ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ម៉ាំមី​ថ្មី​អាយុ​3000​ឆ្នាំ​នៅ​ប្រទេស​អេ​ហ្ស៊ី​ប

7 ឆ្នាំ មុន

AFP កាលពី​ថ្ងៃ​ទី​១៣ វិច្ឆិកា ២០១៦ ផ្សាយ​ថា​ផ្នូរ​សព​បុរាណ​មួ​​យ​អាយុ​ប្រហែល​ពី​១០៧៥ ដល់​៦៦៤ មុន​គ្រឹ​ស្ត​សករាជ​ត្រូវ​អ្នកជំនាញ​រក​ឃើញ​ស្ថិត​នៅ​លើ​ច្រាំង​ទន្លេ «Nile» ភាគ​ខាងលិច​ឆ្ងាយ​ពី​ក្រុង​គែរ​ភាគ​ខាងត្បូង

AFP កាលពី​ថ្ងៃ​ទី​១៣ វិច្ឆិកា ២០១៦ ផ្សាយ​ថា​ផ្នូរ​សព​បុរាណ​មួ​​យ​អាយុ​ប្រហែល​ពី​១០៧៥ ដល់​៦៦៤ មុន​គ្រឹ​ស្ត​សករាជ​ត្រូវ​អ្នកជំនាញ​រក​ឃើញ​ស្ថិត​នៅ​លើ​ច្រាំង​ទន្លេ «Nile» ភាគ​ខាងលិច​ឆ្ងាយ​ពី​ក្រុង​គែរ​ភាគ​ខាងត្បូង​ប្រហែល​៧០០ គីឡូម៉ែត្រ ។

របាយការណ៍​របស់​ក្រសួង​វត្ថុ​បុរាណ​អេ​ហ្ស៊ី​ប​ឱ្យ​ដឹង​ថា ផ្នូរ​បុរាណ​នោះ​មាន​លក្ខណៈ​ជា​ម៉ាំមី​បាន​ចង​ដោយ​ក្រណាត់ «​លី​នី​ន​» (Linen) និង​បំពោក​កំបោរ​ម្យ៉ាង​ដាក់​នៅ​ក្នុង​មឈូស​ឈើ​ពណ៌​ស្រស់​ស្អាត​កប់​ក្នុង​ផ្នូរ​ក្បែរ​វិហារ​មួយ​ក្នុង​សម័យ «​ហ្វា​រ៉ូ​ធុ​ត​ម៉ូ​ស​៣» (Pharaoh Thutmos 3) ក្នុង​រាជវង្ស​ទី​១៨ នៃ​អាណាចក្រ​អេ​ហ្ស៊ី​ប ។ ផ្នូរ​សព​ដែរ​រក​ឃើញ​នោះ​អាច​ជាស​ពស្ត្រី​មេទ័ព​ឈ្មោះ «Amenrenef» បម្រើ​ការ​នៅ​ក្នុង​រាជវាំង ។

លោក​មី​រី​យ៉ាំ សេ​កូ អាល់​វ៉ា​រ៉េ​ស ប្រធាន​ក្រុម​អ្នក​បុរាណវិទ្យា​អេ​ស្ប៉ា​ញ ដែល​រុករក​ឃើញ​នោះ​ឱ្យ​ដឹង​ថា​មឈូស​ដែល​ផ្ទុក​ម៉ាំមី​មាន​ក្បូរ​ក្បាច់រចនា​ដ៏​ស្រស់​ស្អាត​ជា​និម្មិត្តរូប​នៃ​ជំនឿ​របស់​អេ​ហ្ស៊ី​ប ។ តឹកតាង​ដ៏​ចំណាស់​បំផុត​របស់​ម៉ាំ​មី​នៅ​អេស​ហ្ស៊ី​ប​បញ្ជាក់​ថា វិធីសាស្ត្រ​នៃ​ការ​រុំ​លើ​រាង​កាយ គឺ​ដើម្បី​រក្សា​ទុក​ភាព​ដើម​នៃ​ការ​ស្លាប់​បាត់បង់​ជីវិត៕