្នកបំរើ​ការងារ​ក្នុង​ទូក​បានឱ្យ​ដឹង​ថា គ្រោះថ្នាក់​ដែល​កើតឡើង​នេះ គឺ​នៅ​ពេល​ត្រឡប់​មក​ពី​មើល​សត្វ​អំពិលអំពែក​វិញ ដោយ​ទូក​បើក​បុក​នឹង​ដីខ្សាច់​ធ្វើ​ឱ្យ​ទូក​ផ្អៀង ហើយ​ពេល​នោះ​អ្នក​ជិះ​នៅ​ក្នុង​ទូក​បានឃើញ​ទូក​បែក​បាត ទឹក​ហូរ​ចូល​ទូក​ក៍​មានការ​ច្រួល​ច្របល់ ធ្វើ​ឲ្យ​ទូក​កាន់តែ​ផ្អៀង​ខ្លាំង ហើយ​ក៏​លិច​តែ​ម្តង ។

ប្រភព​ដដែល​បន្ត​ថា នៅ​ពេល​ទូក​ផ្អៀង​ហើយ​ទឹក​កំពុង​ហូរ​ចូល មនុស្ស​នៅ​ក្នុង​ទូក​មួយ​ចំនួន​ធំ ស្រ​វ៉ា​ឡើង​មក​លើ​ដំបូលទូក ។ ពេល​នោះ​សមត្ថកិច្ច​កង​ទ​ព័​ជើង​ទឹក ដែល​ដឹកនាំ​បញ្ជា​ដោយ​លោក​ឧត្តមសេនីយ៍ សៅ សុផល បាន​បញ្ជា​ទូក​និង​អូ​ប័​រ​ទៅ​ជួយ​សង្គ្រោះ ក្នុង​ពេល​ជាមួយ​នោះ កំលាំង​នគរបាល​ការពារ​បទល្មើស​លើ​ផ្ទៃសមុទ្រ រួម​នឹង​ទូក​ប្រជា​នេសាទ​ផង​ដែរ បាន​ជួយ​ស្រង់​អ្នក​ជិះ​លើ​ទូក​ទាំងអស់ ។

ក្រោយ​ពី​ការ​ស៊ើបសួរ​អ្នក​ដែល​ស្រង់​រួច​ពី​ក្នុង​ទឹក បាន​ផ្ដល់​ព័ត៌មាន​ថា នៅ​មាន​បាត់​មនុស្ស​៤​នាក់ ។ ពេល​នោះ​កំលាំង​សមត្ថកិច្ច​ចាប់ផ្តើម​ស្វែងរក ដំបូង​ប្រទះ​ឃើញ​សព​ស្ត្រី​ចំណាស់​ម្នាក់​ឈ្មោះ ផា​ន់ យី​វ អាយុ​៧២​ឆ្នាំ ត្រូវជា​ម្តាយក្មេក​របស់​មន្ត្រី​នគរបាល​ឈ្មោះ សាន យ៉េ​ត តែ​នៅ​បាត់​ប្រ​ព​ន្ឋ​និង​កូនប្រុស​អាយុ​៩​ឆ្នាំ​ម្នាក់​ទៀត រួម​នឹង​ស្ត្រី​ចំណាស់​ម្នាក់​ទៀត ជា​ភ្ញៀវ​មក​ពី​រាជធានី​ភ្នំពេញ។

កម្លាំង​សមត្ថកិច្ច​ដែល​ល្បាត​ក្នុង​ព្រែក នៅ​តែ​បន្ត​រុករក​សព​រហូត​ដល់​ម៉ោង​២​និង​២៥​នាទី​រំលង​អធ្រាត្រ​ទើប​សម្រាក ដោយសារ​យប់​ងងឹត​មិន​អាច​បំភ្លឺ​រក​ឃើញ​នោះ​ទេ ។ លុះ​ព្រឹក​ឡើង កងកំលាំង​ជើង​ទឹក​ទាំង​ពីរ​ផ្នែក បាន​បន្ត​រាវរក​សាកសព​ជន​រង​គ្រោះ​ដែល​បាត់​បន្ត​ទៀត ។

នៅ​ម៉ោង​៩​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ វិច្ឆិកា សមត្ថកិច្ច​បាន​ជួល​អ្នក​មុជទឹក ទៅ​មុជ​រក​ក្នុង​ទូក ក៏បាន​ប្រទះ​ឃើញ​សព​ស្ត្រី​ចំណាស់​ម្នាក់​ឈ្មោះ​សុខ សុខុម អាយុ​៦២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​២ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។ នៅ​វេលា​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃ​ដដែល​នេះ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​សាកសព​ស្ត្រី​ឈ្មាះ​លឹ​ម អាន អាយុ​៤៧​ឆ្នាំ ជា​ប្រ​ព​ន្ឋ​របស់​មន្ត្រី​នគរបាល ដែល​អណ្តែត​នៅ​ក្បែរ​ឆ្នេរ​ព្រែក​ខាងកើត កន្លែង​អូស​ទូក​ដែល​លិច​នោះ ។ ហើយ​រហូត​មក​ដល់​ម៉ោង​១​និង​១៥​នាទី​រសៀល សាកសព​ក្មេង​ប្រុស អាយុ​៩​ឆ្នាំ ជា​កូន​មន្ត្រី​នគរបាល ក៏​ត្រូវ​បាន​រក​ឃើញ​ដែរ ។

សាកសព​ជន​រង​គ្រោះ​ទាំង​៤​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​យ ។ លោក ស៊ឹ​ម វុ​ទ្ឋា អភិបាលរង​ខេត្ត​ឲ្យ​ដឹង​ទៀត​ថាៈ ដោយ​មាន​ហេតុ​ការ​អាក្រក់​គួ​ឱ្យ​ស​ង្វេ​ក កើតឡើង​ជុំវិញ​បញ្ហា​លិច​ទូក​ដឹក​ភ្ញៀវ​នេះ លោក ចាន់ ចេស្តា អភិបាលខេត្ត បាន​ចេញ​សេចក្តីជូនដំណឹង​មួយ ដល់​ក្រុម​អ្នក​ធ្វើ​អាជីវកម្ម​ទូក​ដឹក​ភ្ញៀវ​ទេសចរ​ទាំងអស់​នៅ​ក្នុង​ខេត្ត សុំ​ឲ្យ​ផ្អាក​មួយ​រយៈ​សិន រង់ចាំ​ការ​រៀបចំ​របស់​គណៈកម្មការ​ក្រុមការងារ​សាលាខេត្ត ឲ្យ​មានការ​ពិនិត្យ​លើ​លក្ខណៈ​បច្ចេកទេស និង​រៀបចំ​ឲ្យ​បាន​ត្រឹមត្រូវ ទើប​អាច​ធ្វើ​អាជីវកម្ម​បន្ត​ទៀត​បាន ។